Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ន

Chuon Nath's Khmer-Khmer Dictionary
  1. នរឃាតក ( ន.នាមសព្ទ ) [នៈរៈឃាតៈកៈ ឬ--ដក់ ]   ( បា.បាលី​ ( បាលីភាសា ) )
    (នរឃាតក) អ្នក​ពិឃាត​មនុស្ស (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើ​ជា នរឃាតក៍ អ. ថ. នៈរៈឃាត ក៏​បាន) ។ វេវ. មនុស្ស​ឃាតក ។
  2. នរឃាតកម្ម ( ន.នាមសព្ទ ) [នៈរៈឃាតៈ ក័ម ]   ( បា.បាលី​ ( បាលីភាសា ) )
    អំពើ​ពិឃាត​មនុស្ស ។ វេវ. នរឃាត, មនុស្ស​ឃាត, មនុស្ស​ឃាត​កម្ម ។
  3. នរជាតិ ( ន.នាមសព្ទ ) [នៈរៈជាត ]   ( បា.បាលី​ ( បាលីភាសា ) )
    ជាតិ​មនុស្ស, មនុស្ស, ជន (ពាក្យ​នេះ​មាន​ន័យ​ដូច​គ្នា​នឹង នរៈ ដែរ) ។
  4. នរជេដ្ឋ ( ន.នាមសព្ទ ) [នៈរៈជេត ]   ( បា.បាលី​ ( បាលីភាសា ) )
    មនុស្ស​ដែល​ជា​ធំ, ជា​ចម្បង​ជាង​ពួក​មនុស្ស​លោក (ព្រះ​រាជា) ។
  5. នរណា ( ន.នាមសព្ទ ) [ន-ណា ]
    ប្រើ​ជា​បុច្ឆា​សព្វនាម​ថា មនុស្ស​ណា ? អ្នក​ណា ?; នរណា​ដើរ​នុ៎ះ ?; ឯង​ទៅ​ជាមួយ​នឹង​នរណា ? (ប្រើ​បាន​ចំពោះ​តែ​ជាមួយ​នឹង ណា ប៉ុណ្ណោះ​ឯង, ពុំ​ដែល​ប្រើ​ជា​មួយ​នឹង​ពាក្យ នុះ ឬ នោះ ថា នរ​នុះ ឬ នរ​នោះ ផង​ទេ, បើ នរៈ ឬ អ្នក ប្រើ​បាន : នរៈ​នុះ, អ្នក​នោះ) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នរៈ និង នរូ ទៀត​ផង ។
  6. នរទេព ( ន.នាមសព្ទ ) [នៈរៈទេប ]   ( បា.បាលី​ ( បាលីភាសា ) )
    (នរ + ទេវ) ទេវតា​របស់​មនុស្ស (ក្សត្រ​ទ្រង់​រាជ្យ); ពិទ្យាធរ ។
  7. នរនាថ ( ន.នាមសព្ទ ) [នៈរៈនាត ឬ ន-រៈនាត ]   ( បា.បាលី​ ( បាលីភាសា ) )
    មនុស្ស​ដែល​ជា​ទី​ពំនាក់​របស់​ពួក​មនុស្ស, ម្ចាស់​នៃ​ពួក​មនុស្ស (ព្រះ​រាជា) ។
  8. នរនាថា ( ន.នាមសព្ទ ) [នៈរៈ-- ]   ( បា.បាលី​ ( បាលីភាសា ) )
    ស្ត្រី​ដែល​ជា​ទី​ពំនាក់​របស់​ពួក​មនុស្ស, ស្ត្រី​ជា​ម្ចាស់​នៃ​ពួក​មនុស្ស (ព្រះ​អគ្គ​មហេសី, សម្ដេច​ព្រះ​មហា​ក្សត្រិយានី ឬ​សម្ដេច​ព្រះ​វរ​រាជ​ជននី​នៃ​ក្សត្រ​ទ្រង់​រាជ្យ) ។
  9. នរនាទ ( ន.នាមសព្ទ ) [នៈរៈនាត ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ការ​បន្លឺ​ឬ​កម្ទរ​សំដី​របស់​នរៈ ។
  10. នរបតី ( ន.នាមសព្ទ ) [នៈរៈប៉ដី ឬ ន៏រប់ប៉ដី]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (នរបតិ; ន្ឫបតិ) ម្ចាស់​នៃ​ពួក​មនុស្ស (ក្សត្រ​ទ្រង់​រាជ្យ) ។
    - ព្រះ​បាទ​កុវេរៈ គឺ​ព្រះ​បាទ​វេស្សវ័ណ ។ ប្រើ​ឃ្លាត​ក្លាយ​ជា ន្របតី ត្រូវ​ឈប់​លែង​ប្រើ​ត​ទៅ​ទៀត ។

<< Prev   1 ... 5   6   7   8   9   10   11   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar