Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: បាទ

Chuon Nath's Khmer-Khmer Dictionary
  1. បាទ ( ន.នាមសព្ទ ) [បាត]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ជើង (រ. ស.) : ព្រះ​បាទ ។ ឃ្លា​សង្កាត់​របស់​គាថា, របស់​កាព្យ​ឃ្លោង : បាទ​ទី​១, បាទ​ទី​២...។ ឈ្មោះ​ប្រាក់​បុរាណ​តម្លៃ ៦០ សេន : ប្រាក់​បាទ ។
  2. បាទ ( និ.និបាតសព្ទ )
    អើ; ពាក្យ​សម្រាប់​បុរស​ឆ្លើយ : ឆ្លើយ​បាទ; ទៅ​កុំ​ខាន​ហ្ន៎, បាទ ! ។
    - ខ្ញុំ​ព្រះ​បាទ​ម្ចាស់ បុ. ខ្ញុំ, ខ្លួន​ខ្ញុំ; ពាក្យ​សម្រាប់​មន្ត្រី​ស័ក្ដិ​តូច​ឬ​រាស្ត្រ​ប្រជា​និយាយ​ទៅ​រក​សេនាបតី, រដ្ឋ​មន្ត្រី; សរសេរ​ជា ខ្ញុំ​ប្របាទ​ម្ចាស់ ក៏​មាន ។
    - ខ្ញុំ​ព្រះ​បាទ បុ. ខ្ញុំ, ខ្លួន​ខ្ញុំ; ពាក្យ​សម្រាប់​មន្ត្រី​ស័ក្តិ​ធំ​តែ​មិន​មែន​សេនាបតី, មិន​មែន​ជា​រដ្ឋ​មន្ត្រី និយាយ​ទៅ​រក​សេនាបតី ឬ​មន្ត្រី​ស័ក្តិ​តូច​ឬ​ក៏​រាស្ត្រ​ប្រជា​និយាយ​ទៅ​រក​មន្ត្រី​ស័ក្តិ​ធំ​ក្រៅ​ពី​សេនាបតី; សរសេរ​ជា ខ្ញុំ​ប្របាទ ក៏​មាន ។
    - ខ្ញុំ​បាទ បុ. ខ្ញុំ, ខ្លួន​ខ្ញុំ; ពាក្យ​សម្រាប់​មន្រ្តី​ថ្នាក់​តូច​ឬ​រាស្ត្រ​និយាយ​ទៅ​រក​មន្ត្រី​ដែល​មាន​ស័ក្តិ​ធំ​ជាង​ខ្លួន ឬ​ក៏​រាស្ត្រ​និយាយ​ទៅ​រក​ផង​គ្នា​ដោយ​សេចក្ដី​គោរព ។
  3. បាទចរណ៍ ( ន.នាមសព្ទ ) [បាទៈ-- ] or បាទ​ចារ   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (--ចរណ ឬ--ចារ) ការ​ដើរ​ដោយ​ជើង​ឥត​មាន​យាន​ជំនិះ (ការ​ដើរ​ជើង) ។
  4. បាទបរិចារិកា ( ន.នាមសព្ទ ) [បាទៈបរ៉ិចា រ៉ិកា ឬ--ប៉ៈ រ៉ិ-- ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ស្ត្រី​អ្នក​បម្រើ​ជិត​ជើង (ភរិយា); ច្រើន​និយាយ​ក្លាយ​ជា :
    - បាទ​បរិចាក ។
  5. បាទមូល ( ន.នាមសព្ទ ) [បាទៈ-- ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ទី​តាំង​នៃ​ជើង, ទី​ជិត​ជើង : ក្រាប​ទៀប​បាទ​មូល ។
  6. បាទា ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ) )
    ជើង​ទាំងឡាយ, ជើង​ទាំង​ពីរ : ក្រាប​ទៀប​បាទា​នៃ​ភិក្ខុ​ទាំងឡាយ; (រ.ស.) : ក្រាប​ទៀប​ព្រះ​បាទា ។
  7. បាទី ( ន.នាមសព្ទ )
    ឈ្មោះ​ខែត្រ​មួយ​ក្នុង​កម្ពុជ​រដ្ឋ, សព្វ​ថ្ងៃ​នេះ​ដាក់​ជា​ស្រុក ហៅ​ថា ស្រុក​បាទី ក្នុង​ខែត្រ​តាកែវ ។
  8. បាទុក ( ន.នាមសព្ទ ) or បាទុកា   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ទ្រនាប់​ជើង (ដែល​ធ្វើ​ដោយ​ឈើ​ឬ​ស្មៅ ឬ​ក៏​ធ្វើ​ពី​អ្វី​ផ្សេង​ៗ ក្រៅ​ពី​ស្បែក); ច្រើន​ប្រើ​ជា រ. ស. ថា : ព្រះ​បាទុក ឬ ព្រះ​បាទុកា, ព្រះ​សុព័ណ៌​បាទុក ឬ ព្រះ​សុព័ណ៌​បាទុកា (តាម​ទម្លាប់, បាទុក ច្រើន អ. ថ. បាទក់) ។
  9. បាទ​ចារី ( ន.នាមសព្ទ ) [បាទៈចារ៉ី ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (បាទចារិន៑) អ្នក​ត្រាច់​ទៅ​ដោយ​ជើង, អ្នក​ដើរ​ជើង; ទាហាន​ថ្មើរ​ជើង; បើ​ស្ត្រី​ជា បាទ​ចារិនី ។
  10. បាទ​យុគល ( ន.នាមសព្ទ ) [បាទៈយុគល់ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ជើង​ទាំង​គូ (រ.ស.) : ព្រះ​បាទ​យុគល ។
Headley's Khmer-English Dictionary
  1. បាទ ( i ) [baat]   - detail »
    yes (response particle used by men; it acknowledges that the person addressed has heard what was said whether or not they agree with it)
  2. បាទ ( n ) [baat]   - detail »
    foot
  3. បាទ ( n ) [baat]   - detail »
    poetic meter / rhythm
  4. បាទ ( n ) [baat]   - detail »
    ancient small coin worth about 60 សេន
  5. បាទចរណ៍ ( n ) [baateaʔcɑɑ]   - detail »
    travel by foot, walking
  6. បាទចារី ( n ) [baateaʔcaarəy]   - detail »
    pedestrian; infantryman, foot-soldier
  7. បាទបរិចារិកា ( n ) [baateaʔbɑɑreʔcaareʔkaa]   - detail »
    wife
  8. បាទយុគល ( n ) [baateaʔyuʔkʊəl]   - detail »
    both feet
  9. បាទា ( n ) [baatie]   - detail »
    feet
  10. បាទី ( n ) [baatii]   - detail »
    Pādī (former Cambodian province located in what is now Takeo province)

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar