Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ផ

Chuon Nath's Khmer-Khmer Dictionary
  1. ផស ( ឧ.ឧទានសព្ទ )
    សូរ​ឮ​ដោយ​ធ្វើ​អ្វី​ៗ​ដែល​ប៉ោង, ដែល​ស្រួយ​បែក​ឬ​ទង្គិច, ប៉ះ​គ្នា​ជាដើម ។
  2. ផស្ស ( ន.នាមសព្ទ ) [ផ័ស-សៈ] or ផស្សៈ   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ផស្ស; ស្បឝ៌) សម្ផស្ស, ផ្សព្វ គឺ​អារម្មណ៍​ដែល​មក​ប៉ះ​ត្រូវ​អាយតនៈ មាន​ភ្នែក​ជាដើម, ការ​ប៉ះ​ពាល់​ត្រូវ ។
  3. ផស្សាហារ ( ន.នាមសព្ទ ) [ផ័ស-សាហា ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ស្បឝ៌ាហារ) អាហារ​គឺ​ផស្សៈ ឬ​ផស្សៈ​ដែល​ទុក​ជា​អាហារ​មួយ​ប្រភេទ​សំដៅ​យក​ការ​ប៉ះ​ប្រសព្វ​គ្នា​នៃ​អាយតនៈ​ខាង​ក្នុង​និង​ខាង​ក្រៅ​ដែល​មាន​វិញ្ញាណ​ជា​បច្ច័យ...។
  4. ផាក ( កិ.កិរិយាសព្ទ )   ( យ.យួន ( ភាសាយួន ) )
    ពិន័យ​លក់​តាម​ទោស​ល្មើស​កន្លង​បញ្ញត្តិ ។
  5. ផាក្រាប ( ន.នាមសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    សំពត់​សម្រាប់​រង​បាត​ដៃ​ព្រម​ទាំង​អញ្ជលី​ក្រាប​ថ្វាយ​បង្គំ​ព្រះ (មាន​ព្រះ​រាជ​ក្រម​លេខ ១៦៦ ន. ស. ចុះ​ថ្ងៃ​ទី ១៣ កញ្ញា ១៩៤៤ ឲ្យ​លើក​ចោល​លែង​ប្រើ​ហើយ​ដោយ​ដាច់​ខាត) ។
  6. ផាង ( ន.នាមសព្ទ )
    ឈ្មោះ​កាំបិត​មួយ​ប្រភេទ រាង​សំប៉ាត ដង​ខ្លី​សម្រាប់​ហាន់​អ្វី​នីមួយ មាន​ដើម​ចេក​ជាដើម : កាំបិត​ផាង ។
  7. ផាង ( ឧ.ឧទានសព្ទ ) or ផាំង
    សូរ​ឮ​ដោយ​ទះ ឬ​គោះ​អ្វី​ៗ ដែល​ក្រាស់​ណែន ។ ន. ដំណើរ​ទះ ឬ​គោះ​ឮ​សូរ​ផាង : ទះ​មួយ​ផាង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ផូង ផង) ។
  8. ផាឌិប ( ន.នាមសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    សំពត់​ឆៅ គឺ​សំពត់​ដែល​គេ​ត្បាញ​ដោយ​អំបោះ​ឆៅ ឥត​ឲ្យ​បាយ​ជូរ (ត្បាញ​ដោយ​គ្រឿង​ចក្រ) ។ ខ្មែរ​ក្នុង​សម័យ​ពី​ដើម​ក៏​ត្បាញ​សំពត់​ប្រភេទ​នេះ​ដែរ ប៉ុន្តែ​មាន​ឲ្យ​បាយ​ជូរ​ផង, លុះ​ចំណេរ​កាល​ត​មក សំពត់​បរទេស​ប្រភេទ​នេះ បាន​ផ្សាយ​មក​ដល់​ប្រទេស​សៀម​ជា​មុន សៀម​ហៅ​សំពត់​នេះ​ថា ផាឌិប, លុះ​ផ្សាយ​ពី​ប្រទេស​សៀម​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា ខ្មែរ​ក៏​ហៅ ផាឌិប តាម​សៀម ។ លុះ​ចំណេរ​កាល​បន្ទាប់​ពី​នោះ​មក, មាន​សំពត់​បរទេស​មួយ​ប្រភេទ​ផ្សេង​ទៀត សាច់​ម៉ដ្ឋ​ល្អ​ជាង​ផាឌិប​បាន​ផ្សាយ​ចូល​មក​ដល់​កម្ពុជ​រដ្ឋ ខ្មែរ​ក៏​ហៅ​សំពត់​ស​ប្រភេទ​ក្រោយ​ថា សំពត់​ទេស (ព្រោះ​មក​ពី​បរទេស​ឬ​ពី​ប្រទេស​ក្រៅ), លុះ​ត​ៗ​តាម​លំដាប់​កាល​មក​ទៀត​ សំពត់​ទេស​នោះ​កាន់​តែ​មាន​ច្រើន​បែប​មក, សំពត់​ទេស​ណា​ដែល​ល្អ​ជាង​មុន, ខ្មែរ​ក៏​ហៅ​សំពត់​នោះ​ថា ទេសឯក, ទេសឯក​នេះ​ក៏​កាន់​តែ​មាន​ច្រើន​បែប​ឡើង ឈ្មោះ​ផ្សេង​ៗ​គ្នា​ក៏​ចេះ​តែ​មាន​ច្រើន​ឡើង​តាម​លំដាប់​កាល, ដូច​ជា ទេសឯក​សំបក​ទទិម, ទេសឯក​ផ្កា ជាដើម ។ លុះ​មក​ដល់​សម័យ សង្គម​រាស្រ្ត​និយម ដែល​មាន​សម្ដេច​ព្រះ​នរោត្តម​សីហនុ ជា​ព្រះ​ប្រធាន ជា​ប្រមុខ​រដ្ឋ​ ក៏​កើត​មាន រោង​ចក្រ​វាយន​ភណ្ឌ (រោង​ចក្រ​ត្បាញ​សំពត់) កើត​បន្ត​គ្នា​ច្រើន​ឡើង​ៗ, សំពត់​ខ្មែរ​ក៏​ចេះ​តែ​មាន​បរិបូណ៌​តាម​លំដាប់​កាល មាន​ឈ្មោះ​ថា សំពត់​សង្គម​រាស្ត្រ​និយម, ឬ​ហៅ​កាត់​ខ្លី សំពត់​សង្គម ប្រជា​ពលរដ្ឋ​ខ្មែរ​ក៏​រីករាយ​សប្បាយ​ជា​អនេក។ល។
  9. ផាណិត ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ទឹក​អំពៅ; ទឹក​ត្នោត (ព. វិ.) ។
  10. ផាតិកម្ម ( ន.នាមសព្ទ ) [ផាតិក័ម]   ( បា.បាលី​ ( បាលីភាសា ) )
    ការ​ធ្វើ​ឲ្យ​ចម្រើន, ការ​បំពេញ​ថែម, ការ​ទ្វេ​ឡើង; ការ​លៃលក​របស់​ដែល​អន់, ដែល​ថោក​ផ្សំ​គ្នា​បូក​ប៉ាន់​ប្តូរ​យក​របស់​ល្អ, របស់​មាន​តម្លៃ : សង្ឃ​បាន​ព្រម​ព្រៀង​គ្នា​ធ្វើ​ផាតិកម្ម​ដោយ​ការ​ប្ដូរ​ផ្តិល​ស្ពាន់​កំបែក​៥ យក​ផ្តិល​ស្ពាន់​ថ្មី ៣ អំពី​ជាង​ស្មិត​ផ្តិល យក​មក​ទុក​ជា​គរុ​ភណ្ឌ​សម្រាប់​វត្ត (ព. វិ. ពុ.) ។

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar