Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ន

Chuon Nath's Khmer-Khmer Dictionary
  1. និក្កង្ខា ( ន.នាមសព្ទ ) [និក-ក័ងខា ]   ( បា.បាលី​ ( បាលីភាសា ) )
    ការ​គ្មាន​សេចក្ដី​សង្ស័យ, ការ​អស់​សេចក្ដី​ងឿង​ឆ្ងល់ : និក្កង្ខា​រមែង​មិន​មាន​នៅ​ក្នុង​សន្ដាន​បុថុជ្ជន ។
  2. និក្ខេបបទ ( ន.នាមសព្ទ ) [និក-ខេប៉ៈ-បត់ ]   ( បា.បាលី​ ( បាលីភាសា ) )
    បទ​ឬ​មាតិកា​រឿង​ដែល​លើក​យក​មក​ដាក់​ជា​គោល ដើម្បី​អធិប្បាយ​ពង្រីក​សេចក្ដី​ឲ្យ​ល្មម​ស្ដាប់​បាន ។ ពាក្យ​នេះ សព្វ​ថ្ងៃ​ប្រើ​សំដៅ​យក​សៀវភៅ​ដែល​បេក្ខជន​តែង​ឡើង​ហើយ​ដាក់​ជូន​ឲ្យ​គណៈ​មេ​ប្រយោគ​ពិនិត្យ​ក្នុង​ការ​ប្រឡង​យក​ថ្នាក់​បណ្ឌិត​ផ្នែក​វិជ្ជា​ណា​មួយ : និក្ខេប​បទ​ផ្នែក​ខាង​ទស្សន​វិជ្ជា; ខ្ញុំ​បាន​ជូន​និក្ខេប​បទ​ដល់​គណៈ​មេ​ប្រយោគ​រួច​ហើយ (បារ. Thèse) ។
  3. និគម ( ន.នាមសព្ទ ) [--គំ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ប្រជុំ​ភូមិ​ច្រើន គឺ​តំបន់​ដែល​មាន​មេ​ភូមិ​ម្នាក់​ជា​អ្នក​ត្រួតត្រា; ទី​ផ្សារ​នីមួយ​ៗ​ក្នុង​ខែត្រ​ក្រៅ (ពាក្យ​នេះ​មាន​ប្រើ​តែ​ពី​ក្នុង​សម័យ​បុរាណ) ។
  4. និគម​វចនៈ ( ន.នាមសព្ទ ) [--គៈមៈវៈចៈ ន៉ៈ ឬ--គំ- មៈ-- ]   ( បា.បាលី​ ( បាលីភាសា ) )
    ពាក្យ​បន្ថែម គឺ​សេចក្ដី​បញ្ជាក់​សង្ខេប​ខ្លី​ៗ ត្រួត​ថែម​លើ​ពាក្យ​ដែល​បាន​និយាយ​យ៉ាង​ពិស្ដារ​ពី​ខាង​ដើម​ម្ដង​រួច​មក​ហើយ គឺ​ពាក្យ​ពន្យល់​ដោយ​រួបរួម​សេចក្ដី​ចុង​ក្រោយ​បង្អស់ : ធម្ម​កថិក មុន​នឹង​បញ្ចប់​ធម៌​ទេសនា តែងតែ​សម្ដែង​នូវ​និគម​វចនៈ​ដើម្បី​ញ៉ាំង​អ្នក​ស្ដាប់​ឲ្យ​ចងចាំ​នូវ​គោល​ធម៌​ដែល​លោក​បាន​សម្ដែង​មក​ហើយ ។
  5. និគ្គហិត ( ន.នាមសព្ទ ) [និក-គៈហិត ]   ( បា.បាលី​ ( បាលីភាសា ) )
    (និគ្គហិត ឬ និគ្គហីត) ឈ្មោះ​គ្រឿង​សម្គាល់​មាន​រូប​សណ្ឋាន​ជា​សូន្យ​មួយ​យ៉ាង​នេះ “០” រាប់​ចូល​ជា​ព្យញ្ជនៈ​ដែរ, មាន​សំឡេង​ដូច​តួ “ង” ប្រកប​ក៏​មាន ដូច​តួ “ម” ប្រកប​ក៏​មាន ។ សំ. និង បា. រាប់​និគ្គហិត​នេះ​ចូល​ក្នុង​ពួក​ព្យញ្ជនៈ​សេស​វគ្គ​ផង​ដែរ អាន​ថា អ័ង ឬ អ័ម ។ ឯ​ទម្លាប់​នៃ​ជន​បរទេស​ខ្លះ គេ​អាន​ថា អ៊្ហ‌ិង ឬ អ៊្ហ‌ិម ឲ្យ​គ្រាន់​តែ​ឮ​សំឡេង​ដូច​គេ​គ្រហឹម​ងំ​ក្នុង​ច្រមុះ​ប៉ុណ្ណោះ ដោយ​គេ​យល់​ថា​អាន​កុំ​ឲ្យ​ឮ​ច្បាស់​ថា អ័ង ឬ អ័ម ដើម្បី​ឲ្យ​និគ្គហិត​នេះ​​អាច​រលាស់​សំឡេង​ផ្សំ​នឹង​ស្រៈ ឥ, ឧ ហើយ​និង​ស្រះ​ឯ​ទៀត​ខ្លះ​បាន​ដោយ​ងាយ សម្រាប់​ភាសា​របស់​គេ...។
  6. និគ្រន្ថ ( ន.នាមសព្ទ ) [--គ្រន់ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (និគ៌្រន្ថ; និគ្គណ្ឋ “អ្នក​ដែល​ប្រាស​ចាក​កិលេស​ជា​គ្រឿង​ដោត​ក្រង​ឬ​កិលេស​ជា​គ្រឿង​ចាក់​ស្រេះ​ហើយ...”) បព្វជិត​ពួក​មួយ​បួស​ក្រៅ​សាសនា​ប្រកាន់​លទ្ធិ​ថា ខ្លួន​ជា​មនុស្ស​កម្ចាត់​កិលេស​ដែល​ចាក់​ស្រេះ​នៅ​ក្នុង​សន្តាន​ឲ្យ​ជ្រះ​អស់​ហើយ (អចេលកៈ ឬ អាជីវក) ។
  7. និគ្រោធ ( ន.នាមសព្ទ ) [-គ្រោត ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ន្យគ្រោធ) ជ្រៃ, មើម​ជ្រៃ : ជ្រក​ក្រោម​ម្លប់​និគ្រោធ ។
  8. និគ្រោធារាម ( ន.នាមសព្ទ )
    ឈ្មោះ​វត្ត​មួយ​នៅ​ក្បែរ​ស្ទឹង​រោហិណី​ជិត​ក្រុង​កបិលវត្ថុ ដែល​ពួក​ព្រះ​ញាតិ​នៃ​ព្រះ​សម្មាសម្ពុទ្ធ​ព្រម​ព្រៀង​គ្នា​សាង​ថ្វាយ​ព្រះ​អង្គ ។
  9. និគ្រោធ​ព្រឹក្ស ( ន.នាមសព្ទ ) [--គ្រោធៈ ព្រឹក ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (និគ្រោធរុក្ខ; ន្យគ្រោធវ្ឫក្ស) ដើម​ជ្រៃ ។
  10. និង ( និ.និបាតសព្ទ ) [និង ឬ នឹង ]   ( បារ.បារាំង ( ភាសាបារាំងសែស ) )
    (et) សព្ទ​ជា​សន្ធាន ជា​ទ្វន្ទ្វ​សម្រាប់​និយាយ​ត​ពាក្យ​ឬ​ត​ឃ្លា​របះ​ពី​មួយ​ទៅ​មួយ ដែល​មាន​ដំណើរ​សេចក្ដី​ថា ទាំង, ព្រម​ទាំង, ផង, នេះ​ផង, នុះ​ផង : អ្នក​និង​ខ្ញុំ; គោ​និង​ក្របី : ផ្ទះ​នេះ​ផ្ទះ​នុ៎ះ​និង​ផ្ទះ​ឯ​ណោះ; សុខ​និង​ទុក្ខ; ទៅ​និង​មិន​ទៅ; ឲ្យ​និង​មិន​ឲ្យ; យក​ចាន​និង​ផ្តិល​មក​ផង ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នឹង ១ កិ. នុ., នឹង ២ គុ. ឬ កិ. វិ., នឹង ៣ អា. និ., នឹង ៤ អា. និ., ហ្នឹង វិ. ស. ទៀត​ផង) ។

<< Prev   1 ... 15   16   17   18   19   20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar