Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ន

Chuon Nath's Khmer-Khmer Dictionary
  1. នារ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ដែល​មាន​អាការ​ទេរ​ដោយ​ដំណើរ​រត់ ឬ​ដោយ​ជ្រាល​ស្រួល​មិន ចោត : រត់​នារ ឬ​រត់​ខ្នង​នារ គឺ​រត់​បន្ទេរ​ខ្នង​បន្ដិច ។
    - ដី​នារ គឺ​ដី​ដែល​មាន​សណ្ឋាន​ជ្រាល​ស្រួល ។
  2. នារទ​ជាតក ( ន.នាមសព្ទ ) [នារៈទៈជាដក់]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ឈ្មោះ​ជាតក​មួយ​មាន​ក្នុង​រឿង​ទស​ជាតក៍ ។
  3. នារាយណ៍ ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (នារាយណ) នាម​ម្យ៉ាង​របស់​វិស្ណុ; នាម​នេះ​ហៅ​ដោយ​អានុភាព​ដែល​វិស្ណុ​ចេះ​បែង​ភាគ​ឲ្យ​កើត​ជា​រូប​ផ្សេង​ៗ មាន​រូប​មនុស្ស​ជាដើម : ព្រះ​នារាយណ៍​បែង​ភាគ (មាន​និយាយ​ក្នុង​រឿង​រាមាយណៈ) ។ ច្រើន​ប្រើ​ឃ្លាត​ក្លាយ​ជា ន្រាយ ឬ ន្រាយណ៍ ត្រូវ​លែង​ប្រើ ។
  4. នារី ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ស្ត្រី, មនុស្ស​ស្រី, នាង ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នរៈ ទៀត​ផង ។
  5. នារីផល ( ន.នាមសព្ទ ) [--ផល់]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (នារី “ស្រី” + ផល “ផ្លែ”) ឈ្មោះ​ឈើ​មាន​ផ្លែ​រូប​ដូច​ជា​ស្រី​ក្រមុំ មាន​តែ​ក្នុង​ព្រៃ​ហិមពាន្ត; មាន​តំណាល​ក្នុង​រឿង​បុរាណ​ថា វេលា​ដែល​ឈើ​នេះ​មាន​ផ្កា​ផ្លែ, ពួក​ពិទ្យាធរ​ជ្រួលជ្រើម​ដណ្ដើម​គ្នា​បេះ​ផ្កា និង​ផ្លែ​ឈើ​នោះ ដោយ​សេចក្ដី​ស្នេហា​ខ្លាំង ។
  6. នារី​ក្លាហាន ( ន.នាមសព្ទ )
    ស្ត្រី​ក្លាហាន គឺ​ស្រ្តី​ជា​ពលរដ្ឋ​ធម្មតា ដែល​ស្លៀក​ពាក់​ឯក​សណ្ឋាន​ជា​ទាហាន ក្នុង​គ្រា​ស្រុក​ទេស​មាន​ភ័យ​អាសន្ន ជា​ជំនួយ​ដល់​ក្រុម​ទាហាន​ក្នុង​ក្រប​ខ័ណ្ឌ (ជា​គូ​ដៃ​នឹង​ជីវពល) ។
  7. នារី​រត្ន ( ន.នាមសព្ទ ) [--រ័ត] or នារី​រ័ត្ន   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (នារី​រត្ន; នារី​រតន) ស្ត្រី​ដែល​មាន​លំអ​និង​ចរិយា​ដ៏​ប្រសើរ​ទុក​ស្មើ​កែវ​វិសេស (ស្រី្ត​កែវ)
  8. នាល ( ន.នាមសព្ទ )
    ឈ្មោះ​ប្រទាល​ទឹក​មួយ​ប្រភេទ​ដុះ​លើ​ត្រឹប : ប្រទាល​នាល ។
  9. នាលិ ( ន.នាមសព្ទ ) [នាល] or នាឡិ   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (នាឌិ “ទង; ឡត; ឈ្មោះ​ទម្ងន់​ម្យ៉ាង​ដែល​ថ្លឹង...”) ទម្ងន់ ១៦ តម្លឹង ។ រង្វាល់​តូច​មួយ​ប្រភេទ​សម្រាប់​វាល់​អង្ករ ឬ​វាល់​គ្រាប់​អ្វី​ៗ​មាន​គ្រាប់​សណ្ដែក​បាយ ​ជាដើម : អង្ករ​មួយ​នាឡិ (សរសេរ​ជា នាល ឬ នាឡ ក៏​មាន) ។
  10. នាវ ( កិ.កិរិយាសព្ទ )
    ម៉ៅ​យក, ប្រកាន់​ទុក : ទំនិញ​នេះ ខ្ញុំ​បាន​នាវ​ទុក​ទាំងអស់ ។

<< Prev   1 ... 15   16   17   18   19   20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar