Khmer Dictionary: បូរាណ
Chuon Nath's Khmer-Khmer Dictionary
-
បូរាណ
( គុ.គុនសព្ទ )
[បូរ៉ាន ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(បុរាណ) មានន័យដូចគ្នា បុរាណ ដែរ, ជាពាក្យសម្រាប់ប្រើខ្លះចំពោះតែក្នុងកាព្យ ដែលមានសម្ផស្សត្រូវថាឲ្យវែង ឲ្យយឺត, ឯពាក្យរាយត្រូវសរសេរ ត្រូវនិយាយថា បុរាណ ជាដរាប ។ ពាក្យកាព្យដែលត្រូវប្រើ បូរាណ នោះ ដូចជា : រីអក្សរខ្មែរយើងសព្វថ្ងៃ អ្នកប្រាជ្ញលោកច្នៃតាមលំអាន ចាស់ព្រឹទ្ធាចារ្យពីបូរាណ ដែលបានហាត់រៀនតៗមក ។ មួយយ៉ាងថា ខ្ញុំរៀនអក្សរជាតិ ពុំឃ្លៀងឃ្លាតក្លាយប៉ុន្មាន រៀនតាមបែបបូរាណ លោកគ្រូបានពន្យល់ដែរ ។ បូរាណ សម្រាប់ប្រើចំពោះតែក្នុងកាព្យដូច្នេះឯង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បុរាណ និង បោរាណ ទៀតផង) ។
Headley's Khmer-English Dictionary
-
បូរាណ
[booraan]
- detail »