Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: បក្ខ

Chuon Nath's Khmer-Khmer Dictionary
  1. បក្ខ ( ន.នាមសព្ទ ) [ប៉័ក ដូច​គ្នា​ទាំង​ពីរ ] or បក្ស   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ចំណែក, ប៉ែក; ចំណែក​ខែ (កន្លះ​ខែ); ចំអេង​ស្លាប; ពួក ។ល។ ច្រើន​និយាយ​ថា បក្ខ​ពួក ឬ ពួក​បក្ខ ឬ​ថា ស្ម័គ្រ​បក្ខ​ពួក។ គណៈបក្ខ ឬ គណៈបក្ស (គណៈ “ពួក, គ្នា, គ្នីគ្នា” + បក្ខ ឬ បក្ស “ប៉ែក, ប៉ែក​ខាង”) ជា​ពាក្យ​ផ្សំ​ដោយ​សន្មតិ​ប្រើ, មាន​អត្ថន័យ​ថា ពួក​មាន​គ្នា​ច្រើន ឬ​ថា ពួក​ទីទៃ​ពី​គ្នា; ប្រើ​ជា គណ​ព័គ្គ ក៏​បាន (មក​ពី គណៈ និង វគ្គ, វ > ព) ។
  2. បក្ខ​គណនា ( ន.នាមសព្ទ ) [ប៉័ក-ខៈគៈ ណៈនា ]   ( បា.បាលី​ ( បាលីភាសា ) )
    ការ​រាប់​បក្ខ គឺ​រាប់​ឲ្យ​ដឹង​ចំណែក​ថ្ងៃ​ខែ​ខ្នើត​រនោច (តាម​ដំណើរ​ព្រះ​ចន្ទ្រ ឬ​តាម​ដំណើរ​ព្រះ​អាទិត្យ) ។
  3. បក្ខ​ព័ន្ធ ( ន.នាមសព្ទ ) [ប៉ាក់-ព័ន ] or បក្ស​ព័ន្ធ   ( បា. សំ. ក្ល.បាលីនិងសំស្រ្កឹតក្លាយ )
    ការ​ចង​បាច់​គ្នា​ជា​ពួក​ជា​ក្រុម​បក្ខ​ពួក ។ សព្វ​ថ្ងៃ​ពាក្យ​នេះ​ប្រើ​សំដៅ​យក​អ្នក​ដែល​មាន​ចិត្ត​ស្ម័គ្រ ឬ​មាន​សេចក្ដី​ស្រឡាញ់​ដោយ​ស្មោះ​ត្រង់​ចំពោះ​មនុស្ស​ឬ​ចំពោះ​កិច្ចការ​ណា​មួយ : បក្ខ​ព័ន្ធ​នៃ​សាធារណ​រដ្ឋ, បក្ស​ព័ន្ធ​ខាង​សង្រ្គាម, បក្ស​ព័ន្ធ​ខាង​សន្តិ​ភាព ។ (បារ. Partisan) ។
  4. បក្ខ​សម្ព័ន្ធ ( ន.នាមសព្ទ ) [ប៉ាក់-សំ-ព័ន ] or បក្ស​សម្ព័ន្ធ   ( បា. ឬ សំ. ក្ល.None )
    ការ​ចង​បាច់​គ្នា​ជា​ពួក​ជា​ក្រុម ដើម្បី​ពង្រឹង​កម្លាំង​ឲ្យ​បាន​រឹងប៉ឹង​មុតមាំ; ពួក​មនុស្ស​ឬ​ប្រជា​ពលរដ្ឋ​ដែល​ប្រមូល​ផ្ដុំ​គ្នា​ជា​ពួក​ដើម្បី​ប្រឆាំង​ទប់​ទល់​នឹង​ខ្មាំង​សត្រូវ : ប្រទេស​នេះ​មាន​បក្ខ​សម្ព័ន្ធ​ដ៏​រឹងប៉ឹង​ណាស់ សត្រូវ​មិន​អាច​នឹង​ចូល​លុកលុយ​ជិះ​ជាន់​បាន​តាម​អំពើ​ចិត្ត​ទេ ។ (បារ. Clanligue) ។
Headley's Khmer-English Dictionary
  1. បក្ខ ( n ) [pak, pakkʰaʔ]   - detail »
    party, group; pact
  2. បក្ខ ( n ) [pak, pakkʰaʔ]   - detail »
    part, side; wing
  3. បក្ខ ( n ) [pak, pakkʰaʔ]   - detail »
    fortnight, half a month, 15 day period


Prohok Solutions @2017 : Learn Khmer | Khmer Calendar