Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ប្រមា

Chuon Nath's Khmer-Khmer Dictionary
  1. ប្រមា ( ន.នាមសព្ទ ) [--ម៉ា ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (បមា) ការ​រាប់ ។ (សំ.) ញាណ, ប្រាជ្ញា, សេចក្ដី​ដឹង​ច្បាស់ ។
    - ភាន់​ប្រមា ឬ - ស្លុត​ប្រមា គឺ​ភាន់​ឬ​ស្លុត​ការ​រាប់ ឬ​ភាន់​ស្លុត​សេចក្ដី​ដឹង, ភាន់​ស្លុត​ប្រាជ្ញា ។
  2. ប្រមា ( ន.នាមសព្ទ )
    ឈ្មោះ​សត្វ​ចតុប្បាទ​មួយ​ប្រភេទ​មាន​កាំ​រឹង​ៗ​ស្រួច​ៗ ជា​ជំនួស​រោម បរិភោគ​ផ្លែ​ឈើ​ជា​អាហារ : កាំ​ប្រមា ។ ឈ្មោះ​ត្រី​មួយ​ប្រភេទ គេ​ច្រើន​ប្រើ​ប្រឡាក់​អំបិល​ផ្អាប់​ឲ្យ​ហើម​សាច់​បន្តិច​ហើយ​ហាល​ថ្ងៃ​ឲ្យ​ស្ងួត ទុក​សម្រាប់​ប្រើ​ការ​បាន​យូរ : ត្រី​ប្រមា ។
  3. ប្រមាញ់ ( ន.នាមសព្ទ ) [--ម៉ាញ់ ]
    អ្នក​បាញ់​សត្វ, អ្នក​បរ​បាញ់​សត្វ (ព្រាន) ។
  4. ប្រមាណ ( ន.នាមសព្ទ ) [--ម៉ាន]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (បមាណ) ការ​រាប់, ការ​ស្ទង់, គ្នេរ, ស្មាន, ចំនួន; ពាក្យ, សេចក្ដី​ដែល​គួរ​រាប់​គួរ​យក​ជា​ការ​ពិត​បាន; ការ​កំណត់​ឬ​ស្ទង់​ដំណើរ : ធ្វើ​ការ​និមន្ត​ស្គាល់​ប្រមាណ; មនុស្ស​មិន​ស្គាល់​ប្រាណ​ខ្លួន; នឹង​យក​ពាក្យ​នេះ​ជា​ប្រមាណ​ពុំបាន, សេចក្ដី​នេះ​គួរ​យក​ជា​ប្រមាណ​បាន ។ល។ កិ. រាប់, ស្ទង់​ការ, ស្ទង់​ដំណើរ; គ្នេរ ដោយ​ស្មាន : ប្រមាណ​ការ​មិន​ត្រូវ, មាន​ច្រើន​ណាស់​នឹង​រាប់​ពុំ​បាន​ប្រមាណ​ពុំ​អស់​ឡើយ ។ល។
  5. ប្រមាណបត្រ ( ន.នាមសព្ទ ) [ប្រៈម៉ាណៈប័ត ] or ប្រមាណ​លេខា   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    សំបុត្រ​បរិសុទ្ធិ គឺ​សំបុត្រ​ប្រាប់​បរិសុទ្ធិ​របស់​បុគ្គល​អ្នក​មាន​ដំណើរ​ចេញ​ទៅ​កាន់​ទី កាន់​ប្រទេស​ដទៃ ។ វេវ. សុទ្ធិ​បត្រ, សុទ្ធិ​លិខា; លិខិត​គោចរ, លិខិត​ឆ្លង​ដែន...។
  6. ប្រមាណបុរស ( ន.នាមសព្ទ ) [ប្រៈម៉ាណៈបុរ៉ស់]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ប្រមាណ​បុរុឞ) អ្នក​ពិភាក្សា​ក្ដី, អ្នក​ជំនុំ​ក្ដី (ចៅក្រម) ។ វេវ. និរណេត្រ ។
  7. ប្រមាត់ ( ន.នាមសព្ទ ) [--ម៉ាត់]
    ឈ្មោះ​អាការៈ​មួយ​ប្រភេទ​នៅ​ក្នុង​ខ្លួន​មនុស្ស​សត្វ ជា​កន្លែង​ដក់​ទឹក​លឿង​មាន​រស​ល្វីង​ឆ្អាប ជា​ជំនួយ​នាំ​ឲ្យ​អាហារ​រលួយ​ទ្រោម​ចុះ ។
  8. ប្រមាត់កង្កែប ( ន.នាមសព្ទ ) [--ម៉ាត់-- ]
    ឈ្មោះ​ស្មៅ​មួយ​ប្រភេទ ដុះ​វារ​រាប​ក្រាប​ផ្ទាប់​នឹង​ដី​សើម ដូច​គ្នា​នឹង​ប្រមាត់​ដី ប៉ុន្តែ​ស្លឹក​រួញ​ជ្រួញ​ៗ សណ្ឋាន​ប្រមាត់​កង្កែប ។
  9. ប្រមាត់ដី ( ន.នាមសព្ទ ) [--ម៉ាត់-- ]
    ឈ្មោះ​ស្មៅ​ពួក​ប្រមាត់​កង្កែប មាន​រស​ល្វីង​ឆ្អិត​ស្រដៀង​នឹង​រស​ទឹក​ប្រមាត់, ប្រើ​ជា​បន្លែ​ស្ល​ស្រឡក់​បាន, រាប់​អាន​ថា​ជា​សម្ល​កែ​រោគ​គ្រុន​ស្រៀវ ។
  10. ប្រមាថ ( ន.នាមសព្ទ ) [--ម៉ាត]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    ការ​បៀតបៀន​គេ, ការ​ញាំញី​គេ, កា​រធ្វើ​ទុក្ខ​បុក​ម្នេញ​ឲ្យ​គេ​លំបាក; ការ​មើល​ងាយ​គេ ។ ប្រើ​ជា កិ. ក៏​បាន : មនុស្ស​ប្រមាថ​សត្វ គឺ​មនុស្ស​បៀតបៀន​សត្វ ។
    - មនុស្ស​ប្រមាថ​ចាស់ មនុស្ស​មើល​ងាយ​ចាស់ ។
    - ប្រមាថ​កាត​ទាន មើល​ងាយ​បៀតបៀន​គេ​ឲ្យ​ខាត​លាភ​ខាត​ប្រយោជន៍ ។

1   2   Next >>

Headley's Khmer-English Dictionary
  1. ប្រមា [prɑmaa]   - detail »
  2. ប្រមា ( n ) [prɑmaa]   - detail »
    true knowledge, correct notion, accuracy of perception, clear understanding; sensation; mind, intellect, wisdom
  3. ប្រមា ( n ) [prɑmaa]   - detail »
    counting, measuring, calculation
  4. ប្រមា ( n ) [prɑmaa]   - detail »
    porcupine fish

    Reference: ត្រីប្រមា
  5. ប្រមាញ់ ( n ) [prɑmaɲ]   - detail »
    hunter
  6. ប្រមាណ ( v ) [prɑmaan]   - detail »
    to measure, calculate; to guess (the size), estimate; to plan, count
  7. ប្រមាណ ( n ) [prɑmaan]   - detail »
    calculating, counting, measuring; considering; amount, standard, size, dimension
  8. ប្រមាណ ( prenp ) [prɑmaan]   - detail »
    about, approximately, around
  9. ប្រមាណបត្រ ( n ) [prɑmaanaʔbat]   - detail »
    document (such as a passport) which allows a person to cross a border; pass, passport
  10. ប្រមាណបុរស ( n ) [prɑmaanaʔboʔrɑh]   - detail »
    judge, umpire

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar