Khmer Dictionary: ប្រណីត
Chuon Nath's Khmer-Khmer Dictionary
-
ប្រណីត
( គុ.គុនសព្ទ ) [ប្រណិត ] ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(បណីត) ដែលឧត្តម, ថ្លៃថ្លា, ផ្ចិតផ្ចង់, ស្រស់បញ្ចង់, រលើបរលង់, ឆើតឆាយ; ឆ្ងាញ់ពីសា : របស់ប្រណីត; អាហារប្រណីត ។
- ប្រណីតប្រណម ផ្ចង់កាយគោរព, លើកដៃប្រណម្យដោយផ្ចិតផ្ចង់; ផ្ចិតផ្ចង់អស់ពីចិត្ត (សរសេរជា ប្រណិត ក៏បាន) ។
-
ប្រណីតភាព
( ន.នាមសព្ទ ) [ប្រណីតៈ-- ] ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(បណីតភាវ) ភាពស្រស់បញ្ចង់, ភាពរលើបរលង់, ឆើតឆាយ, --ថ្លៃថ្លា,... (សម្លៀកបំពាក់និងគ្រឿងប្រើប្រាស់ផ្សេងៗ); ភាពឆ្ងាញ់ពីសា, ភាពមានឱជារស (ភោជនាហារ) : ប្រណីតភាពនៃវត្ថុគ្រប់មុខក្នុងសម័យទំនើប អាចញ៉ាំងចិត្តមនុស្សឲ្យរំភើបស្រើបស្រាលរកទីបំផុតគ្មាន (បារ. Luxe) ។
-
ប្រណីតាហារ
( ន.នាមសព្ទ ) [-ហា ] ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(បណីតាហារ) អាហារដ៏ប្រណីត, ម្ហូបចំណីដែលមានឱជារសឆ្ងាញ់ពីសាដែលគេរៀបតាក់តែងក្នុងពិធីមង្គលផ្សេងៗ : អ្នកខ្លះដែលមិនសូវធ្លាប់បានបរិភោគប្រណីតាហារ, លោតែបានជួបម្ដងៗ បរិភោគទាល់តែតឹងពោះហេលហាលចាក់ច្រាសក៏សឹងមាន ព្រោះជាអាហារចំពើបមាត់ (បារ. Régal) ។
Headley's Khmer-English Dictionary
-
ប្រណីត
( adj ) [prɑnət, prɑnəytaʔ] - detail »
to be luxurious; lofty, noble; tasty, delicious; superior, magnificent, sumptuous, gorgeous, neat
-
ប្រណីតាហារ
( n ) [prɑnəytaahaa] - detail »
sumptuous feast, banquet; treat, delight