Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ប

Chuon Nath's Khmer-Khmer Dictionary
  1. បង់ម្សៀត
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បង់​សៀត) ។
  2. បង់សៀត ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ ) or បង់ម្សៀត
    ដែល​អសារ​ឥត​ការ, ដែល​បោះ​បង់​ចោល : ខូច​បង់​សៀត, ដាក់​ចោល​បង់​សៀត ឬ​ខូច​បង់​ម្សៀត ។ សរសេរ​ជា បង្សៀត ក៏​បាន ពីព្រោះ ស ជា អ វគ្គ អាច​នៅ​ក្រោម ង បាន, ដូច​ជា ពង្ស, អង្សា ជាដើម​នោះ​ដែរ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ម្សៀត ទៀត​ផង ។
  3. បង់សំណាញ់ ( កិ.កិរិយាសព្ទ )
    លោត​គ្រវែង​ខ្លួន​ប្រហែល​ដូច​គេ​បង់​សំណាញ់ : ឆ្មា​បង់​សំណាញ់ ។
  4. បង់​ឃ្លាត ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​ឃ្លាត, ធ្វើ​ឲ្យ​ឃ្លាត​ពី​គ្នា : បង់​ឃ្លាត​របង, បង់​ឃ្លាត​ឲ្យ​វា​បែក​ពី​គ្នា ។
  5. បង់​ចំទាញ
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បង់​ជំទាញ) ។
  6. បង់​ជំទាញ ( កិ.កិរិយាសព្ទ ) or បង់​ចំទាញ
    កន្ធាំង​ជើង ជ្រែង​ដៃ​ទាំង​ពីរ គូទ​រាប​ផ្ទាល់​នឹង​ផ្ទៃ​ដែល​អង្គុយ : អង្គុយ​បង់​ជំទាញ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចំទាញ ឬ ជំទាញ ផង) ។
  7. បង្ក ( កិ.កិរិយាសព្ទ ) [បង់-ក ]
    ធ្វើ​ឲ្យ​កកើត​ឡើង : បង្ក​ហេតុ, បង្ក​ជម្លោះ, បង្ក​ក្ដី ។
    - បង្ក​បង្កើត ធ្វើ​ឲ្យ​កកើត​ឡើង ។
  8. បង្កក ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​កក : បង្កក​ខ្លាញ់ ។
  9. បង្កក់ ( កិ.កិរិយាសព្ទ ) [បង់-កក់]
    ធ្វើ​ឲ្យ​មាន​ជោគជ័យ, ឲ្យ​មាន​ស្រី​សួស្ដី, ឲ្យ​សម្រេច​ប្រយោជន៍​តាម​បំណង, ឲ្យ​កក់​ក្ដៅ​ពេញ​ចិត្ត​មាន​សង្ឃឹម ។
    - បង្កក់​ចង្រៃ រៀប​ពិធី​រម្ងាប់​ចង្រៃ ដោយ​មាន​ហេតុ​ពីភាល់​ភ័យ​បារម្ភ​ថា មុខ​ជា​នឹង​មាន​អពមង្គល​ចូល​មក​ឲ្យ​ទុក្ខ​ទោស​ពុំ​ខាន ។
    - បង្កក់​ឆ្មប រៀប​ពិធី​មង្គល​ឲ្យ​ឈ្មោះ​កូន​ខ្ចី ព្រម​ទាំង​ជូន​រង្វាន់​ដល់​ឆ្មប​ផង (ព. ខ្ព. ឬ រ. ស. ហៅ នាមគ្គហណ​មង្គល) “មង្គល​កំណត់​នាម, មង្គល​ឲ្យ​ឈ្មោះ”); មង្គល​នេះ​គេ​ធ្វើ​ក្នុង​កាល​ដែល​កូន​កើត​ហើយ​បាន​ ៣ ថ្ងៃ ឬ ៧ ថ្ងៃ​ក៏​មាន ។
    - បង្កក់​ប្រសិទ្ធិ (--សិត) រៀប​ហោម​ពិធី​បូជា​ប្រសិទ្ធី​ដើម្បី​ឲ្យ​មាន​ស្រី​សួស្ដី ជោគជ័យ​តេជះ ឲ្យ​បាន​សម្រេច​ប្រយោជន៍​សម​តាម​បំណង​ដែល​ផ្គង​ឡើង​ក្នុង​ចិត្ត (ធ្វើ​តាម​ទម្លាប់​ជំនឿ) ។
  10. បង្កង ( ន.នាមសព្ទ )
    សត្វ​អដ្ឋិចម្ម​ជាតិ​ពួក​មួយ មាន​ជើង​វែង​ៗ មាន​តង្កៀប, មាន​ព្រុយ​ត្រង់​ពោះ, ក្បាល​ស្រួច, មាន​ពុកមាត់​វែង​រឹង​ហៅ​ថា ពុក​បង្កង, ជា​សត្វ​កើត​នៅ​ក្នុង​ទឹក​សាប​ក៏​មាន ក្នុង​ទឹក​ប្រៃ​ក៏​មាន, មាន​រូប​សណ្ឋាន​ផ្សេង​ៗ​គ្នា ។

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar