Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ន

Chuon Nath's Khmer-Khmer Dictionary
  1. នាគា ( ន.នាមសព្ទ )
    ចម្រៀក​ឈើ​ទាម​ដែល​គេ​បោះ​ដែក​គោល​ភ្ជាប់​នឹង​ក្ដារ​ច្រើន​បន្ទះ​ឲ្យ​ជាប់​គ្នា : បោះ​នាគា​ក្ដារ​មឈូស ។ នាគា នេះ បា. មាន​អត្ថ​ន័យ​ថា “នាគ​ទាំងឡាយ”, ដោយ​ស្មាន​ទៅ, ប្រហែល​ជា​ចាស់​ទុំ​ក្នុង​សម័យ​បុរាណ​ព្រេង​នាយ​ប្រៀប​ចម្រៀក​ឈើ​វែង​ៗ នេះ​ថា​ដូច​ជា​ពស់​សន្ធឹង​ខ្លួន​ស្ដូក​ៗ​នោះ​ទេ​ដឹង ? ដ្បិត​មាន​ពាក្យ​ដែល​ប្រៀប​ប្រដូច​ទៅ​នឹង​នាគ​ឬ​ពស់​នោះ​ក៏​ក្រែល​ដែរ ដូច​ជា ផ្សិត​ពពារ​នាគ​រាជ, ដើម​ឆ្អឹង​ពស់ ជាដើម ។
  2. នាគាធិបតី ( ន.នាមសព្ទ ) [--ប៉ៈដី ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (--បតិ) ព្រះ​នាម​លោក​បាល​មហា​រាជ​មួយ​អង្គ គឺ​ព្រះ​បាទ​វិរូបក្ខ ជា​អ្នក​ត្រួតត្រា​ខាង​ទិស​បស្ចិម ជា​អធិបតី​លើ​អស់​ពួក​នាគ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មហា​រាជ និង លោក​បាល ទៀត​ផង) ។
  3. នាគ​ទណ្ឌ (ទន្ត) ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ) )
    ប្រដាប់​សម្រាប់​ពាក់ ឬ​ព្យួរ អីវ៉ាន់​មាន​សម្ពៀត តែ​គួរ​សរសេរ​នាគទន្ត ប្រែ​ថា ភ្លុក​ដំរី ឬ​ដៃកែវ សម្រាប់​ដាក់​ព្យួរ ខោ អាវ ឬ​សម្ពៀត ។
  4. នាគ​ទន្ត ( ន.នាមសព្ទ ) [នាគៈទ័ន]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ភ្លុក​ដំរី ។ ដៃ​កែវ (សម្រាប់​ពាក់, ព្យួរ​អ្វី​ៗ) : ព្យួរ​អាវ​នឹង​នាគ​ទន្ត ។
  5. នាគ​បាស ( ន.នាមសព្ទ ) [នាគៈបាស]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (នាគបាឝ) អន្ទាក់​ជា​នាគ ឬ​នាគ​ដែល​ជា​អន្ទាក់, ជា​ចំណង (នាគ​ដែល​កើត​ដោយ​អំណាច​ឫទ្ធិ​ផ្លែង​សរ​របស់​ឥន្ទ្រជិត; មាន​និយាយ​ក្នុង​រឿង​ចម្បាំង​រាមកេរ្តិ៍); ចំណង​ដែល​គេ​ចង​ទាក់​ឆ្វាក់​បែប​ដូច​ជា​ពស់​ថ្លាន់​រួតរួប​ព័ទ្ធ​រឹត ក៏​អាច​ហៅ​ថា នាគបាស បាន​ដែរ (ដោយ​ប្រៀបធៀប) ។
  6. នាគ​ប្រក់ ( ន.នាមសព្ទ ) [នាក--]
    ព្រះ​ពុទ្ធ​រូប​មួយ​បែប មាន​រូប​នាគ​រាជ​មួយ​ពេន​ព័ទ្ធ​បើក​ពពារ​គ្រប​ប្រក់​ពី​លើ​ព្រះ​អង្គ; ធ្វើ​តាម​រឿង​តំណាល​កាល​ដែល​នាគ​រាជ​ឈ្មោះ​មុចលិន្ទ មក​សម្ដែង​អាការ​គោរព​ព្រះ​អង្គ​ពេញ ៧​ថ្ងៃ ក្នុង​ខាង​ក្រោយ​បន្ទាប់​ពេល​ដែល​ទ្រង់​បាន​ត្រាស់​អស់ ៣៥​ថ្ងៃ​រួច​មក​ហើយ ។
  7. នាគ​ព័ន្ធ ( ន.នាមសព្ទ ) [នាកព័ន ]   ( បា.បាលី​ ( បាលីភាសា ) )
    (នាគ + ពន្ធ) ឈ្មោះ​សិលា​ប្រាសាទ​បុរាណ​មួយ ក្នុង​ពួក​ប្រាសាទ​ថ្ម នៅ​មហា​នគរ (នគរ​ធំ = អង្គរ​ធំ) ក្នុង​ខែត្រ​សៀមរាប មាន​លទ្ធិ​ពុទ្ធ​សាសនិក​អាចរិយវាទ (លទ្ធិ​មហា​យាន) ជា​ព័ស្ដុតាង ដោយ​មាន​រូប អវលោកិតេស្វរៈ និម្មិត​ខ្លួន​ជា​សេះ​វលាហក ស្រង់​មនុស្ស​ដែល​លង់​ទឹក​ក្នុង​មហា​សាគរ (ភព​វដ្ត​សំសារ) ឲ្យ​រួច​រស់​មាន​ជីវិត : ប្រាសាទ​នាគ​ព័ន្ធ ។ ឈ្មោះ​បទ​ភ្លេង​បុរាណ​របស់​ខ្មែរ​មួយ​មេ : ភ្លេង​នាគ​ព័ន្ធ ។
  8. នាគ​មាណវី ( ន.នាមសព្ទ ) [នាគៈមាណៈវី] or នាគ​មាណវិកា (--ណៈវិកា)   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    នាង​នាគ​ដែល​និម្មិត​ខ្លួន​ជា​ស្រី​ក្រមុំ​មនុស្ស (មាន​និយាយ​តែ​ក្នុង​រឿង​រ៉ាវ​បុរាណ​និង​រឿង​ក្នុង​ពុទ្ធ​កាល) ។
  9. នាគ​រាជ ( ន.នាមសព្ទ ) [--គៈ-- ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ស្ដេច​នាគ ។
  10. នាគ​រិក ( គុ.គុនសព្ទ, ន.នាមសព្ទ ) [--គៈរិក ឬ--រិកៈ]   ( បា.បាលី​ ( បាលីភាសា ) )
    អ្នក​នៅ​ក្នុង​ក្រុង​ឬ​ដែល​នៅ​ក្នុង​ក្រុង ។ បើ​ស្រ្តី​ជា នាគ​រិកា ។

<< Prev   1 ... 5   6   7   8   9   10   11   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar