Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ប

Chuon Nath's Khmer-Khmer Dictionary
  1. បង្ក្រៀក ( កិ.កិរិយាសព្ទ )
    ចង​ក្រៀក​ឲ្យ​នៅ​តែ​ក្នុង​ទី​មួយ មិន​ឲ្យ​ទៅ​ណា​បាន ។ ព. ប្រ. ខាំង, ឃាត់ ទុក​ឲ្យ​នៅ​តែ​ក្នុង​ទី​មួយ មិន​ឲ្យ​ទៅ​ណា​បាន : បង្ក្រៀក​កូន​មិន​ឲ្យ​ចេញ​ទៅ​ណា ។
  2. បង្ខក ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​ខក, នាំ​ឲ្យ​ខក​ដំណើរ, ឲ្យ​ខក​ពេល : គាត់​បង្ខក​ឲ្យ​ខុស​ពេល​អស់ ។
  3. បង្ខន ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​ខន​វេលា ។
  4. បង្ខាក ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​ខាក, ឲ្យ​ខ្ជាក់​ចេញ ។
  5. បង្ខាត ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​ខាត, នាំ​ឲ្យ​ខាត : បង្ខាត​កម្លាំង, បង្ខាត​ទ្រព្យ ។
  6. បង្ខាន ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​ខាន : បង្ខាន​មិន​ឲ្យ​ទៅ ។
  7. បង្ខាំ ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​ខាំ​ក្នុង​មាត់ : បង្ខាំ​បង្ហៀរ​សេះ ។ ធ្វើ​ឲ្យ​ខាំ​ជាប់​គ្នា : បង្ខាំ​ដំណាប់​ក្បាល​អណ្ដែង ។
  8. បង្ខាំង ( កិ.កិរិយាសព្ទ )
    ខាំង​ទុក​មិន​ឲ្យ​ទៅ​ណា​បាន ។
  9. បង្ខិត ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​ខិត : បង្ខិត​របង, បង្ខិត​គោល​ព្រំ​ប្រទល់ ។
    - បង្ខិត​បង្ខំ បង្ខំ​ខ្លាំង​ហាក់​ដូច​ជា​ឲ្យ​ចេះ​តែ​ខិត​ចូល​ទៅ​នឹង​ថយ​ក្រោយ​វិញ​ពុំ​បាន ។
  10. បង្ខុស ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​ខុស : កុំ​មក​បង្ខុស​ខ្ញុំ​ទៀត ។

<< Prev   1 ... 5   6   7   8   9   10   11   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar