webease

Khmer-English-Khmer Dictionaries

Chuon Nath's Khmer-Khmer Dictionary
  1. និច្ច ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ ) [និច]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (និត្យ) ទៀង, ពិត, មែន; រឿយ​ៗ, មិន​ដែល​ដាច់ : នៅ​ជានិច្ច
    - និច្ចកាល (និច-ចៈ--) កិ. វិ. (បា.; សំ. និត្យ + កាល) រាល់​កាល, រាល់​វេលា : ធ្វើ​ការ​ជា​និច្ចកាល, ទៅ​មក​ជា​និច្ចកាល
    - និច្ចភត្ត (--ភាត់) ន. ភត្ត​ដែល​មាន​បម្រុង​ជា​និច្ច, ភោជនាហារ​ដែល​បម្រុង​ទុក​រាល់​ពេល​វេលា ។ ពាក្យ​នេះ សព្វ​ថ្ងៃ​ប្រើ​សំដៅ​យក​ប្រាក់​ប្រចាំ​ខែ​ជា​តម្លៃ​បច្ច័យ ៤ មាន​ចីវរប្បច្ច័យ​ជាដើម ដែល​គេ​បាន​ បវារណា​ចំពោះ​បព្វជិត​ក្នុង​ពុទ្ធ​សាសនា ។
    - និច្ចសម័យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) និច្ចកាល) ។
    - និច្ចសីល ន. សីល​ដែល​រក្សា​បាន​រៀង​រាល់​ថ្ងៃ ឥត​មាន​កំណត់​ថ្ងៃ​នេះ ឬ​ថ្ងៃ​នោះ ឬ​សីល​ដែល​ទទួល​សមាទាន​តែ​ម្ដង​ក្នុង​ថ្ងៃ​ណា​មួយ ក៏​អាច​តាំង​នៅ​បាន​ជា​និច្ច​ត​ទៅ វៀរ​លែង​តែ​អ្នក​សមាទាន​នោះ​ប្រព្រឹត្ត​កន្លង​អង្គ​របស់​សីល (បាន​ដល់​សីល ៥) ។
  2. និត្យ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ ) [និត]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (និច្ច) ទៀង, ពិត, មែន, រឿយ​ៗ, មិន​ដែល​ដាច់; ច្រើន​ប្រើ​ជា និត្យ​នៅ ឬ​នៅ​និត្យ គឺ​នៅ​មិន​ដាច់ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ...អនិច្ចំ​ពុំ​ឋិត ពុំ​ថេរ​នៅ​និត្យ យឺន​យូរ​ឡើយ​នៃ ស្លាប់​ទៅ​ជា​ខ្មោច​អសោច​ពេក​ក្រៃ ឆ្អឹង​សាច់​សរសៃ ជា​ព្រះ​ធរណី ។...(ព្រះ​ត្រៃ​លក្ខណ៍​បុរាណ) ។
    - នែបនិត្យ គឺ​អែប​ជិត​រឿយ​ៗ ឬ​អែប​ជិត​មិន​ដាច់ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ... នែបនិត្យ​ក្រសោប ជួញ​ជិត​អង្គ​ឱប អង្អែល​ឥន្ទ្រិយ ថើប​ថែ​កាយា ភក្ដ្រា​កាកី កួច​កើត​មេត្រី រាគ​រស​តណ្ហា ។...(សាស្ត្រា​កាកី) ។
    - និត្យ​សមាជិក (និត-ត្យៈ--) ន. (សំ. បា.) សមាជិក​ដែល​នៅ​ប្រចាំ​ការ​ជា​និច្ច​នៃ​សមាគម ឬ​ការិយាល័យ​ណាមួយ ។
  3. និទស្សន៍ ( ន.នាមសព្ទ ) [និទស់]   ( បា.បាលី​ ( បាលីភាសា ) )
    (និទស្សន) ការ​ពន្យល់​ឲ្យ​ឃើញ​ហេតុ​ផល, គ្រឿង​អាង, ឧទាហរណ៍; ព័ស្ដុតាង, តឹតតាង : រឿង​នេះ​ឥត​មាន​អ្វី​ជា​និទស្សន៍​ទេ, សូម​ជ្រាប​តាម​និទស្សន៍​នេះ​ចុះ ។
  4. និទាឃៈ ( ន.នាមសព្ទ ) [--ឃៈ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ឈ្មោះ​រដូវ​មួយ​ប្រើ​តាម​សុរិយគតិ ជា​រដូវ​ក្ដៅ មាន៩២ ថ្ងៃ រាប់​ពី​ត្រឹម​ថ្ងៃ​ទី ២១ ខែ​មីនា (ម៉ារ្ស) ដល់​ថ្ងៃ​ទី ២១ ខែ​មិថុនា (យូវ៉ាំង) ។
  5. និទាន ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ហេតុ, ដើម​ហេតុ, ដើម​ទង​គន្លង; រឿង, រឿង​តំណាល : នាំ​និទាន, ទាញ​យក​និទាន​មក​សម្ដែង ។ ខ្មែរ​យើង​ប្រើ​ជា កិ. ក៏​មាន : ស្ដាប់​គេ​និទាន​រឿង គឺ​ស្ដាប់​គេ​សម្ដែង ឬ​និយាយ​រឿង ។
  6. និទាន​កថា ( ន.នាមសព្ទ ) [--នៈកៈថា] or និទាន​វចនៈ (--នៈវៈចៈន៉ៈ)   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (... ឬ--វចន) សម្ដី​សម្ដែង​រឿង, ពាក្យ​ថ្លែង​រឿង (ព. ទេ.) ។
  7. និទ្ទេស ( ន.នាមសព្ទ ) [និត-ទេសៈ ឬ--ទេស]   ( បា.បាលី​ ( បាលីភាសា ) )
    ការ​សម្ដែង​ចែក​ញែក​សេចក្ដី, សេចក្ដី​ដែល​សម្ដែង​ចែក​ញែក​ជា​សង្កាត់​ៗ : ធម៌​ក្នុង​គម្ពីរ​វិសុទ្ធិមគ្គ ចែក​ចេញ​ជា ៣ និទ្ទេស គឺ​សីល​និទ្ទេស, សមាធិ​និទ្ទេស, បញ្ញា​និទ្ទេស ។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វិសុទ្ធិមគ្គ ផង) ។
  8. និទ្ទេស​បទ ( ន.នាមសព្ទ ) [និត-ទេសៈ បត់]   ( បា.បាលី​ ( បាលីភាសា ) )
    បទ​ដែល​សម្ដែង​ចែក​ញែក, បទ​ដែល​ញែក​ចេញ​ជា​សង្កាត់​ឬ​ជា​វគ្គ​មួយ​ៗ : ពន្យល់​និទ្ទេស​បទ, សិក្សា​និទ្ទេស​បទ ។
  9. និទ្ទេស​វារៈ ( ន.នាមសព្ទ ) [និត-ទេសៈ វារៈ]   ( បា.បាលី​ ( បាលីភាសា ) )
    (--វារ) វារៈ​ឬ​សង្កាត់​សេចក្ដី​ដែល​សម្ដែង​ចែក​ញែក ។
  10. និទ្រា ( ន.នាមសព្ទ ) [និត-ទ្រា]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (និទ្ទា) ដំណើរ​ដេក​លក់ ។ ខ្មែរ​យើង​ប្រើ​ជា កិ. ក៏​មាន : កំពុង​និទ្រា គឺ​កំពុង​ដេក​លក់; ច្រើន​ប្រើ​ក្លាយ​ជា និន្ទ្រា គួរ​កុំ​ប្រើ ។

<< Prev   1 ... 15   16   17   18   19   20   Next >>