Khmer Dictionary: បាត់
Chuon Nath's Khmer-Khmer Dictionary
-
បាត់
( កិ.កិរិយាសព្ទ )
ខូច, វិនាស, អស់, មិនមាននៅ : បាត់ប្រាក់, បាត់ដាន, បាត់ឈឺហើយ, បាត់ចង់, បាត់គោ ឬគោបាត់...។
- បាត់ឈ្មោះ ខូចឈ្មោះ ឬកំបាំងឈ្មោះលែងលេចឮ ។
- បាត់ដំបូលផ្ទះ ខាតបង់វិនាសទ្រព្យធនអស់លែងមានផ្ទះលំនៅ ។
- បាត់ផ្សែង ឆ្ងាយមើលផ្សែងឬមើលធូលីហុយមិនឃើញ : ឆ្ងាយបាត់ផ្សែង, លឿនទៅមុនបាត់ផ្សែង ។
- បាត់យស ខូចយសស័ក្តិ, អស់បរិវារ, អស់គ្នីគ្នា ។
- បាត់វិញ្ញាណ គាំងវិញ្ញាណ, ស្លន់ភាន់ភាំងគាំងបាត់សេចក្ដីដឹងជាក់ (ស្លាប់) ។
- បាត់ស្មារតី គាំងស្មារតី, ស្លន់ភាន់ភាំងគាំងស្មារតីនឹកមិនឃើញ ព្រោះភ័យខ្លាច : ភ័យបាត់ស្មារតី ។ល។
-
បាត់ដឹង
( ន.នាមសព្ទ )
ឈ្មោះទីប្រជុំជនមួយក្នុងស្រុកឧដុង្គ ក្នុងខេត្តកំពង់ស្ពឺ ជាទីតាំងនៃស្រុកឧដុង្គ ។
-
បាត់បង់
( កិ.កិរិយាសព្ទ )
ស្លាប់, ស្លាប់បាត់ទៅហើយ (ពាក្យរាបសា សម្រាប់ប្រជាជនទាំងពួង) ។
Headley's Khmer-English Dictionary
-
បាត់
( v )
[bat]
- detail »
to disappear, vanish; to perish; to lose.
-
បាត់
( adj )
[bat]
- detail »
to be lost, gone, missing; to be ruined
Eg. ទៅ! ទៅឲ្យបាត់ទៅ!: Get out of my sight! -
បាត់
( v )
[bat]
- detail »
to stop, cease.
-
បាត់
( adj )
[bat]
- detail »
to be finished.
-
បាត់
( adv )
[bat]
- detail »
already
Eg. ឆ្លងទឹកបាត់បាន ទើបបាក់ស្ពាន: After (he) crossed the stream, the bridge broke.