Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ន

Chuon Nath's Khmer-Khmer Dictionary
  1. នត្តា ( ន.នាមសព្ទ ) [ន័ត-តា]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (នត្តុ > នត្តា; នប្ត្ឫ) កូន​របស់​កូន គឺ ចៅ ។ ពាក្យ នត្តា នេះ​ប្រើ​ហៅ​ចៅ​ទាំង​បុរស​ទាំង​ស្រ្តី, ពុំ​មែន​ចៅ​ប្រុស​ថា នត្តោ ចៅ​ស្រី​ថា នត្តា ទេ (រ. ស.) : ព្រះ​រាជ​នត្តា ឬ​ព្រះ​នត្តា​ក្សត្រា (ចៅ​ប្រុស​នៃ​ព្រះ​រាជា), ព្រះ​រាជ​នត្តា​ក្សត្រី (ចៅ​ស្រី​នៃ​ព្រះ​រាជា), ឬ​ថា ព្រះ​នត្តា​បុរស, ព្រះ​នត្តា​ស្ត្រី ដូច្នេះ​វិញ​ក៏​បាន ។
  2. នត្ថិ​ភាព ( ន.នាមសព្ទ ) [ន័ត-ថិ-ភាប]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (នត្ថិភាវ; នស្ដិភាវ) ភាវៈ​គ្មាន, ភាព​នៃ​អ្វី​ៗ​ដែល​មិនមាន, ការ​ឥត​មាន : ពី​ដើម​គាត់​គ្រាន់​រួច​ខ្លួន ប៉ុន្តែ​ឥឡូវ គាត់​ធ្លាក់​ចុះ​ក្នុង​នត្ថិភាព​សាប​រលាប​ណាស់​ទៅ​ហើយ ។ ព. ផ្ទ. អត្ថិភាព ។
  3. នត្ថុ​កម្ម ( ន.នាមសព្ទ ) [ណាត់-ថុ-កាំ]   ( បា.បាលី​ ( បាលីភាសា ) )
    ការ​បន្តក់​ថ្នាំ​តាម​ច្រមុះ, ការ​ឲ្យ​ហិត​ថ្នាំ​តាម​ច្រមុះ : អ្នក​ត្រូវ​ធ្វើ​នត្ថុកម្ម​ក្នុង​មួយ​ថ្ងៃ ៣ ដង នាសិក​រោគ​នឹង​បាន​ធូរ​ស្រាល​តាម​លំដាប់ ។
  4. នទី ( ន.នាមសព្ទ ) [នៈទី]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ស្ទឹង, ទន្លេ ។
    - កុន្នទី ស្ទឹង ឬ​ទន្លេ​តូច; មហា​នទី ស្ទឹង ឬ​ទន្លេ​ធំ ។
  5. ននល ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ដែល​មាន​រាង​រល; ដែល​នៅ​កណ្ដាល​វាល​ឥត​អ្វី​បិទ​បាំង, ធ្លាំង : រាង​ននល; ស្រាត​ននល, លែង​ខ្លួន​ននល ។
    - ននល​គក ដែល​ននល​ស្រដៀង​នឹង​មាន់​គក ឬ​ននល​ជ្រងក (ព. សា.) ។
  6. ននៀល ( កិ.កិរិយាសព្ទ )
    ប្រមៀល​ខ្លួន​ឯង​នៅ​ទី​ផ្ទៃ : ក្មេង​ននៀល​ដី, ក្របី​ននៀល​ភក់ ។ ព. ប្រ. វា​ននៀល​នៅ​ហ្នឹង គឺ​ថា​ក្រាញ​នៅ​ហ្នឹង​មិន​ព្រម​ទៅ ។
  7. ននោង ( ន.នាមសព្ទ )
    ឈ្មោះ​វល្លិ​ដំណាំ​ឡើង​ទ្រើង មាន​ផ្លែ​ជា​អាហារ; មាន​ច្រើន​ប្រភេទ​គឺ ននោង​ជ្រុង, ននោង​ទេស, ននោង​សាញ ជាដើម ។
  8. ននោង​ព្រៃ ( ន.នាមសព្ទ )
    ឈ្មោះ​វល្លិ​មាន​ផ្លែ​ដូច​ជា​ននោង​ដែរ​សម្រាប់​យក​ផ្លែ​ធ្វើ​ថ្នាំ​កក់​សក់ ។
  9. ននះ ( កិ.កិរិយាសព្ទ )
    រលះ, រលះរលាំង ដោយ​អាការ​អង់អាច​ឥត​ក្រែង : ដើរ​ននះ, ដើរ​ននះ​ចុះ​ននះ​ឡើង; ដំណើរ​ននះ (សរសេរ​ក្លាយ​ជា រនះ ក៏​មាន) ។
  10. ននះនរនាទ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ ) [--ននាត ]
    គគាត​គឃ្លើន, អង់អាច​កាត់​ជំនុំ​ចំណោម​ឥត​កោត​ក្រែង : ដើរ​ននះ​នរនាទ; ដំណើរ​ននះ​នរនាទ (សរសេរ​ក្លាយ​ជា រនះ​រនាទ ក៏​មាន ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នរនាទ និង គគាត ផង) ។

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar