Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ន

Chuon Nath's Khmer-Khmer Dictionary
  1. និទ្រា ( ន.នាមសព្ទ ) [និត-ទ្រា]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (និទ្ទា) ដំណើរ​ដេក​លក់ ។ ខ្មែរ​យើង​ប្រើ​ជា កិ. ក៏​មាន : កំពុង​និទ្រា គឺ​កំពុង​ដេក​លក់; ច្រើន​ប្រើ​ក្លាយ​ជា និន្ទ្រា គួរ​កុំ​ប្រើ ។
  2. និន្ទា ( ន.នាមសព្ទ ) [និន-ទា ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ដំណើរ​តិះដៀល, ការ​រិះ​គន់, ដំណៀល : មនុស្ស​ក្នុង​លោក ពុំ​អាច​ចៀស​ផុត​អំពី​និន្ទា​បាន​ឡើយ ។ ឈ្មោះ​លោក​ធម៌​ទី ៥ ក្នុង​ពួក​លោក​ធម៌​ទាំង ៨ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លោក​ធម៌ ក្នុង​កាព្យ លោក ទៀត​ផង) ។ ខ្មែរ​យើង​ប្រើ​ជា កិ. ក៏​មាន : កុំ​និន្ទា​គេ គឺ​កុំ​តិះដៀល​គេ ។
    - និន្ទា​ឈ្នានីស និន្ទា​ផង​ច្រណែន​ឈ្នានីស​ផង ។
  3. និន្នាការ ( ន.នាមសព្ទ ) [និន-នាកា ]   ( បា.បាលី​ ( បាលីភាសា ) )
    (និន្ន + អាការ) អាការ​ដែល​ទ្រេត​ទេរ​ទៅ ឬ​ដែល​លម្អៀង​ទៅ​ម្ខាង​ៗ : ប្រទេស​នេះ​មាន​និន្នាការ​ទៅ​ខាង​ឆ្វេង, ប្រទេស​នោះ​មាន​និន្នាការ​ទៅ​ខាង​ស្ដាំ, ប្រទេស​អព្យាក្រឹត​ឋិត​នៅ​ត្រង់​កណ្ដាល ឥត​មាន​និន្នាការ​ទៅ​ខាង​ឆ្វេង​ឬ​ទៅ​ខាង​ស្ដាំ​ឡើយ ។
  4. និន្នាទ ( ន.នាមសព្ទ ) [និន-នាត ]   ( បា.បាលី​ ( បាលីភាសា ) )
    សំឡេង​គឹកកង, សូរ​សព្ទ​កង​រំពង ។ គុ. ដែល​កង​រំពង : សំឡេង​និន្នាទ ។
  5. និបាត ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ដូច​គ្នា​នឹង និបាត​សព្ទ ដែរ ។
  6. និបាត ( ន.នាមសព្ទ ) or និបាត​ជាតក   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ឈ្មោះ​ពួក​គម្ពីរ​សម្ដែង​រឿង​និទាន​របស់​ព្រះ​ពុទ្ធ កាល​កើត​ក្នុង​ជាតិ​មុន​ៗ ជា​គម្ពីរ​រាប់​បញ្ចូល​ក្នុង​ព្រះ​ត្រៃ​បិដក​ប៉ែក​ព្រះ​សូត្រ​ ខាង​ខុទ្ទក​និកាយ : គម្ពីរ​និបាត, គម្ពីរ​និបាត​ជាតក ។
  7. និបាត​សព្ទ ( ន.នាមសព្ទ ) [--តៈស័ប ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (និបាត​សទ្ទ) សព្ទ​សម្រាប់​ផ្សំ​សម្ដី​ត្រង់​ឃ្លា​របះ​នីមួយ​ៗ ជា​ជំនួយ​នាម​សព្ទ​និង​កិរិយា​សព្ទ ឲ្យ​មាន​សេចក្ដី​ស្រឡះ, ច្បាស់​លាស់, ពីរោះ​ស្រួល​ស្ដាប់ ។ល។ ដូច​ពាក្យ​ថា ក៏​, ក៏​ដោយ, ក៏​ដែរ, ក្ដី, ផង, ឯ, បើ, ទោះ, ទោះបី, បើ​ទុក​ជា, ទើប, ពុំនោះ​សោត, ដែរ ជាដើម (ព. វ.) ។
  8. និប្បរិយាយ ( ន.នាមសព្ទ ) [និប-ប៉ៈរ៉ិ យ៉ាយ ឬ​និប-ប-រ៉ិ--]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (និរ៑ + បយ៌ាយ > និស្បយ៌ាយ ឬ និះបយ៌ាយ) សេចក្ដី​អធិប្បាយ​ដោយ​ត្រង់​មិន​ផ្សែផ្សំ, សេចក្ដី​ពន្យល់​ត្រឹមត្រូវ​គ្រប់​គ្រាន់ ។ ព. ផ្ទ. បរិយាយ ផង ។
  9. និពទ្ធ​កុសល ( ន.នាមសព្ទ ) [និព័ត-ធៈ កុសល់ ]   ( បា.បាលី​ ( បាលីភាសា ) )
    កុសល​ដែល​គេ​ធ្វើ​ជាប់​ហូរហែ​មិន​ដាច់, កុសល​ជានិច្ច ។
  10. និពន្ធ ( កិ.កិរិយាសព្ទ, គុ.គុនសព្ទ ) [និពន់ ]   ( បា.បាលី​ ( បាលីភាសា ) )
    តែង​ឡើង, ចង​ក្រង, រៀបរៀង : និពន្ធ​ពង្សាវតារ, និពន្ធ​រឿង​ប្រលោម​លោក; ដែល​ចង​ហើយ; ដែល​តែង​ហើយ, ដែល​សម្រេច​ឲ្យ​មាន​កម្រិត​ហើយ,...រឿង​និពន្ធ ។ ន. ចំណង (សេចក្ដី), សេចក្ដី​តែង, ពំនោល ។ល។ (រ. ស.) :
    - ព្រះ​និពន្ធ, ព្រះ​រាជ​និពន្ធ គឺ​សេចក្ដី​ដែល​ស្ដេច​ទ្រង់​តែង, ទ្រង់​រៀបរៀង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រាជ​និពន្ធ ផង) ។

<< Prev   1 ... 15   16   17   18   19   20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar