Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ធ

Chuon Nath's Khmer-Khmer Dictionary
  1. ធម្មធរ ( ន.នាមសព្ទ ) [ធ័ម-មៈ-ធ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ធម៌ធរ) អ្នក​ទ្រទ្រង់​ធម៌, អ្នក​កាន់​ធម៌, អ្នក​ប្រតិបត្តិ​ត្រឹមត្រង់​តាម​គន្លង​ធម៌ ។
    - ឋានន្តរ គឺ​ងារ​នៃ​ភិក្ខុ​ក្នុង​ព្រះ​ពុទ្ធ​សាសនា ចំពោះ​ភិក្ខុ​អ្នក​ចេះ​ចាំ​ធម៌​ពុំ​សូវ​ទើស​ទាល់ ។ ខ្មែរ​យក​ពាក្យ​នេះ​មក​ប្រើ​ជា​ងារ​នៃ​ភិក្ខុ​ក្នុង​ថ្នាក់​ជា​ឋានានុក្រម​ថា ព្រះ​ធម្មធរ ជា​គូ គ្នា​នឹង ព្រះ​វិន័យ​ធរ ជា​សហការី​របស់​ព្រះ​រាជា​គណៈ ជា​ចៅអធិការ​វត្ត​ធំ​ៗ ក្នុង​ព្រះ​រាជ​ធានី; ក្នុង​សម័យ​បច្ចុប្បន្ន មេ​គណ​និង​អនុ​គណ​គ្រប់​ខែត្រ-ស្រុក​ក៏​មាន ព្រះ​ធម្ម​ធរ ជា​សហការី​ដែរ ហៅ​ថា ព្រះ​ធម្ម​ធរ ជា​សហការី​នៃ​មេ​គណ​ឬ​នៃ​អនុ​គណ; ដោយ​ការ​ផ្គូ​ងារ​ថា ព្រះ​វិន័យ​ធរ ខាង​វិន័យ, ព្រះ​ធម្ម​ធរ ខាង​ធម៌ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ធម្ម​កថិក និង វិន័យ​ធរ ទៀត​ផង) ។
  2. ធរណិន្ទ ( ន.នាមសព្ទ ) [ធៈរៈនិន]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ធរណេន្ទ្រ) អ្នក​ដែល​ជា​ធំ​លើ​ផែន​ដី (ក្សត្រ​ទ្រង់​រាជ) ។ (ច្រើន​តែ​ប្រើ​ក្នុង​កាព្យ) : ព្រះ​បាទ​ធរណិន្ទ មាន​ហឫទ័យ​ជិនណាយ​ក្នុង​កិច្ចការ​ទ្រង់​ត្រាស់​ឲ្យ​ហៅ ព្រាហ្មណ៍​ព្រឹទ្ធាចារ្យ និង​រាជ​បរិវារ​ មក​គាល់​ព្រះ​អង្គ ។
  3. ធរណី ( ន.នាមសព្ទ ) [ធរៈណី]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ផែន​ដី : រក​ស៊ី​កកាយ​ធរណី, ព្រះ​ធរណី ។
    - នាង​ធរណី គឺ​នាង​គង្ហីង​ព្រះ​ធរណី ។
  4. ធរណី ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    បង្គោល​មួយ​គូ​ដែល​ដាប់​ជាប់​ជា​ប្រហោង​វែង​ដាំ​បញ្ឈរ​ទន្ទឹម​គ្នា​សម្រាប់​វាយ​ស្នៀត គាប​ស្លឹក​រឹត​ឲ្យ​ស្លាប់​សាច់ ។
  5. ធរណី​ដងគោម ( ន.នាមសព្ទ ) [ធរៈនី-- ]
    បង្គោល​មួយ​គូ​មាន​រន្ធ​មូល​ពីរ ឬ​បី​ម្ខាង​ដែល​ដាំ​បញ្ឈរ​ទន្ទឹម​គ្នា​ សម្រាប់​ស៊ក​ស្នូល​កោះ​ភ្ជាប់​ដង​គោម​ឲ្យ​មាំ ។
  6. ធរណី​ដងទង់ ( ន.នាមសព្ទ ) [ធរៈនី--]
    បង្គោល​មួយគូ​មាន​សណ្ឋាន​ដូច​គ្នា​នឹង​ធរណី​ដង​គោម​ដែរ​ សម្រាប់​កោះ​ភ្ជាប់​ដង​ទង់​ឲ្យ​មាំ ។
  7. ធរណី​ទ្វារ ( ន.នាមសព្ទ ) [ធរៈនី-- ]
    មេ​ទទឹង​ទ្វារ​ដែល​ដាក់​ផ្ទាល់​នឹង​ផែន​ដី​ឬ​នឹង​ផ្ទៃ​ខាង​ក្រោម ។
  8. ធរណី​សង្ឃ ( ន.នាមសព្ទ ) [ធរៈនីសង់ ]
    ទី​ដី​របស់​សង្ឃ គឺ​ទី​ដី​ដែល​ទាយក​ឬ​ទាយិកា​គេ​បរិច្ចាគ​ដាក់​ជា​ទី​ដី​សម្រាប់​វត្ត ទោះ​ដី​នោះ​ជា​ស្រែ​ឬ​ជា​ចម្ការ​ក្ដី ទី​ដី​នេះ​រាប់​បញ្ចូល​ជា​គរុភណ្ឌ​របស់​វត្ត... (ព. វិ. ពុ.) ។
  9. ធរមាន ( ន.នាមសព្ទ ) [ធៈរៈមាន ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ធរមាណ) ដែល​កំពុង​ទ្រទ្រង់​នៅ, ដែល​មាន​ជីវិត​រស់​នៅ : កាល​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ធរមាន​នៅ​ឡើយ...។
  10. ធរមានប្បញ្ញត្តិ ( ន.នាមសព្ទ ) [ធៈរៈមាន័ប-ប័ញ-ញ៉ាត់ ]   ( បា.បាលី​ ( បាលីភាសា ) )
    (ធរមាន + បញ្ញត្តិ) បញ្ញត្តិ​ដែល​កំពុង​មាន​នៅ, ច្បាប់​ដែល​គេ​កំពុង​ប្រតិបត្តិ​តាម, បទ​បញ្ញត្តិ​ដែល​រាជការ​ដាក់​ឲ្យ​ប្រតិបត្តិ​តាម​ពុំ​ទាន់​លើក​លែង​ចោល : គប្បី​ប្រតិបត្តិ​តាម​ធរមានប្បញ្ញត្តិ ។

<< Prev   1   2   3   4   5   6   ... 16   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar