Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ន

Chuon Nath's Khmer-Khmer Dictionary
  1. នាសា ( ន.នាមសព្ទ ) or នាសិក នាសិកា   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (នាសា, នាសិកា) ច្រមុះ; (រ. ស.) : ព្រះ​នាសា ឬ ព្រះ​នាសិក ។
  2. នាសិកដ្ឋានជៈ ( គុ.គុនសព្ទ, ន.នាមសព្ទ ) [នាសិក័ត-ឋានៈជៈ]   ( បា.បាលី​ ( បាលីភាសា ) )
    ដែល​មាន​ទី​កើត​សំឡេង​ត្រង់​ច្រមុះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សកដ្ឋាននាសិកជៈ ទៀត​ផង) ។
  3. នាសិក​រោគ ( ន.នាមសព្ទ ) [នាសិកៈរោក] or នាសិការោគ (នាសិការោក)   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    រោគ​ដែល​កើត​ក្នុង​ច្រមុះ គឺ​រោគ​ផ្ដាសាយ, រោគ​ឫស​ដូង​ហៀរ​សំបោរ, រោគ​ឫស​ដូង​ច្រមុះ​ជាដើម (រ. ស.) : ព្រះ​នាសិក​រោគ ។
  4. នាឡិ
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នាលិ) ។
  5. នាឡិកា ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (បា.; សំ. នាឌិកា) ឈ្មោះ​មាត្រា​សម្រាប់​វេលា​ចំនួន ៦០ នាទី គឺ ៦០ មីនុត (ហៅ​ថា មួយ​នាឡិកា គឺ​មួយ​ម៉ោង) ។ ប្រដាប់​សម្រាប់​ប្រើ​រាប់​ម៉ោង​នុ៎ះ​ឯង ក៏​ហៅ នាឡិកា ដែរ : នាឡិកា​ចង​ដៃ, នាឡិកា​ដក់, នាឡិកា​ព្យួរ, នាឡិកា​រោទ៍ ។
  6. នាំ ( កិ.កិរិយាសព្ទ )
    យក​ទៅ​ឬ​យក​មក​ជាមួយ​ផង : នាំ​គ្រាប់​ពោត, នាំ​គោ, នាំ​ស្រូវ ។ បបួល​ឲ្យ​ធ្វើ, ឲ្យ​តាម ដោយ​នូវ​សម្រួល​ចិត្ត, ឲ្យ​ជឿ, ឲ្យ​ព្រម​តាម​ : នាំ​រក​ស៊ី, នាំ​ឲ្យ​ស្លូត, នាំ​ឲ្យ​ចេះ​ដឹង, នាំ​ឲ្យ​ព្រើល ។ បណ្ដាល​ឬ​បង្វឹក​ឲ្យ​ប្រែ​គំនិត, ឲ្យ​ក្លា : គប់​ពាល ពាល​នាំ​ឲ្យ​ខុស​ក្រៃ គប់​ប្រាជ្ញ​វាងវៃ ប្រាជ្ញ​នាំ​ឲ្យ​ត្រឹមត្រូវ ។ល។
  7. នាំពា ( កិ.កិរិយាសព្ទ )
    អើពើ​, យក​ចិត្ត​ទុក​ដាក់, ស្រវា​ស្រទេញ : នៅ​ស្ងៀម​ពុំ​នាំពា គឺ​នៅ​ស្ងៀម​ពុំ​ស្ដី ពុំ​រវល់ ។ ច្រើន​ប្រើ​តែ​ក្នុង​កាព្យ : ហៃ​កែវ​ពុំងា ម្ដេច​មិន​នាំពា នៅ​ស្ងៀម​ដល់​ណា បើ​មិន​គ​ទេ ចូរ​លាន់​វាចា ថា​ម៉េច​ក៏​ថា ឲ្យ​ឮ​មក​ចុះ ។ (សាស្ត្រា​ល្បែង​ច្រើន​រឿង) ។
  8. នាំអាទិ៍ ( កិ.កិរិយាសព្ទ ) [--អាត]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    អាទិ “ខាង​ដើម, ជាដើម; ការ​ផ្ដើម”) នាំ​ផ្ដើម, នាំ​ឲ្យ​គេ​ផ្ដើម : នាំ​អាទិ៍​ឲ្យ​ធ្វើ; នែ, កុំ​នាំ​អាទិ៍​អ្ហឺ !; ខ្ញុំ​កំពុង​តែ​ធ្វើ​ការ​ស្រាប់​តែ​គេ​នាំ​អាទិ៍​មក​និយាយ​បែក​សា​ពី​នេះ​ហើយ​ពី​នោះ​ទៀត ខាត​ការ​អស់ ។
  9. និករ ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    ពួក, ហ្វូង ។ សត្តនិករ ពួក​សត្វ, ពួក​សត្វ​លោក ។
  10. និកាយ ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ពួក, ក្រុម, ហ្វូង, ប្រជុំ ។ ឈ្មោះ​គម្ពីរ​សុត្តន្ត​បិដក​ដែល​ចែក​ចេញ​ជា ៥ ពួក គឺ ទីឃ​និកាយ, មជ្ឈិម​និកាយ, សំយុត្ត​និកាយ, អង្គុត្តរ​និកាយ, ខុទ្ទក​និកាយ ។ ពួក​នីមួយ​ៗ​ដែល​មាន​លទ្ធិ​ផ្សេង​គ្នា ឬ​ដែល​មាន​បែប​បទ, កិច្ចការ​ផ្សេង​គ្នា ក៏​ហៅ​ថា និកាយ ដូច​ពាក្យ​ថា ទក្ខិណ​និកាយ, ឧត្តរ​និកាយ, ធម្មយុត្តិក​និកាយ, មហា​និកាយ, ពល​និកាយ, សត្ត​និកាយ ជាដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំង​នោះ) : ការ​ប្រកាន់​និកាយ​ហួស​ហេតុ​ពេក​ជា​ប្រភព​នៃ​សាមគ្គី​ភេទ ទាំង​ជា​មូលដ្ឋាន​ឲ្យ​កើត​មាន​មានះ​ក្រាស់​កម្រ​នឹង​ទម្រុឌទម្រោម​ផង​ទៀត ។

<< Prev   1 ... 15   16   17   18   19   20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar