webease

Khmer-English-Khmer Dictionaries

Chuon Nath's Khmer-Khmer Dictionary
  1. ធន​ប័ណ្ណ ( ន.នាមសព្ទ ) [ធៈនៈប័ន ]
    (ដូច​គ្នា​នឹង​ធនបត្រ ដែរ) ។
  2. ធន​មូល ( ន.នាមសព្ទ ) [ធៈនៈ- ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ដើម​ទ្រព្យ, ទ្រព្យ​ជាដើម​ទុន : ធម​មូល​ជា​ប្រភព​នៃ​ឈ្មួញ
  3. ធន​លាភ ( ន.នាមសព្ទ ) [ធៈនៈលាប ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ការ​បាន​ទ្រព្យ : ស្វែង​រក​ធន​លាភ
  4. ធន​លោភ ( ន.នាមសព្ទ ) [ធៈនៈលោប ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    សេចក្ដី​ល្មោភ​ទ្រព្យ; សេចក្ដី​ជំពាក់​ចិត្ត​នឹង​ទ្រព្យ ។
  5. ធន​សារ ( ន.នាមសព្ទ ) [ធៈនៈសា ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    ទ្រព្យ​មាន​ខ្លឹម, ខ្លឹម​ទ្រព្យ : ប្រាក់​មាស​ជា​ធនសារ​របស់​មនុស្ស
  6. ធមនី ( ន.នាមសព្ទ ) [ធៈមៈនី]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ធមនិ) សរសៃ​ដែល​នាំ​រស​ឲ្យ​ជ្រួតជ្រាប​ក្នុង​សព៌ាង្គកាយ, សរសៃ​ឈាម (រ. ស.) : ព្រះ​ធមនី (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នហារុ ផង) ។
  7. ធម៌ ( ន.នាមសព្ទ ) [ធ័រ ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ធម្ម) សភាវៈ​ដែល​ទ្រទ្រង់​សត្វ​លោក គឺ បុណ្យ, បាប, សុចរិត, ទុច្ចរិត ។ ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ធម្ម ផង) ។ ពាក្យ​នេះ ខ្មែរ​យើង​ធ្លាប់​ប្រើ​ជា​ធម្មតា​មក គឺ​សំដៅ​យក​ពាក្យ​ឱវាទ​របស់​ព្រះ​ពុទ្ធ និង​អត្ថបទ​ទួទៅ​ដែល​ទាក់ទង​ដោយ​ពុទ្ធ​សាសនា : រៀន​ធម៌, សូត្រ​ធម៌, ចេះ​ធម៌, ចាំ​ធម៌, ស្ដាប់​ធម៌, ធម៌​អាថ៌ អត្ថបទ​របស់​ធម៌ ។ល។
  8. ធម្ម ( ន.នាមសព្ទ ) [ធ័ម-មៈ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ធម៌) ធម៌, សភាវៈ​ទ្រទ្រង់​សត្វ​លោក គឺ បុណ្យ, បាប, សុចរិត, ទុច្ចរិត; ហេតុ; សភាព; ធម្មតា; ប្រក្រតី; ធម្មជាត; ប្រាជ្ញា​ញាណ; គុណ; សេចក្ដី​ចម្រើន; អារម្មណ៍​ខាង​ផ្លូវ​ចិត្ត; ការ​រិះ​គិត; សង្ខារ; កិរិយា​មារយាទ; បរិយត្តិ; ច្បាប់ ។ល។ ពាក្យ​នេះ​ប្រើ​សម្រាប់​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ​ទៀត​ដូច​ជា ធម្ម​កថា (ធ័ម-មៈកៈ ថា) ន. (បា.) សម្ដី​ដែល​ជា​ធម៌; ការ​សំដែង​ធម៌ ។
    - ធម្ម​កម្ម (ធ័ម មៈក័ម) ន. (បា.) អំពើ, កិច្ចការ​ដែល​ប្រកប​ដោយ​ធម៌, ដែល​ត្រូវ​តាម​ធម៌ ។ ព. ផ្ទ. អធម្ម​កម្ម ។
    - ធម្ម​កាយ (ធ័ម-មៈ--) ន. (បា.; សំ. ធម៌​កាយ) កាយ​មួយ​យ៉ាង​ក្នុង​កាយ​ទាំង​បី​របស់​ព្រះ​សព្វញ្ញុ​ពុទ្ធ​គឺ រូប​កាយ, នាម​កាយ, ធម្ម​កាយ; ព្រះ​ធម៌​ដែល​ជា​ពុទ្ធ​ភាសិត​ហៅ​ថា ធម្ម​កាយ ព្រោះ​ទុក​ដូច​ជា រូប​កាយ​របស់​ព្រះ​អង្គ សូម្បី​ទ្រង់​បរិព្វាន​ទៅ​ហើយ ក៏​នៅ​មាន​ព្រះ​ធម៌​នេះ​ជា​តំណាង​ព្រះ​អង្គ ។
    - ធម្មការ (ធ័ម-មៈ--) ន. (បា. ធម្ម + ការ) ឈ្មោះ​ក្រសួង​រដ្ឋ​មន្ត្រី​សម្រេច​កិច្ចការ​ខាង​សាសនា : ក្រសួង​ធម្មការ
    - ធម្មក្ខន្ធ (ធ័ម-ម័ក-ខ័ន) ន. (បា.; សំ. ធម៌ ស្កន្ធ) ពួក​ធម៌, កង​ធម៌; ចំនួន​កង​ធម៌​ជា​ពុទ្ធ​វចនៈ​ក្នុង​ព្រះ​ត្រៃ​បិដក ហៅ​ថា ព្រះ​ធម៌ ៨ ម៉ឺន ៤ ពាន់​ធម្មក្ខន្ធ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ខន្ធ ផង) ។
    - ធម្ម​គុណ (ធ័ម-មៈ-គុណ) ន. (បា.; សំ. ធម៌​គុណ) គុណ​ព្រះ​ធម៌ គឺ​សភាវៈ​ដែល​ស្រោច​ស្រង់​ទ្រទ្រង់​សត្វ​អ្នក​ប្រតិបត្តិ​តាម​គន្លង​ធម៌​ឲ្យ​បាន​សេចក្ដី​សុខ ។
    - ធម្ម​គោរព (ធ័ម-មៈ-គោរប់) ន. (សំ. ធម៌ + គៅរវ; បា. ធម្ម + គារវ) សេចក្ដី​កោត​ក្រែង​ចំពោះ​ធម៌ គឺ​សេចក្ដី​ប្រព្រឹត្ត​ប្រតិបត្តិ​តាម​គន្លង​ធម៌ ។ ឈ្មោះ​សាស្ត្រា​ប្រែ​រយ​មួយ​ខ្សែ សម្រាប់​សំដែង​ជា​មុន​បង្អស់​ប្រាប់​សេចក្ដី​គោរព​ធម៌ ក្នុង​ឱកាស​បុណ្យ​ធំ​ៗ តាម​ទម្លាប់​ពុទ្ធ​សាសនិក​ជន​ក្នុង​កម្ពុជ​រដ្ឋ : សាស្ត្រា​ព្រះ​ធម្ម​គោរព
    - ធម្ម​ចក្ក (ធ័ម-មៈច័ក) ន. (បា.; សំ. ធម៌ចក្រ) ចក្រ​គឺ​ធម៌​ឬ​ធម៌​ដូច​ជា​កង់ គឺ​ធម៌​ដែល​ព្រះ​សព្វញ្ញុ​ពុទ្ធ​ទ្រង់​ត្រាស់​សម្ដែង​ជា​ដំបូង​បង្អស់ ក្នុង​កាល​ព្រះ​អង្គ​បាន​ត្រាស់​ទើប​បាន ៥៩​ថ្ងៃ, ទ្រង់​សំដែង​អរិយ​សច្ច ៤ បង្វិល​ដំណើរ​សេចក្ដី​ដូច​ជា​កង់​រទេះ ។
    - ធម្ម​ចក្កប្បវត្តន​សូត្រ (ធ័ម-មៈច័ក-ក័បប៉ៈវ៉័ត-តៈន៉ៈសូត) ន. (បា.--សុត្ត; សំ. ធម៌​ចក្រ​ប្រវត៌ន​សូត្រ) ឈ្មោះ​សូត្រ​ដែល​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​សម្ដែង​ធម្ម​ចក្ក ។
    - ធម្ម​ចក្ខុ (ធ័ម-មៈ-ច័កខុ) ន. (បា.; សំ. ធម៌​ចក្សុស៑ ឬ--ចក្សុ) ភ្នែក​គឺ​ធម៌ ឬ​ធម៌​ទុក​ដូច​ជា​ភ្នែក, បាន​ខាង​ឯ​អរិយ​មគ្គ​ជាន់​ក្រោម​បី​ប្រភេទ​គឺ សោតាបត្តិ​មគ្គ, សកទាគាមិ​មគ្គ, អនាគាមិ​មគ្គ; តែ​ច្រើន​សំដៅ​ចំពោះ សោតាបត្តិ​មគ្គ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មគ្គ និង អរិយ​មគ្គ ផង) ។
    - ធម្ម​ចេតិយ (ធ័ម-មៈចេតិយ៉ៈ ឬ--ចេដី) ន. (បា.; សំ. ធម៌​ចៃត្យ) ចេតិយ​ដែល​បញ្ចុះ​ព្រះ​ធម៌ ។
    - ធម្ម​មន្ទីរ, តួ​គម្ពីរ ឬ​ទូ​ដែល​តម្កល់​គម្ពីរ, ក្រាំង, សៀវភៅ​ធម៌​ជា​ពុទ្ធ​សាសនា, ជា​សុភាសិត​ក៏​ហៅ​ថា ធម្ម​ចេតិយ ដែរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចេតិយ ផង) ។
    - ធម្មជាត ឬ - ធម្មជាតិ (ធ័ម-មៈ-ជាត) ន. (បា.) ធម៌, សភាវៈ, សភាព ។
    - ធម្មតា (ធ័ម-មៈ-ដា) ន. (បា.) ប្រក្រតី, អ្វី​ៗ​ដែល​តែង​មាន​មក, ទំនៀម, ទម្លាប់ ។
    - ធម្ម​ទាន (ធ័ម-មៈ--) ន. (បា.) ការ​ឲ្យ​ធម៌ គឺ​ការ​សម្ដែង​ធម៌, និយាយ, បង្រៀន​ធម៌; ការ​កសាង​គម្ពីរ​ដីកា​ធម៌​វិន័យ : ធ្វើ​ធម្ម​ទាន, កសាង​ធម្ម​ទាន; ធម្ម​ទាន​មាន​ផល​ច្រើន​ជាង​ទាន​ទាំងពួង ព្រោះ​ជា​គ្រូ​ប្រាប់​ផ្លូវ​ខុស​ត្រូវ
    - ធម្ម​ទូត (ធ័ម-មៈ--) ន. (បា.) ទូត​របស់​ធម៌​គឺ​អ្នក​ដែល​គេ​បញ្ជូន​ទៅ​កាន់​ទី​ផ្សេង​ៗ ដើម្បី​ឲ្យ​ផ្សាយ​ធម៌ ។
    - ធម្ម​ទេសនា (ធ័ម-មៈ-ទេសៈន៉ា ឬ--ទេស្នា) ន. (បា.) ការ, ដំណើរ​សំដែង​ធម៌ ។
    - ធម្ម​ធាតុ (ធ័ម-មៈ-ធាត) ន. (បា.) អ្នក​មាន​ធាតុ​ជា​ធម៌ គឺ​ព្រះ​ពុទ្ធ; ធាតុ​គឺ​ធម៌ ។
    - ធម្ម​និទ្ទេស (ធ័ម-មៈ-និត-ទេស) ន. (បា.) និទ្ទេស​នៃ​ធម៌, ការ​សម្ដែង​ញែក​ចែក​នូវ​ធម៌ ។
    - ធម្ម​និយម ឬ - ធម្ម​និយាម (ធ័ម-មៈនិយំ ឬ--និយាម) ន. (បា.) សេចក្ដី​កំណត់​តាម​ធម្មតា ។
    - ធម្ម​នីតិ (ធ័ម-មៈ--) ន. (បា.) ឈ្មោះ​គម្ពីរ​មួយ​ដែល​សម្ដែង​អំពី​បែប​គតិ​លោក និង​គតិ​ធម៌ ។
    - ធម្ម​នុញ្ញ ឬ - ធម្ម​នូញ្ញ (ធ័ម-មៈ-នុញ, ឬ--នូញ) ន. (បា.) ឈ្មោះ​ច្បាប់​មួយ​ក្រម សម្ដែង​ពី​របៀប​ការ​ក្នុង​តុលាការ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រដ្ឋ​ធម្ម​នុញ្ញ ផង) ។
    - ធម្មន្តេវាសិក (ធ័ម-ម័ន-តេវាសិក) ន. (បា.) សិស្ស​ព្រោះ​ធម៌ គឺ​អ្នក​សិក្សា​ធម៌​អាថ៌​អំពី​សំណាក់​គ្រូ​អាចារ្យ​ណា​មួយ ។
    - ធម្មប្បដិបត្តិ (ធ័ម-ម័ប-ប៉ៈ-ដិ-ប៉័ត-តិ ឬ--ប៉ៈដិបាត់) ន. (បា.) ការ​ប្រតិបត្តិ​ធម៌, ការ​ប្រព្រឹត្ត​តាម​ច្បាប់ : ព្រះ​ពុទ្ធ​ទ្រង់​លើក​យក​ធម្មប្បដិបត្តិ​មក​ជា​គោល​ធំ​បំផុត
    - ធម្មប្បដិរូប (ធ័ម-ម័ប-ប៉ៈ ដិ--) ន. (បា.) ការ​ប្រៀប​ប្រដូច​ស្រដៀង​នឹង​ធម៌, ធម៌​ប្លម, ធម៌​ក្លែងក្លាយ : សេចក្ដី​ត្រង់​ឃ្លា​នេះ គឺ​ជា​ធម្មប្បដិរូប​ទេ
    - ធម្មប្បដិ​សម្ភិទា (ធ័ម-ម័ប-ប៉ៈដិសាំ-ភិទា) ន. (បា.) ការ​បែក​ប្រាជ្ញា​យល់​ធ្លុះ​ធ្លាយ​ក្នុង​ធម៌, ប្រាជ្ញា​បែក​ភ្លឺ​ស្វាង​ឥត​ទើស​ទាក់​ក្នុង​ធម៌ ។
    - ធម្ម​បថ (ធ័ម-មៈ-បត់) ន. (បា.) គន្លង​ធម៌, ផ្លូវ​ធម៌ ។
    - ធម្ម​បទ (ធ័ម-មៈ-បត់) ន. (បា.) ផ្លូវ​ធម៌, លំអាន​ធម៌ ។ ឈ្មោះ​គម្ពីរ​ព្រះ​ពុទ្ធ​សាសនា​ក្នុង​សុត្តន្ត​បិដក​ខាង​ពួក​ខុទ្ទក​និកាយ ហៅ​ថា ខុទ្ទក​និកាយ ធម្ម​បទ, ជា​ពុទ្ធ​ភាសិត​សុទ្ធ​តែ​ជា​គាថា​ទាំងអស់ ហៅ​ថា ធម្ម​បទ​គាថា ឬ គាថា​ធម្ម​បទ ។
    - ធម្ម​បទដ្ឋ​កថា (ធ័ម-មៈ-ប៉ៈទ័ត-ឋៈកៈថា) ន. (បា.) ឈ្មោះ​អដ្ឋ​កថា គឺ​គម្ពីរ​អធិប្បាយ​សេចក្ដី​គាថា​ធម្ម​បទ, អដ្ឋ​កថា​នេះ​មាន​ពីរ​ភាគ, ភាគ​ខាង​ដើម​ហៅ​ថា ធម្ម​បទដ្ឋ​កថា​បុព្វ​ភាគ, ភាគ​ខាង​ចុង​ហៅ​ថា ធម្ម​បទដ្ឋ​កថា​បច្ឆិម​ភាគ ។
    - ធម្ម​បរិយាយ (ធ័ម-មៈ-ប៉ៈរ៉ិយ៉ាយ ឬ--បរ៉ិ--) ន. (បា.) បរិយាយ​នៃ​ធម៌, សេចក្ដី​អធិប្បាយ​វែក​ញែក​នូវ​ធម៌, ការ​ពន្យល់​សេចក្ដី​តាម​ដំណើរ​ធម៌ : ធម្ម​បរិយាយ​នេះ​មិន​ត្រូវ​តាម​របៀប​ទេ, ធម្ម​បរិយាយ​នោះ​ពីរោះ​ជ្រាលជ្រៅ​ល្អ​ណាស់
    - ធម្ម​បាមោជ្ជ (ធ័ម-មៈ-ប៉ាម៉ោច) ន. (បា. ធម្មប្បាមោជ្ជ; សំ. ធម៌​ប្រមោទ ឬ ធម៌​ប្រាមោទ្យ) សេចក្ដី​រីករាយ​ចំពោះ​ធម៌ ។
    - ធម្ម​បាល (ធ័ម-មៈ--) ន. (បា.) អ្នក​រក្សា​ធម៌ ។
    - ធម្ម​បីតិ (ធ័ម-មៈ-ប៉ីតិ) ន. (បា. ធម្មប្បីតិ; សំ. ធម៌​ប្រីតិ) ដំណើរ​ក្រេប​ផឹក​រស​ធម៌; សេចក្ដី​រីករាយ​ចំពោះ​ធម៌ : អ្នក​មាន​ធម្មបីតិ​ក្នុង​សន្តាន​រមែង​សម្រេច​ឥរិយាបថ​ទាំង ៤ ជា​សុខធម្ម​បូជា (ធ័ម-មៈ--) ន. (បា.) បូជា​ចំពោះ​ធម៌, បូជា​ចំពោះ​អ្នក​ចេះ​ធម៌​ឬ​ចំពោះ​អ្នក​ប្រព្រឹត្ត​ធម៌ : វត្ថុ​នេះ​ជា​ធម្ម​បូជា​របស់​ខ្ញុំ
    - ធម្ម​មន្ទីរ (ធ័ម-មៈ-មន់ទី) ន. (បា. ធម្ម​មន្ទិរ) ផ្ទះ, កន្លែង​តម្កល់​ធម៌ គឺ​បណ្ណាល័យ​តម្កល់​គម្ពីរ​ផ្សេង​ៗ ។
    - ធម្ម​មាមកៈ (ធ័ម-មៈ-មាមៈកៈ) ន. (បា. ធម្ម​មាមក) អ្នក​ដែល​រាប់​អាន​គោរព​ថា​ព្រះ​ធម៌​ជា​របស់​អាត្មា​អញ គឺ​អ្នក​ដែល​ជឿ​ធម៌​ជា​ពុទ្ធ​សាសនា​ស៊ប់​ចិត្ត ឥត​មាន​ងាក​បែរ ។
    - ធម្ម​មូល (ធ័ម-មៈ--) ន. (បា.) ឫស​គល់​នៃ​ធម៌, ទី​តាំង​នៃ​ធម៌ : សេចក្ដី​ដឹង​គុណ​គោរព​អ្នក​មាន​គុណ ជា​ធម្ម​មូល
    - ធម្ម​មោទនា (ធ័ម-មៈមោទៈនា) ន. (បា.) សេចក្ដី​រីករាយ​ចំពោះ​ធម៌ ។
    - ធម្ម​យុត្ត (ធ័ម-មៈ-យុត) ន. ឬ គុ. (បា.; សំ. ធម៌​យុក្ត) អ្នក​ប្រកប​ដោយ​ធម៌; ដែល​ប្រកប​ដោយ​ធម៌ ។
    - ធម្ម​យុត្តិក​និកាយ (ធ័ម-មៈ-យុត-តិកៈ) ន. (បា.) ឈ្មោះ​គណៈ​បព្វជិត​ក្នុង​ព្រះ​ពុទ្ធ​សាសនា​សម័យ​សព្វ​ថ្ងៃ​នេះ ដែល​ជា​គូ​គ្នា​នឹង​មហា​និកាយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះ​ផង) ។
    - ធម្ម​រក្ខិត (ធ័ម-មៈ-រ័កខិត) ន. ឬ គុ. (បា.; សំ. ធម៌​រក្សិត) អ្នក​រក្សា​ធម៌ ។ ពាក្យ​នេះ​ច្រើន​ប្រើ​ជា​ឈ្មោះ​ភិក្ខុ​ឬ​សាមណេរ​ក្នុង​ព្រះ​ពុទ្ធ​សាសនា ។ ចួន​កាល​ប្រើ​ជា​សមណ​ស័ក្តិ​ទី​រាជា​គណៈ​ក៏​មាន ។
    - ធម្ម​រក្ខិតា (ធ័ម-មៈរ័កខិតា) ន. (បា.) ស្រ្តី​ដែល​ជន​អ្នក​ប្រព្រឹត្ត​ធម៌​ត្រូវ​គ្នា គ្រប់គ្រង​រក្សា​ជា​ធំ​ត្រួតត្រា​លើ : ស្ត្រី​ធម្ម​រក្ខិតា
    - ធម្ម​រក្សា (ធ័ម-មៈ-រ័កសា) ន. (បា. ធម៌ + រក្ស) ការ​រក្សា​ធម៌ ។ ពាក្យ​នេះ​សព្វ​ថ្ងៃ ខ្មែរ​យើង​ប្រើ​ជា​ងារ​មន្ត្រី​ក្នុង​ក្រុម​សង្ឃ​ការី : ព្រះ​ធម្ម​រក្សា
    - ធម្ម​រតនៈ ឬ - ធម្ម​រ័តន៍ (ធ័ម-មៈ-រៈតៈន៉ៈ ឬ--រ័ត) ន. (បា. ធម្ម​រតន, សំ. ធម៌​រត្ន) កែវ​គឺ​ព្រះ​ធម៌ ឬ​ព្រះ​ធម៌​ដែល​ទុក​ជា​កែវ​ដ៏​វិសេស ។
    - ធម៌​រត្ន ឬ - ធម៌​រ័ត្ន (ធ័រ​រ័ត) ន. (ដូច​គ្នា​នឹង ធម្ម​រតនៈ ឬ ធម្ម​រ័តន៍) ។
    - ធម្ម​រា
    - (ធ័ម-មៈ-រាច) ន. (បា.) លោក​ដែល​ជា​ស្ដេច​ព្រោះ​ត្រាស់​ដឹង​ធម៌ (ព្រះ​សព្វញ្ញុ​ពុទ្ធ) : ព្រះ​សម្ពុទ្ធ​ជា​ធម្ម​រាជធម្ម​លាភ (ធ័ម-មៈ-លាប) ន. (បា. ធម្ម + លាភ) លាភ​ដែល​កើត​ដោយ​ធម៌, ការ​បាន​អ្វី​ៗ ដោយ​នូវ​ធម៌ : ទ្រព្យ​នេះ​ជា​ធម្ម​លាភ​របស់​ខ្ញុំ
    - ធម្ម​លិខិត (ធ័ម-មៈ--) ន. (បា. ធម្ម + លិខិត) អ្នក​សរសេរ, កត់ត្រា, ចម្លង​ធម៌ ។ ពាក្យ​នេះ​ខ្មែរ​យើង​ប្រើ​ជា​សមណ​ស័ក្តិ​ខាង​បព្វជិត​ទី​រាជា​គណៈ​ជាន់​ខ្ពស់ : ព្រះ​ធម្ម​លិខិត; ចួន​កាល​ព្រះ​ករុណា​ជា​ម្ចាស់​ជីវិត​ទ្រង់​ប្រោស​ព្រះ​រាជ​ទាន​តាំង​ដល់​ទី​សម្ដេច​​ក៏​មាន : សម្ដេច​ព្រះ​ធម្ម​លិខិត
    - ធម្ម​វិធី (ធ័ម-មៈ--) ន. (បា.) បែប​ផែន​នៃ​ធម៌, វិធី​ប្រតិបត្តិ​ធម៌ ។
    - ធម្ម​សង្គាយនា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ធម្មសង្គីតិ) ។
    - ធម្ម​សង្គាហកត្ថេរ (ធ័ម-មៈ-សង់គាហៈក័ត-ថេរ៉ៈ ឬ-ថែ) ន. (បា.) ពួក​ព្រះ​ថេរៈ​អ្នក​សង្គាយនា​ធម៌ គឺ​ពួក​ព្រះ​ថេរានុត្ថេរៈ ដែល​ប្រជុំ​គ្នា​ផ្ទៀង​ព្រះ​ត្រៃ​បិដក ដូច​កាល​ប្រជុំ​ធ្វើ​បឋម​សង្គាយនា​ជាដើម ។
    - ធម្ម​សង្គីតិ (ធ័ម-មៈ-សង់គីតិ) ន. (បា.) ការ​ប្រជុំ​ផ្ទៀង​ធម៌​គឺ​ការ​ផ្ទៀង​ផ្ទាត់​រួបរួម​ធម្ម​វិន័យ​ឲ្យ​មាន​របៀប​ត្រឹមត្រូវ​តាម​បែប​ដើម (ហៅ​ថា ធម្ម​សង្គាយនា ក៏​បាន) ។
    - ធម្ម​សង្គីតិកាចារ្យ (ធ័ម-មៈ-សង់គីតិកាចា) ន. (បា. សំ.; បា. ធម្ម​សង្គីតិកាចរិយ) ពួក​លោក​អាចារ្យ​អ្នក​ផ្ទៀង​ផ្ទាត់​រួបរួម​ធម៌ (ពាក្យ​នេះ​ជា​វេវចនៈ​នៃ ធម្ម​សង្គាហកត្ថេរ) ។
    - ធម្ម​សភា (ធ័ម-មៈ-សៈភា) ន. (បា.; សំ. ធម៌​សភា) សាលា​សម្រាប់​ប្រជុំ​ប្រឹក្សា​អំពី​ធម៌ ។ សាលា​យុត្តិ​ធម៌; សាលា​ជំនុំ​ក្ដី
    - ធម្មស្សវន​កាល (ធ័ម-ម័ស-សៈវ៉ៈន៉ៈ--) ន. (បា.; សំ. ធម៌​ស្រវណ​កាល) កាល, ពេល​ដែល​សាធុជន​គួរ​ស្ដាប់​ធម៌ (ថ្ងៃ​សីល​ឬ​ក្រៅ​ពី​ថ្ងៃ​សីល​ក៏​ដោយ ដែល​មាន​ពេល​ឱកាស​គួរ​សាធុ​ជន​ស្ដាប់​ធម៌ ហៅ​ថា ធម្មស្សវន​កាល) ។
    - ធម្ម​សាកច្ឆា (ធ័ម-មៈ-សាក័ច-ឆា) ន. (បា.) ការ​សន្ទនា​អំពី​ធម៌, ការ​ប្រឹក្សា, សាក​សួរ​អំពី​ធម៌ : ធ្វើ​ធម្ម​សាកច្ឆា, ស្ដាប់​ធម្ម​សាកច្ឆា
    - ធម្ម​សាត្រ (ធ័ម-មៈ-សាត) ន. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ធម្ម​សាស្ត្រ) ។
    - ធម្ម​សាមី (ធ័ម-មៈ-សាម៉ី) ន. (បា. ធម្មស្សាមី; សំ. ធម៌​ស្វាមិន៑) ម្ចាស់​លើ​គេ​ព្រោះ​បាន​ត្រាស់​ដឹង​ធម៌ (ព្រះ​សព្វញ្ញុ​ពុទ្ធ) : ព្រះ​ធម្ម​សាមី; ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ជា​ធម្ម​សាមី
    - ធម្ម​សារ (ធ័ម-មៈ--) ន. (បា.) ខ្លឹម​ធម៌, ធម៌​មាន​ខ្លឹម គឺ​ធម៌​ដែល​នាំ​អ្នក​ប្រព្រឹត្ត​ឲ្យ​រួច​ចាក​ទុក្ខ ។
    - ធម្ម​សាលា (ធ័ម-មៈ-សាល៉ា) ន. (បា.; សំ. ធម៌​សាលា) សាលា​សម្រាប់​សាធុ​ជន​ប្រជុំ​ស្ដាប់​ធម៌, ប្រឹក្សា​អំពី​ធម៌ : សាលា​សម្រាប់​ប្រជុំ​រៀន​ធម៌ (រោង​រៀន​ធម៌)
    - ធម្ម​សាសន៍ (ធ័ម-មៈ-សាស) ន. (បា.) ពាក្យ​ប្រដៅ​ប្រកប​ដោយ​ធម៌, ពាក្យ​បណ្ដាំ​ឬ​ឱវាទ​ដែល​ទាក់ទង​ដោយ​ច្បាប់ ។
    - ធម្ម​សាស្ត្រ (ធ័ម-មៈ-សាស) ន. (បា. សំ.; សំ. ធម្ម​សាស្ត្រ; បា. ធម្ម​សត្ថ) ឈ្មោះ​គម្ពីរ​សំដែង​អំពី​យុតិ្ត​ធម៌ (ខាង​តុលាការ) : ច្បាប់​ធម្ម​សាស្ត្រ ។ ឈ្មោះ​ក្រម​ច្បាប់​យុត្តិ​ធម៌ (ខាង​តុលាការ) : ច្បាប់​ធម្ម​សាស្ត្រ (ហៅ​ក្លាយ​ជា ធម្ម​សាត្រ ក៏​មាន, គួរ​ប្រើ ធម្ម​សាស្ត្រ ឬ​ធម៌​សាស្ត្រ វិញ ត្រឹមត្រង់​តាម​ប្រភេទ​នៃ​ពាក្យ)
    - ធម្ម​សេនាបតី (ធ័ម-មៈ-សេន៉ាប៉ៈដី) ន. (បា. ធម្ម​សេនាបតិ) នាម​វិសេស​របស់​ព្រះ​សារីបុត្តត្ថេរ​ជា​អគ្គ​សាវ័ក (សាវ័ក​ខាង​ស្ដាំ) នៃ​ព្រះ​សក្យមុនី​សម្ពុទ្ធ; មាន​ន័យ​មួយ​ផ្សេង​ថា ព្រះ​ខីណាស្រព​ទាំងអស់​ក៏​សុទ្ធ​តែ​មាន​នាម​វិសេស​ថា ធម្ម​សេនាបតី បាន​ដែរ ព្រោះ​លោក​ច្បាំង​ឈ្នះ​សេនា​គឺ​អកុសល​ធម៌ ដោយ​កម្លាំង​រេហ៍​ពល​គឺ​កុសល​ធម៌​ដូច​ៗគ្នា​ទាំងអស់; ប៉ុន្តែ​ពាក្យ​នេះ ដែល​ប្រើ​ប្រាកដ ចំពោះ​តែ​ជា​នាម​វិសេស​របស់​ព្រះ​សារីបុត្តត្ថេរ​ប៉ុណ្ណោះ : ព្រះ​សារីបុត្ត​ជា​ធម្ម​សេនាបតី, ព្រះ​ធម្ម​សេនាបតី
    - ធម្ម​សំវេគ (ធ័ម មៈ-សង្វេក ឬ ធ័ម-មៈ-សង្វែក) ន. (បា.) សេចក្ដី​សំវេគ​ចំពោះ​ធម៌​មាន​ទុក្ខំ អនិច្ចំ អនត្តា ជាដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សំវេគ ផង) ។
    - ធម្មាចារ្យ (ធ័ម-មាចា) ន. (សំ. ធម៌ាចាយ៌; បា. ធម្មាចរិយ) អាចារ្យ​អ្នក​បង្រៀន​ធម៌, គ្រូ​ព្រះ​ធម៌ : លោក​ជា​ធម្មាចារ្យ​របស់​ខ្ញុំ
    - ធម្មាធិករណ៍ (ធ័ម-មា-ធិ-ក) ន. (បា. ធម្មាធិករណ; សំ. ធម៌ាធិករណ) អធិករណ៍​អំពី​ធម៌; សាលា​យុតិ្តធម៌, សាលា​ជំនុំ​ក្ដី ។
    - ធម្មាធិការ (ធ័ម-មា--) ន. (បា.; សំ ធម៌ាធិការ) ដូច​គ្នា​នឹង ធម្មាធិករណ៍ ដែរ ។
    - ធម្មាធិការ​នាយក (ធ័ម-មាធិការ៉ៈនាយក់) ន. (បា.; សំ. ធម៌ាធិ--) នាយក (អធិបតី ឬ​ចាងហ្វាង) សាលា​ជំនុំ​ក្ដី ។
    - ធម្មាធិការី (ធ័ម-មាធិការ៉ី) ន. (បា.; សំ. ធម៌ាធិការិន៑) អ្នក​ពិភាក្សា​ក្ដី, អ្នក​ជំនុំ​ក្ដី (ចៅក្រម) ។
    - ធម្មាធិដ្ឋាន (--ធិតឋាន) ន. (បា.) ការ​ផ្គង​តាំង​ចិត្ត​ចំពោះ​ធម៌; ការ​លើក​យក​ធម៌​ឬ​យក​ច្បាប់​មក​ជា​ទី​តាំង, ពាក្យ​ឬ​ប្រយោគ​ដែល​និយាយ​សំដៅ​ចំពោះ​អំពើ ឬ​ចំពោះ​ធម៌​ត្រង់​ៗ​តែ​ម្យ៉ាង មិន​បាន​និយាយ​ដល់​រូប​បុគ្គល​អ្នក​ធ្វើ​អ្នក​ប្រព្រឹត្ត ដូច​ជា​ប្រយោគ​ថា : បាប​រមែង​ឲ្យ​ផល​អាក្រក់, បុណ្យ​រមែង​ឲ្យ​ផល​ល្អ យ៉ាង​នេះ​ជាដើម ហៅ​ថា​ពាក្យ​ជា ធម្មាធិដ្ឋាន ។ ព. ផ្ទ. បុគ្គលាធិដ្ឋាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះ​ផង) ។
    - ធម្មាធិបតេយ្យ (ធ័ម-មាធិប៉ៈតៃ) ន. ឬ គុ. (បា.) អ្នក​ដែល​មាន​ធម៌​ជា​អធិបតី គឺ​អ្នក​ដែល​ធ្វើ​អ្វី​ៗ អាង​ដល់​ធម៌ និង​ច្បាប់​ជា​ធំ; ដំណើរ​ដែល​អាង​ដល់​ធម៌​និង​ច្បាប់​ជា​ធំ ។
    - ធម្មាធិប្បាយ (ធ័ម-មាធិប-បាយ) ន. (បា.) សេចក្ដី​អធិប្បាយ​ធម៌, ដំណើរ​ពន្យល់​ធម៌ ។
    - ធម្មានុរូប គុ. (បា. ធម្ម + អនុរូប) ដែល​សម​គួរ, ដែល​មាន​ទំនង​ដ៏​សម​គួរ​តាម​ធម៌, ដែល​ស្រប​ទៅ​តាម​ធម៌, ដែល​សមរម្យ​ត្រឹមត្រូវ​តាម​ច្បាប់ ។
    - ធម្មារម្មណ៍ (--រ៉ម់) ន. (បា.) អារម្មណ៍​របស់​ចិត្ត; អារម្មណ៍​គឺ​ធម៌ ឬ​ធម៌​ជា​អារម្មណ៍ ។ ក្នុង​អភិធម្មត្ថ​សង្គហៈ​ថា ធម៌ ៦ យ៉ាង​គឺ បសាទរូប ១ សុខុមរូប ១ ចិត្ត ១ ចេតសិក ១ រូប ១ និព្វាន ១ ហៅ​ថា ធម្មារម្មណ៍ ។
    - ធម្មាសនៈ ឬ - ធម្មាសន៍ (ធ័មៈមាសៈន៉ៈ ឬ​ធ័ម-មាស) ន. (បា. ធម្មាសន) អាសនៈ​សម្រាប់​អង្គុយ​សំដែង​ធម៌ ឬ​សម្រាប់​អង្គុយ​សូត្រ​ធម៌, គ្រែ​សម្រាប់​អង្គុយ​សម្ដែង​ធម៌ : អង្គុយ​លើ​ធម្មាសនៈ; គ្រែ​ធម្មាសន៍
    - ធម្មិក (ធ័ម-មិក) គុ. (បា.; សំ. ធរ្មិក) ដែល​ប្រកប​ដោយ​ធម៌ : ព្រះ​បាទ​ធម្មិក, មនុស្ស​ធម្មិក, ទ្រព្យ​ធម្មិក, ភោជន​ធម្មិក ។ល។
    - ធម្មិក​រាជ (ធ័ម-មិកៈរាច) ន. (បា.; សំ. ធរ្មិក​រាជ) ស្ដេច​ប្រកប​ដោយ​ធម៌, ស្ដេច​ទ្រង់​ទសពិធ​ធម៌ : ព្រះ​មហា​ក្សត្រ​អង្គ​នុះ ទ្រង់​ជា​ធម្មិក​រាជ
    - ធម្មុទ្ទេស (ធ័ម-មុត-ទេស) ន. (បា.) ការ​លើក​យក​ចំនួន​មាតិកា​ធម៌​នីមួយ​ៗ​មក​សម្ដែង​ប្រាប់​ឲ្យ​ដឹង​ថា ប៉ុណ្ណេះ​ប៉ុណ្ណោះ : ធម្ម​កថិក​មុន​នឹង​អធិប្បាយ​ពន្យល់​ធម៌​ណា​មួយ គប្បី​សំដែង​នូវ​ធម្មុទ្ទេស​សិន ។ មួយទៀត​ថា ការ​លើក​យក​ធម៌​៤​យ៉ាង មក​ពិចារណា​ ឬ​យក​មក​សម្ដែង​តាម​ការណ៍​ពិត ហៅ​ថា ធម្មុទ្ទេស, ធម៌ ៤ នោះ​គឺ ១-សត្វ​លោក សុទ្ធ​តែ​ឥត​ទៀងទាត់​ឋិតថេរ​ចិរកាល​ទេ តែងតែ​លុះ​ក្នុង​អំណាច​នៃជ​រា-ព្យាធិ-មរណៈ គេច​មិន​ផុត​ឡើយ; ២-សត្វ​លោក​ឥត​មាន​កន្លែង​ជ្រក​ពួន​ឲ្យ​រួច​អំពី​ការ​ភិតភ័យ​ទេ; ៣-សត្វ​លោក​ឥត​មាន​ទ្រព្យ​សម្បត្តិ​ក្រៅ​ពី​កុសល​កម្ម​ដែល​ខ្លួន​បាន​កសាង​សន្សំ​ទេ រមែង​តែ​លះ​សរពើ​ទាំង​អស់ ហើយ​ចេញ​ចាក​លោក​នេះ​ទៅ​ៗ; ៤-សត្វ​លោក​ជា​ទាសៈ​នៃ​តណ្ហា តែងតែ​មាន​ការ​ខ្វះ​កន្លះ​ជានិច្ច​មិន​ដែល​ពេញ​ចំណង់​ខ្លួន​ទេ ។ល។
  9. ធម្ម --
    (មើល​ក្នុង​ពាក្យ ធម្ម) ។
  10. ធម្មកថិក ( ន.នាមសព្ទ ) [ធ័ម-មៈកៈ ថិក]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ធម៌កថិក) អ្នក​សំដែង​ធម៌ ។ ខ្មែរ​ប្រើ​ពាក្យ​នេះ​ជា​ងារ​នៃ​ភិក្ខុ​អ្នក​ចេះ​សំដែង​ធម៌ ថ្នាក់​ជា​ឋានានុក្រម ជា​សហការី​នៃ​ព្រះ​រាជា​គណៈ​ជា​ចៅ​អធិការ​វត្ត​ធំ​ៗ ក្នុង​ព្រះ​រាជ​ធានី ឬ​ជា​សហការី​នៃ​មេ​គណ កាល​បើ​ត្រូវ​ការ​ឲ្យ​មាន : ព្រះ​ធម្ម​កថិក សហការី​នៃ...(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ធម្ម​ធរ និង វិន័យ​ធរ ទៀត​ផង) ។

<< Prev   1   2   3   4   5   6   ... 16   Next >>