Khmer Dictionary: ប្រាជ្ញ
Chuon Nath's Khmer-Khmer Dictionary
-
ប្រាជ្ញ
( គុ.គុនសព្ទ ) [ប្រាច ] ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(បញ្ញ, បញ្ញាវន្តុ) ដែលមានប្រាជ្ញា, មានចំណេះ, ឈ្លាស : មនុស្សប្រាជ្ញ, គំនិតប្រាជ្ញ ។ ន. អ្នកមានប្រាជ្ញា, អ្នកចេះ, អ្នកឈ្លាសវៃ; ការចេះដឹង, ការឈ្លាសវៃ : អ្នកប្រាជ្ញ, គួរស្ដាប់ប្រាជ្ញប្រដៅ; មនុស្សមានប្រាជ្ញ, បញ្ចេញប្រាជ្ញ ។
- ប្រាជ្ញមានមារយាទ គឺអ្នកប្រាជ្ញដែលប្រព្រឹត្តត្រឹមត្រូវតាមគន្លងធម៌សម្រាប់អ្នកប្រាជ្ញ ។
- ប្រាជ្ញឥតមារយាទ គឺអ្នកដែលមានឋានៈជាអ្នកប្រាជ្ញ ប៉ុន្តែមានឫកពាមារយាទខ្ជីខ្ជាពុំសមដល់ឋានៈជាអ្នកប្រាជ្ញ ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ព្រះរាជសម្ភារថា : អសារមានបី បណ្ដាំមេជី ព្រេងព្រឹទ្ធប្រដៅ អង្ករសសុទ្ធ ចម្អិនឲ្យឆៅ ពិសីហើយខ្លៅ ប្រាជ្ញឥតមារយាទ ។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពិសី ផង) ។
- ប្រាជ្ញព្រោក ឬ - ព្រោកប្រាជ្ញ កិ. និយាយបញ្ចេញវោហារបរិយាយពីនេះពីនោះ មិនចេះអស់មិនចេះហើយឲ្យគេស្ដាប់ ។
- ប្រាជ្ញក្នុង ឬ - ប្រាជ្ញគំនិត គុ. ដែលមានចំណេះច្រើនព្រមទាំងគំនិតពូកែ ប៉ុន្តែមិនសូវប្រសប់និយាយឲ្យគេស្ដាប់ ។
- ប្រាជ្ញសម្ដី គុ. ដែលប៉ិនប្រសប់ខាងការនិយាយ ។
-
ប្រាជ្ញា
( ន.នាមសព្ទ ) [ប្រាច-ញ៉ា ] ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ប្រជ្ញា; បញ្ញា) ប្រើជា : មានប្រាជ្ញា, ឥតប្រាជ្ញា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បញ្ញា ផង) ។
- ប្រាជ្ញាញាណ ប្រាជ្ញានិងញាណ ឬញាណដែលអាស្រ័យនឹងប្រាជ្ញា, ការយល់ជាក់ច្បាស់; (រ. ស.) : ព្រះប្រាជ្ញា ឬ ព្រះប្រាជ្ញាញាណ ។ ប្រាជ្ញាបុណ្យផងកើតដោយប្រតិបត្តិ ប្រាជ្ញាក្ដី បុណ្យក្ដីកើតមានព្រោះអាស្រ័យសេចក្ដីប្រតិបត្តិ គឺប្រាជ្ញាកើតព្រោះអាស្រ័យការរៀន, ស្ដាប់, គិត និងការចម្រើន; បុណ្យកើតមានព្រោះអាស្រ័យការកសាងធ្វើបុញ្ញកិរិយាវត្ថុ (ព. សុ. ក្នុងសាស្ត្រា ច្បាប់ក្រម) ។
Headley's Khmer-English Dictionary
-
ប្រាជ្ញ
( adj ) [praac] - detail »
to be clever, wise, intelligent; eloquent.
-
ប្រាជ្ញ
( n ) [praac] - detail »
cleverness, intelligence, intellect; wise / clever / intelligent person
-
ប្រាជ្ញា
( n ) [praacɲaa] - detail »
intelligence, mind, intellect.
-
ប្រាជ្ញា
( adj ) [praacɲaa] - detail »
to be clever, intelligent