Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ន

Chuon Nath's Khmer-Khmer Dictionary
  1. នរៈ ( ន.នាមសព្ទ ) [នៈរៈ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (នរ) មនុស្ស, ជន ។ ឥត្ថី. នារី ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : នរៈ​នារី ត្រូវ​ខំ​សំភី​ រៀន​សូត្រ​រាល់​គ្នា ទាន់​ខ្លួន​នៅ​ក្មេង កុំ​លះ​វេលា ដល់​ចាស់​ជរា អ្នក​នឹង​ធូរ​ចិត្ត ។
  2. នរ​សីហៈ ( ន.នាមសព្ទ ) [នៈរៈសីហៈ] or នរ​សីហ៍ (--សី)   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (នរសីហ; ន្ឫសឹហ) មនុស្ស​អ្នក​ប្រសើរ, មនុស្ស​ជា​ចម្បង, សិង្ហ​របស់​មនុស្ស (ព្រះ​សម្មាសម្ពុទ្ធ) ។ នាម​របស់​វិស្ណុ​ក្នុង​កំណើត​ទី ៤ គឺ​កាល​ដែល​វិស្ណុ​មក​កើត​ដោយ​ជាតិ​មាន​ខ្លួន​ជា​មនុស្ស មាន​ក្បាល​ជា​សិង្ហ ហៅ​ថា នរ​សីហៈ, នរ​សីហ៍ ឬ​នរ​សិង្ហ (លទ្ធិ​ព្រាហ្មណ៍) ។
  3. នលាដ ( ន.នាមសព្ទ ) [នៈលាដៈ ឬ នៈលាត ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (នលាដ ឬ លលាដ; លលាដ) ថ្ងាស; (រ. ស.) ព្រះ​នលាដ (ថ្ងាស​ក្សត្រ) ។
  4. នវនីត ( ន.នាមសព្ទ ) [នៈវៈ-- ]   ( បា.បាលី​ ( បាលីភាសា ) )
    ទឹក​ដោះ​សាប, ទឹក​ដោះ​ខាប់ : នវនីត​ជា​ភេសជ្ជៈ (ព. វិ. ពុ.) ។
  5. នវមាលិកា ( ន.នាមសព្ទ ) [នៈវៈ-- ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ម្លិះ​រួត ៩ ស្រទាប់ ។ សម្រាប់​ប្រើ​ក្នុង​កាព្យ : នវមាលិកា បញ្ចេញ​បុប្ផា ក្រអូប​សាយ​សព្វ ពិដោរ​គន្ធា ដូច​ជា​ទឹក​អប់ គួរ​ជន​ផង គាប់​ចិត្ត​ដាំ​ក្បែរ​ផ្ទះ ។
  6. នវវគ្គ ( ន.នាមសព្ទ ) [នៈវៈវាក់គៈ]   ( បា.បាលី​ ( បាលីភាសា ) )
    (នរ= ប្រាំ​បួន, វគ្គ= ជំពូក, ភាគ) >​ជំពូក រឺ​​​ភាគ​ទី ៩ ។
  7. នវាគត ( គុ.គុនសព្ទ, ន.នាមសព្ទ ) [នៈវាគៈតៈ ឬ​នៈវាគត់ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (នវ “ថ្មី”+ អាគត “មក, ដែល​មក, ដែល​ទើប​មក”) ដែល​ទើប​មក​ថ្មី; មនុស្ស​ឬ​អ្វី​ៗ​ដែល​ទើប​មក​ដល់​ថ្មី​ៗ : មនុស្ស​ទាំងអស់​ហ្នឹង សុទ្ធ​តែ​ជា​ជន​នវាគត គេ​មក​ជួយ​បុណ្យ​កឋិន​យើង ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : មិត្រ​ហ្នឹង​ជា​ជន​នវាគត មក​មាន​កំណត់​កាល​វេលា គួរ​យើង​ទាំង​អស់​ស្រុះ​ចិត្ត​គ្នា នាំ​ពា​គួរ​សម​រក​គេ​ផង ។ វេវ. អាគន្ដុក ។
  8. នវាគត​ភណ្ឌ ( ន.នាមសព្ទ ) [នៈវាគៈតៈភ័ន ]   ( បា.បាលី​ ( បាលីភាសា ) )
    (នវ “ថ្មី” + អាគត “ដែល​ទើប​មក” + ភណ្ឌ “របស់...”) របស់​ដែល​ទើប​មក​ដល់​ថ្មីៗ ។
  9. នវុតិ ( ប. សំ.បកតិសំខ្យា ( ប្រើត្រឹមតែ សំខ្យា.​ គឺសំខ្យាសព្ទ ក៏មាន ) ) [នៈ-- ]   ( បា.បាលី​ ( បាលីភាសា ) )
    កៅសិប (៩០) ។
  10. នវោត្បន្ន ( គុ.គុនសព្ទ, ន.នាមសព្ទ ) [នៈវោត-ត្ប័ន ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ឬ ន.) (នវ “ថ្មី” + ឧត្បន្ន “ដែល​ទើប​កើត”, ឧ > ឱ = នវោត្បន្ន; នវុប្បន្ន) ដែល​ទើប​កើត​ថ្មី; អ្វី​ៗ​ដែល​ទើប​កើត​ថ្មី, របស់​ទំនើប : របស់​នវោត្បន្ន ។

<< Prev   1 ... 5   6   7   8   9   10   11   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar