Khmer Dictionary: បញ្ញា
Chuon Nath's Khmer-Khmer Dictionary
-
បញ្ញា
( ន.នាមសព្ទ ) [ប៉័ញ-ញ៉ា] ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ប្រជ្ញា) សេចក្ដីដឹងទួទៅ; សេចក្ដីដឹងកើតអំពីការរៀន, ស្ដាប់, គិត, សួរ; ការដឹងច្បាស់នូវសេចក្ដីពិត : មានបញ្ញា, ឥតបញ្ញា ។
-
បញ្ញាណ
( ន.នាមសព្ទ ) [ប៉ាញ់-ញ៉ាន] ( បា.បាលី ( បាលីភាសា ) )
សម្ដីបញ្ជាក់; គ្រឿងបញ្ជាក់; វត្ថុតាង, ព័ស្តុតាង (ភ័ស្តុតាង), តឹកតាង : ទង់ជ័យជាបញ្ញាណនៃរាជរថ, ផ្សែងជាបញ្ញាណនៃភ្លើង, ព្រះរាជាជាបញ្ញាណនៃរដ្ឋ, ស្វាមីជាបញ្ញាណនៃស្រ្តីជាភរិយា (ម. ទានកណ្ឌ) ។
-
បញ្ញានុរូប
( គុ.គុនសព្ទ ) [ប៉័ញ-ញ៉ា--] ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ប្រជ្ញា + អនុរូប) ដែលមានសភាពដ៏គួរតាមបញ្ញា គឺដែលធ្វើអ្វីៗបានតែត្រឹមកម្លាំងបញ្ញា : រៀនវិជ្ជាតាមបញ្ញានុរូប ។
-
បញ្ញាភា
( ន.នាមសព្ទ ) ( បា.បាលី ( បាលីភាសា ) )
ពន្លឺនៃប្រាជ្ញា, ប្រាជ្ញាដូចដួងពន្លឺ, គឺប្រាជ្ញាដែលដោះស្រាយបញ្ហាស្មុគស្មាញបានជ្រះស្រឡះ ប្រៀបដូចពន្លឺអាទិត្យចាំងជះដេញកម្ចាត់ភាពងងឹតក្នុងលោកឲ្យសាបរលាបរហូតភ្លឺស្រឡះ ។
-
បញ្ញាបារមី
( ន.នាមសព្ទ ) [ប៉័ញ-ញ៉ាបារ៉ ម៉ី] ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ប្រជ្ញាបារមី) ចរិយាដ៏លើសលន់ ឬគុណជាតិដ៏ល្អ ដែលគួបំពេញដោយបញ្ញា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទសបារី ផង) ។
Headley's Khmer-English Dictionary
-
បញ្ញា
( n ) [paɲɲaa] - detail »
intelligence, knowledge, learning; intellect; wisdom, reason
-
បញ្ញាណ
( n ) [paɲɲaan] - detail »
confirming words; evidence