Khmer Dictionary: ន
Chuon Nath's Khmer-Khmer Dictionary
-
នភាល័យ
( ន.នាមសព្ទ )
[នៈភាលៃ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(នភ + អាលយ) លំនៅពពក គឺមេឃ, អាកាស : អណ្ដែតត្រសែតកណ្ដាលនភាល័យ ។
-
នភោធូម
( ន.នាមសព្ទ )
[នៈ--]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(នភ “មេឃ, អាកាស” + ធូម “ផ្សែង”, ភ > ភោ) ពពកដែលរសាត់មើលទៅឃើញដូចជាផ្សែង (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។
-
នមស្ការ
( ន.នាមសព្ទ )
[នៈម៉័ស-ស្កា]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(នមក្ការ) កិរិយាថ្វាយបង្គំ, ការបង្អោនកាយក្រាបប្រណិប័ត; គំនាប់ : សូមនមស្ការចំពោះព្រះរត្នត្រ័យ គឺព្រះពុទ្ធ, ព្រះធម៌, ព្រះសង្ឃ !
-
នយនេត្រ
( ន.នាមសព្ទ )
[នៈយៈនេត]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(នយ + នេត្រ) ភ្នែកជាផ្លូវ; មនុស្ស ឬគំនិតដែលទុកជាភ្នែក, ដែលស្នងភ្នែក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ន័យ និង នេត្រ ទៀតផង) ។
-
នយនៈ
( ន.នាមសព្ទ )
[នៈយៈនៈ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(នយន) ភ្នែក (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។
-
នយលក្ខណៈ
( ន.នាមសព្ទ )
[នៈយៈល័កខៈ-- ]
( បា.បាលី ( បាលីភាសា ) )
(នយ + លក្ខណ) លក្ខណៈនៃសេចក្ដីពន្យល់ គឺការយោងលេខត្រង់ពាក្យណាមួយនៃទំព័រសៀវភៅ ហើយសរសេរដាក់ខាងក្រោម ដើម្បីពន្យល់ពាក្យនោះៗដែលមានន័យផ្សេងគ្នាជាដើម : ពាក្យនេះ គប្បីធ្វើនយលក្ខណៈផង ទើបគេអាចយល់បានដោយងាយ (បារ. Renvoi រ៉ង្វ័រ) ។
-
នយោបាយ
( ន.នាមសព្ទ )
[នៈ-- ]
( បា.បាលី ( បាលីភាសា ) )
(នយ + ឧបាយ) ឧបាយក្នុងការណែនាំ, កលល្បិច ឬមេគំនិតដែលគេផ្ដើមឡើង ដើម្បីដឹកនាំជនដទៃឲ្យប្រព្រឹត្តទៅរកទីដៅយ៉ាងនេះ ឬយ៉ាងនោះ, កិច្ចការដែលទាក់ទងដោយការគ្រប់គ្រងរដ្ឋ : គប្បីដើរតាមមាគ៌ានយោបាយនៃរដ្ឋបុរស ។
-
នរក
( ន.នាមសព្ទ )
[ន៏រក់]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ទីអបាយភូមិ ឬអធោលោក ដែលមានរណ្ដៅជាលំនៅនៃសត្វមានបាបនៅរងទុក្ខតាមកម្លាំងកម្មដែលខ្លួនធ្វើ : ចុះនរក, ធ្លាក់នរក ។
-
នរកកុណ្ឌ
( ន.នាមសព្ទ )
[នៈរៈកៈកុន ]
រណ្ដៅនរក ។
-
នរឃាត
( ន.នាមសព្ទ )
[នៈរៈ-- ]
អំពើពិឃាតមនុស្ស ។ វេវចនៈ មនុស្សឃាត ។
<< Prev 1 2 3 4 5 6 ... 20 Next >>