Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ន

Chuon Nath's Khmer-Khmer Dictionary
  1. នហានោទក ( ន.នាមសព្ទ ) [នៈហានោទក់ ឬ នៈហានោទៈកៈ]   ( បា.បាលី​ ( បាលីភាសា ) )
    (នហាន “ការ​ងូត, សម្រាប់​ងូត” + ឧទក “ទឹក”, ឧ > ឱ = នហានោ​ទក) ទឹក​សម្រាប់​ងូត, ទឹក​ងូត; (រ. ស.) ព្រះ​នហោនោ​ទក (ទឹក​ស្រង់ សម្រាប់​ក្សត្រ​ទ្រង់​រាជ្យ) : ថ្វាយ​ព្រះ​នហានោ​ទក ។
  2. នហារុ ( ន.នាមសព្ទ ) [នៈ--]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ស្នាយុ) សរសៃ (ក្នុង​កាយ​មនុស្ស-សត្វ), សរសៃ​ឈាម; (រ. ស.) ព្រះ​នហារុ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ធមនី ផង) ។
  3. នហុត ( ប. សំ.បកតិសំខ្យា ( ប្រើត្រឹមតែ សំខ្យា.​ គឺសំខ្យាសព្ទ ក៏មាន ) ) [នៈ-- ]   ( បា.បាលី​ ( បាលីភាសា ) )
    ម៉ឺន (១០.០០០) ។ ចំនួន​មួយ​រយ​សែន​កោដិ​បកោដិ ក៏​ហៅ នហុត ដែរ ។
  4. នា ( អា. និ.អាយតនិបាត )
    ព្ធដ៏, ឯ, ត្រង់ : នា​អាកាស, នា​ទ្រូង​ផ្លូវ, នា​ដង​ព្រៃ ។
  5. នាកាល ( អា. និ.អាយតនិបាត )
    កាល, កាល​ដែល, កាល​បើ : នា​កាល​ព្រះ​អាទិត្យ​អស្ដង្គត​ទៅ​ហើយ ព្រះ​ចន្ទ្រ​ក៏​រះ​ឡើង (ក្នុង សុក្កប័ក្ខ គឺ​ខាង​ខ្នើត) ។
  6. នាក់
    (សំខ្យា​នុគ្រោះ) ពាក្យ​សម្រាប់​ប្រើ​ដាក់​ខាង​ចុង​សំខ្យា ដើម្បី​ឲ្យ​ដឹង​ចំនួន​មនុស្ស : ប្រុស​មួយ​នាក់, ស្រី​ពីរ​នាក់, ក្នុង​ផ្ទះ​នេះ​មាន​មនុស្ស​ប៉ុន្មាន​នាក់ ?
  7. នាគ ( គុ.គុនសព្ទ, ន.នាមសព្ទ ) [នាក]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ប្រសើរ, ចម្បង, បរិសុទ្ធ ។ ព្រះ​សព្វញ្ញុពុទ្ធ, ព្រះ​បច្ចេកពុទ្ធ, ព្រះ​អរហន្ត​ទាំងអស់​ហៅ​ថា នាគ ព្រោះ​លោក​លះលែង​ធ្វើ​បាប​ដោយ​ដាច់​ខាត​ហើយ ។ អនាគាមិ​បុគ្គល ក៏​ហៅ​ថា នាគ ព្រោះ​លោក​លែង​អន្ទោល​វិល​ត្រឡប់​មក​កើត​ក្នុង​លោក​នេះ​ទៀត​ហើយ ។ អរិយ​បុគ្គល​ដែល​បាន​សម្រេច​ស្រោតា​និង​សកិទាគា ក៏​ហៅ​ថា នាគ ព្រោះ​លោក​ខ្ពើម​ខ្លាច​រអា​ចំពោះ​អំពើ​អាក្រក់​ពិត​ប្រាកដ​ហើយ ។ បុគ្គល​ជា​បុថុជ្ជន​ណា​មួយ ដែល​កើត​មាន​សេចក្ដី​អៀន​ខ្មាស ខ្លាច​បាប​ខំ​ប្រឹង​ប្រព្រឹត្ត​ចៀស​ចាក​ទុច្ចរិត ក៏​ហៅ​ថា នាគ ។ កុលបុត្រ​ដែល​មាន​សេចក្ដី​ធុញ​ទ្រាន់​ចំពោះ​ការ​នៅ​គ្រប់គ្រង​ផ្ទះ មាន​ចិត្ត​ជ្រះថ្លា​ចូល​ទៅ​សូម​ផ្នួស​បួស​សំណាក់​ក្នុង​ព្រះ​ពុទ្ធ​សាសនា ក៏​ហៅ​ថា នាគ ព្រោះ​អ្នក​នោះ​ផ្គង​គំនិត​បម្រុង​នឹង​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​សម្រាប់​បព្វជិត ។ ដំរី​ដែល​មាន​រូប​រាង​ស័ក្តិសម​ប្រសើរ​ក៏​ហៅ​ថា នាគ ។ ពស់​ដែល​មាន​អានុភាព​ចម្បង ក៏​ហៅ​ថា នាគ ។ ដើម​ខ្ទឹង, សំណ ក៏​ហៅ​ថា នាគ ។ល។
  8. នាគរា ( ន.នាមសព្ទ ) [--គៈ--]   ( បា.បាលី​ ( បាលីភាសា ) )
    អ្នក​នគរ​ទាំងឡាយ, ពួក​អ្នក​ក្រុង, បណ្ដា​ជន​អ្នក​នៅ​ទី​ក្នុង​ក្រុង ។
  9. នាគរី ( ន.នាមសព្ទ ) [--គៈ--]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    ស្រី​អ្នក​ក្រុង; ស្រី​អ្នក​លេង​ឫកពា​ហ៊‌ឺហា ។
  10. នាគា ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (នាគ > នាគា) នាគ​ទាំងឡាយ, ពួក​នាគ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។

<< Prev   1 ... 5   6   7   8   9   10   11   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar