Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ន

Chuon Nath's Khmer-Khmer Dictionary
  1. នរពិស្វណ៍ ( ន.នាមសព្ទ ) [នៈរៈ-ពិស ឬ នៈរៈ-ពឹស]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (នរវិស្វណ) អ្នក​ស៊ី​មនុស្ស (ភូត, បិសាច, អារក្ស​ទឹក, អាប, ព្រាយ...) ។
  2. នរសឹហៈ ( ន.នាមសព្ទ ) [នៈរៈសឹងហៈ] or នរសិង្ហ (--សឹង)   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ន្ឫសឹហ) ដូច​គ្នា​នឹង នរ​សីហៈ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះ) ។
  3. នរាធិប ( ន.នាមសព្ទ ) [--ធិប] or នរាធិបតី (--ប៉ៈដី)   ( បា.បាលី​ ( បាលីភាសា ) )
    (នរាធិប, នរាធិបតិ) អ្នក​ដែល​ជា​ធំ, ជា​ម្ចាស់​លើ​អស់​ជន (ក្សត្រ​ទ្រង់​រាជ្យ) ។
  4. នរាធិបតិន្ទ ( ន.នាមសព្ទ ) [នៈរាធិប៉ៈដិន]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (នរ + អធិបតិ + ឥន្ទ; នរាធិបតេន្រ្ទ) ដូច​គ្នា​នឹង នរាធិបតី ដែរ សម្រាប់​ប្រើ​ក្នុង​កាព្យ ។
  5. នរាសភ ( ន.នាមសព្ទ ) [នៈរាសៈភៈ ឬ នៈរាសប់]   ( បា.បាលី​ ( បាលីភាសា ) )
    មនុស្ស​អ្នក​ប្រសើរ, ឧសភ​របស់​មនុស្ស (ព្រះ​សម្មាសម្ពុទ្ធ) ។
  6. នរិន្ទ ( ន.នាមសព្ទ ) [នៈរិន ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (នរេន្ទ្រ) អ្នក​ដែល​ជា​ធំ​លើ​អស់​ជន, ដែល​ជា​ម្ចាស់​នៃ​មនុស្ស (ក្សត្រ​ទ្រង់​រាជ្យ) ។
  7. នរូ ( ន.នាមសព្ទ ) [នៈរូ ឬ ន-រូ]   ( សំ. បា. ក្ល.សំស្រ្កឹតនិងបាលីលាយក្លាយ )
    (គឺ​ក្លាយ​មក​ពី នរោ; នរ > នរោ) មនុស្ស, ជន : នរូ​បុរស​ស្រ្តី​ណា​មួយ...។ នរូ​អ្នក​ណា ទោះ​យក​អាត្មា ចូល​សាសន៍​ពុទ្ធ​រត្ន ចូរ​ធ្វើ​ឲ្យ​ត្រង់ ដោយ​នូវ​បន្ទាត់ ហៅ​ស្វែង​សម្បត្តិ យក​ផ្លូវ​និព្វាន (សាស្ត្រា​ច្បាប់​ក្រម) ។
  8. នរេន្រ្ទ ( ន.នាមសព្ទ ) [នៈរេន]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    ដូច​គ្នា​នឹង នរិន្ទ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះ) ។
  9. នរេសូរ ( ន.នាមសព្ទ ) [នៈរេសូ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (នរេស្វរៈ; នរិស្សរ) អ្នក​ដែល​ជា​ធំ​ជាង​អស់​ជន (ក្សត្រ​ទ្រង់​រាជ្យ) ។ ផ្លាស់ ស្វរ ជា សូរ ។
  10. នរោត្តម ( ន.នាមសព្ទ ) [នៈរោត-តៈ ម៉ៈ ឬ នៈរោត-ដំ ]   ( បា.បាលី​ ( បាលីភាសា ) )
    (នរ + ឧត្តម > នរោត្តម) ដែល​ឧត្តម​ជាង​អស់​មនុស្ស ។ ន. ព្រះ​បរម​នាម​នៃ​ព្រះ​រាជា​មួយ​អង្គ​ក្នុង​កម្ពុជ​រដ្ឋ ដែល​ទ្រង់​រាជ្យ​មុន​ព្រះ​បាទ​សម្ដេច​សិរី​សុវត្ថិ (ស៊ីសុវត្ថិ); ព្រះ​នាម​ដើម​ជា ព្រះ​អង្គ​ម្ចាស់​រាជាវតី, ជា​ព្រះ​រាជ​បុត្រ​នៃ​ព្រះ​បាទ​សម្ដេច​ព្រះ​ហរិរក្សរាមា... (ព្រះ​បរម​កោដ្ឋ); ព្រះ​នាម​ក្នុង​រាជ្យ​ជា ព្រះ​បាទ​សម្ដេច​ព្រះ​នរោត្ដម​បរម​រាម​ទេវាវតារ...ព្រះ​ចៅ​ក្រុង​កម្ពុជាធិបតី; ព្រះ​មរណ​នាម​ជា ព្រះ​សុវណ្ណ​កោដ្ឋ, គេ​តែង​និយាយ​ថា កាល​ពី​ក្នុង​រាជ​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​នរោត្តម...ឬ​ថា...ព្រះ​ករុណា​ព្រះ​នរោត្តម...ឬ​ក៏...ហ្លួង​នរោត្តម...ពុំនោះ​ថា...ព្រះ​ករុណា​ព្រះ​សុវណ្ណ​កោដ្ឋ ឬ​ក៏​ថា...ហ្លួង​សុវណ្ណ​កោដ្ឋ...។

<< Prev   1 ... 5   6   7   8   9   10   11   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar