Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ធ

Chuon Nath's Khmer-Khmer Dictionary
  1. ធាក់ ( កិ.កិរិយាសព្ទ ) or ធ័ក   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ធក; ធក្ក “បៀតបៀន; កម្ចាត់; ទម្លាយ”) លាត​ជើង​រលាស់​តម្រង់​អ្វី​ៗ ឲ្យ​ត្រូវ​នឹង​បាត​ជើង : ធាក់​មួយ​ជើង ។
  2. ធាង ( ន.នាមសព្ទ )
    មែក​ឈើ​នីមួយ​ៗ​ដែល​ឥត​ខ្នែង​ឥត​ប្រគាប : ធាង​ដូង, ធាង​ត្នោត, ធាង​ចេក ។
  3. ធាតុ ( ន.នាមសព្ទ ) [ធាត ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (“សភាវៈ ឬ​ធម្មជាតិ​ទ្រទ្រង់​ខ្លួន​ឯង,...”) ដី, ទឹក, ភ្លើង, ខ្យល់​អាកាស : ធាតុ​ដី, ធាតុ​ទឹក ។ល។ អាការៈ​ក្នុង​ខ្លួន ដូច​យ៉ាង សក់, ធ្មេញ, សាច់, ឈាម ជាដើម ក៏​ហៅ​ថា ធាតុ ។ មាស, ប្រាក់, ដែក, ។ល។ ក៏​ហៅ​ថា ធាតុ ។ ឆ្អឹង​របស់​បុគ្គល​ដែល​គេ​គួរ​គោរព ក៏​ហៅ​ថា
    - ធាតុ ឬ ហៅ​ថា អដិ្ឋ​ធាតុ ។ មូល​ដើម​របស់​តន្តិ​ភាសា​មាន​ភាសា​សំស្ក្រឹត, បាលី​ជាដើម ក៏​ហៅ​ថា ធាតុ, ដូច​យ៉ាង ធរណី “ផែន​ដី” មក​ពី ធរ-ធាតុ “ទ្រទ្រង់”; កម្ម “អំពើ” មក​ពី ករ-ធាតុ “ធ្វើ” ។ល។ ប្រើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. ធា-តុ ដូច​ជា
    - ធាតុកថា (ធា-តុកៈថា) ន. (សំ. បា.) ឈ្មោះ​គម្ពីរ​ព្រះ​អភិធម្ម​ទី ៣ សម្ដែង​អំពី​ធាតុ​ផ្សេង​ៗ ។
    - ធាតុ​ចេតិយ (--ចេតិយ៉ៈ ឬ-ចែដី) ន. (បា.) ចេតិយ​ដែល​បញ្ចុះ​ធាតុ, តាម​សេចក្ដី​ក្នុង​គម្ពីរ​ព្រះ​ពុទ្ធ​សាសនា​សំដៅ​ចំពោះ​តែ​ចេតិយ​ដែល​បញ្ចុះ​ព្រះ​សារីរិក​ធាតុ​ព្រះ​សព្វញ្ញុពុទ្ធ ឬ​ដែល​បញ្ចុះ​ធាតុ​ព្រះ​អរហន្ត; មាន​ន័យ​ផ្សេង​ទៀត​ថា ទោះបី​ចេតិយ​ដែល​បញ្ចុះ​ព្រះ​ពុទ្ធ​រូប​បាក់​បែក​ក៏​ហៅ​ថា ធាតុ​ចេតិយ ដែរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចេតិយ ផង) ។ ធាតុ​និធាន ន. (បា.) ការ​តម្កល់, ការ​បញ្ចុះ​ធាតុ, បុណ្យ​បញ្ចុះ​ធាតុ ។
    - ធាតុប្បច្ចវេក្ខណៈ (ធាតុប-ប៉័ច-ចៈវ៉េក-ខៈណៈ) ន. (បា.--ណ) ការ​ពិចារណា​នូវ​បច្ច័យ​៤ មាន​ចីវរប្បច្ច័យ​ជាដើម ឲ្យ​ឃើញ​ថា​គ្រាន់​តែ​ជា​ធាតុ ៤ ប៉ុណ្ណោះ : ធាតុប្បច្ចវេក្ខណៈ ជា​ករណីយ​កិច្ច​របស់​បព្វជិត (ព. ពុ.) ។
    - ធាតុវិជ្ជា ឬ ធាតុវិទ្យា ន. (បា. ធាតុ + វិជ្ជា; សំ. ធាតុ + វិទ្យា) ចំណេះ​ខាង​ការ​ប្រកប​ឬ​ផ្សំ​ធាតុ​គ្រប់​យ៉ាង​ឲ្យ​កើត​បាន​ជា​អ្វី​មួយ​ឡើង ឬ​ឲ្យ​ប្រើ​ការ​ប្លែក​ៗ បាន ។
    - ធាតុវិភាគ (--វិភាក) ន. (សំ. បា.) ការ​ញែក​ឬ​រំលែក​ធាតុ ។
    - ធាតុ​អន្តរធាន (--អន់-តៈរ៉ៈធាន ឬ-អន់-ដ--) ន. (បា.) ការ​សាប​សូន្យ​ឬ​បាត់​បង់​នៃ​ព្រះ​ធាតុ​របស់​ព្រះ​សម្មាសម្ពុទ្ធ ។ មាន​សេចក្ដី​តំណាល​ថា កាល​ណា​សាសនា​របស់​ព្រះ​ពុទ្ធ​រោយ​រៀវ​បាត់​សូន្យ​ទៅ ដោយ​ហេតុ​មនុស្ស​លោភលន់​អស់​សេចក្ដី​គោរព​ហើយ, កាល​នោះ​ព្រះ​សារីរិក​ធាតុ​របស់​ព្រះ​អង្គ ទោះបី​ប្រតិស្ឋាន​នៅ​ក្នុង​ទី​ណា​ក៏​ដោយ សុទ្ធសឹង​តែ​អណ្ដែត​ត្រសែត​ឯង​ៗ​មក​ប្រជុំ​គ្នា​ទាំងអស់​នៅ​ត្រង់​ពោធិព្រឹក្ស គឺ​កន្លែង​ដែល​ព្រះ​អង្គ​ត្រាស់​ដឹង​ជា​ដំបូង ហើយ​តេជោ​ធាតុ​បណ្ដាល​ឡើង​ឯង​ឆេះ​ប្រល័យ​ព្រះ​សារីរិក​ធាតុ​ទាំងអស់​នោះ សុស​សោះ​សូន្យ​អស់​ទៅ ឥត​មាន​សេស​សល់​ឡើយ, ត្រង់​នេះ​ឯង​ហើយ​ហៅ​ថា ធាតុ​អន្តរធាន; ហៅ​ម្យ៉ាង​ទៀត​ថា ធាតុ​បរិនិព្វាន ក៏​បាន (តាម​មនោរថ​បូរណី​អដ្ឋកថា) ។
  4. ធាតុ --
    (មើល​ក្នុង​ពាក្យ ធាតុ) ។
  5. ធាត់ ( គុ.គុនសព្ទ )
    ទីទៃ​ពី​ស្គម គឺ​មាន​សាច់​ច្រើន : មនុស្ស​ធាត់, ក្របី​ធាត់ ។
  6. ធាត្រី ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ធាត្រី ឬ ធាត្រេយី; ធាតី “ស្រី​អ្នក​ទ្រទ្រង់, អ្នក​ថែរក្សា​កូន​ក្មេង”) មេ​ដោះ, ស្រី​ជា​បង​រក្សា ។
  7. ធាន ( ប.បរិវារសព្ទ )
    ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ ធន : ធនធាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះ) ។
  8. ធានា ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ធានា “ដំណើរ​ទ្រទ្រង់...”) ដំណើរ​ទទួល​អះអាង, ទទួល​រ៉ាប់រង​លើ​ខ្លួន ។ ប្រើ​តាម​ទម្លាប់​ជា កិ. ឬ ន. ក៏​បាន : ដំណើរ​នុ៎ះ​កុំ​ឲ្យ​អ្នក​ព្រួយ ចាំ​ខ្ញុំ​ធានា​ជូន​អ្នក; បាន​ជា​ខ្ញុំ​ហ៊ាន​ឲ្យ​ព្រោះ​មាន​ធានា​ដោយ​មាំមួន; អ្នក​ណា​ជា​អ្នក​ធានា​ឲ្យ​គាត់ ?; មាន​សំបុត្រ​ធានា ឬ​ទេ ?
  9. ធានី ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    នគរ, ក្រុង; ខេត្ត, ស្រុក; ច្រើន​ប្រើ​ជា រាជធានី ក្រុង​ដែល​មាន​ក្សត្រ​ទ្រង់​រាជ្យ​គង់​នៅ​ជា​ប្រធាន ។ បើ​ប្រទេស​ដែល​ឥត​ក្សត្រិយ៍​ទ្រង់​រាជ្យ ហៅ​ថា រដ្ឋធានី ។ ពាក្យ​នេះ​ជា​វេវចនៈ​នឹង​ពាក្យ ឋានីយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះ​ផង) ។
  10. ធារ ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ធារ “ទ, សំណុំ, ដំណើរ​ហូរ​ចុះ”) ពំនូក​ស្រូវ, អង្ករ​ឬ​គ្រាប់​អ្វី​ៗ ដែល​ចាក់​បង្ហូរ​គរ​ទុក : ធារ​ស្រូវ, ធារ​ទឹក; ចាក់​ធារ ។ ការ​ទ្រទ្រង់, ទប់ទល់, ធន់ទ្រាំ, ឋិត​នៅ : មើល​ទៅ​ប្រហែល​ជា​មិន​ធារ​ទេ​ដឹង (ព. សា.) ។

<< Prev   1   2   3   4   5   6   ... 16   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar