Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ប

Chuon Nath's Khmer-Khmer Dictionary
  1. បង្កង់ ( ន.នាមសព្ទ )
    បន្ទះ​ឈើ​ឬ​បន្ទះ​ឫស្សី​ជា​គ្រឿង​គ្រឹហា ប្រើ​ដាក់​ពី​លើ​ផ្លាន សម្រាប់​ទ្រ​ដៃ​រណែង ។
  2. បង្កប់ ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​កប់, ដាក់​កំបាំង​កុំ​ឲ្យ​ឃើញ : បង្កប់​ខ្លួន​ក្នុង​គំនរ​ចំបើង ។
  3. បង្កប់ ( ន.នាមសព្ទ )
    ឈ្មោះ​កាំបិត​តូច​មាន​ស្រោម សម្រាប់​សៀត​ចង្កេះ បង្កប់​បំបាំង​មើល​មិន​ឃើញ : កាំបិត​បង្កប់ ។
  4. បង្កាច់ ( កិ.កិរិយាសព្ទ )
    ពោល​ពាក្យ​កាច់​មួល​ឲ្យ​ខុស​ពី​ដំណើរ​ពិត ។ បង្កាច់​បង្កិន គឺ​និយាយ​កាច់​កិន​ឲ្យ​ខុស​ពី​ដំណើរ​ពិត ។ បង្កាច់​បង្ខូច បង្កាច់​ឲ្យ​ខូច​កេរ្តិ៍​ឈ្មោះ ។
  5. បង្កាត់ ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​កាត់​ឲ្យ​ឆេះ​កើត​ជា​ភ្លើង​ឡើង : បង្កាត់​ភ្លើង ។ ធ្វើ​ឲ្យ​កាត់​ពូជ : បង្កាត់​កូន ។ ដាក់​ថ្នាំ​ឲ្យ​កាត់​សាច់​មាន​មុខ​ធ្លាយ​ខ្ទុះ​ឬ​ឈាម : បង្កាត់​បូស ។ ធ្វើ​ឲ្យ​រង​ថ្លា : ដាក់​ធ្យូង ឬ​សាជូរ​បង្កាត់​ទឹក​ល្អក់​ឲ្យ​រង​ថ្លា ។ បង្កាត់​បន្សាំ ធ្វើ​ឲ្យ​កាត់​សាំ គឺ​ដឹក​នាំ​ឲ្យ​ឆ្លង​គំនិត​តាម​យោបល់​ខ្លួន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បន្សាំ ទៀត​ផង) ។
  6. បង្កាត់ ( ន.នាមសព្ទ )
    ឈ្មោះ​នេសាទុបករណ៍​មួយ​ប្រភេទ មាន​ក្រឡា​ធំ​ៗ​ជាង​ក្រឡា​បន្តឹង, មាន​ដង, មាន​ខ្សែ​រួត​ក្រស្រោប​សម្រាប់​ដាក់​ឲ្យ​ជាប់​សត្វ​ចតុប្បាទ : ឈ្លូស​ជាប់​បង្កាត់ ។
  7. បង្កាន់​ដៃ ( ន.នាមសព្ទ )
    ប្រដាប់​មាន​សណ្ឋាន​ជា​ស្នួ ជា​របាំង​សម្រាប់​ចាប់​កាន់​នឹង​ដៃ ដើម្បី​នឹង​អប​អង​ទប់​ខ្លួន​កុំ​ឲ្យ​ភ្លាត់​ជើង, កុំ​ឲ្យ​ដួល, កុំ​ឲ្យ​ធ្លាក់​ឬ​កុំ​ឲ្យ​ស្ញើប​ញញើត : បង្កាន់​ដៃ​ស្ពាន ។ សំបុត្រ​សាដាន​សម្គាល់​ជា​ភ័ស្តុតាង ឲ្យ​ដឹង​ថា​បាន​ទទួល​ប្រាក់​ឬ​របស់​អ្វី​នីមួយ​ហើយ : បាន​ចេញ​បង្កាន់​ដៃ​ឲ្យ​ហើយ ។
    - បង្កាន់​ដៃ​ក្លែង បង្កាន់​ដៃ​ដែល​បាន​ចេញ​ឲ្យ​ដោយ​ក្លែង​បន្លំ​ខុស​ច្បាប់ ។
    - បង្កាន់​ដៃ​ព្រៃ លិខិត​បណ្ដោះអាសន្ន​ដែល​ចេញ​ឲ្យ​ជា​ជំនួស​បង្កាន់​ដៃ​ទៅ​សិន ហើយ​នឹង​បញ្ចេញ​បង្កាន់​ដៃ​ត្រឹមត្រូវ​ឲ្យ​ជា​ខាង​ក្រោយ ហៅ បង្កាន់​ដៃ​បណ្ដោះអាសន្ន ក៏​បាន ។
  8. បង្ការ ( កិ.កិរិយាសព្ទ )
    រារាំង, ប្រុង​ប្រយ័ត្ន ការពារ​សេចក្ដី​អន្តរាយ ឬ​ការ​ខ្វះខាត​ក្រែង​នឹង​មាន​ទៅ​ខាង​មុខ : ដាក់​ថ្នាំ​សង្កូវ​ខ្លះ​បង្ការ​ផង, ដាក់​បាយ​បង្ការ​តាម​ផ្លូវ ។
  9. បង្ការ ( ប.បរិវារសព្ទ )
    ពាក្យ​បរិវារ​របស់​ពាក្យ បន្លែ : បន្លែ​បង្ការ គឺ​បន្លែ​និង​បន្លែ​រាយ​រង​ដែល​ត្រូវ​ឲ្យ​មាន​ទុក​បម្រុង​ការ​ខ្វះ​ខាត​ឬ​បន្លែ​ច្រើន​មុខ​នេះ​ខ្លះ​នោះ​ខ្លះ ។ ព. ប្រ. បន្លែ​បង្ការ ន. ពាក្យ​ផ្សែផ្សំ​ពីនេះ​ពីនោះ​ចម្រុះ​លាយ​គ្នា​ក្រង​ជា​សេចក្ដី​ដូច​ជា​បន្លែ​ច្រើន​មុខ : គាត់​ចេះ​តែ​និយាយ​បន្លែ​បង្ការ​តាម​តែ​រួច​ពី​មាត់​ទៅ​ទេ ។
  10. បង្កិន ( ប.បរិវារសព្ទ )
    ពាក្យ​បរិវារ​របស់​ពាក្យ បង្កាច់ : បង្កាច់​បង្កិន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បង្កាច់ កិ. ផង) ។

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar