Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ផ

Chuon Nath's Khmer-Khmer Dictionary
  1. ផាត់ ( កិ.កិរិយាសព្ទ )
    រលីង​ត្រី​ងៀត​ឬ​សាច់​ងៀត​ដែល​បុក​ល្អិត​ជាមួយ​នឹង​ខ្លាញ់​ជ្រូក... ។
  2. ផាត់ ( កិ.កិរិយាសព្ទ )
    ទាត់​ច្រាន, វែក​នឹង​ដៃ​ឲ្យ​ងាក​ឲ្យ​បែរ​ចេញ​ឬ​កៀស​កៀរ​វាច​នឹង​ដៃ : ផាត់​វាំងនន, ផាត់​អង្ករ ។ លើក​ទុក​ដោយ​ឡែក​មិន​រាប់​បញ្ចូល​ផង : ផាត់​សំបក​ចេញ, ផាត់​ចេញ​មិន​យក​ជា​ការ ។ លាប​ឲ្យ​ផូរផង់, ឲ្យ​ហ្មត់ហ្មង, ឲ្យ​រលង់រលើប : ផាត់​ម្សៅ, ផាត់​ថ្នាំ ។ បក់​បង្ហើរ ឬ​បក់​បង្ហួស : ខ្យល់​ផាត់​ពពក, ខ្យល់​ផាត់​ទឹក​ភ្លៀង ។ ផាត់​ចេញ​ទៅ​ក្រៅ​សំបក (ព. ប្រ.) លើក​ចោល​លែង​រាប់​អាន, លែង​យក​ជា​ការ ។
    - ផាត់​ទាត់ បូក​បោះ​ទូទាត់​ឲ្យ​ឃើញ​ដោយ​ឡែក ឬ​ឲ្យ​លែង​មាន​ទាក់ទិន​ត​ទៅ​ទៀត ។
  3. ផាត់ជាយ ( ន.នាមសព្ទ )
    ឈ្មោះ​បទ​ភ្លេង​បុរាណ​ខ្មែរ​មួយ​មេ ជា​បទ​ភ្លេង​ធំ សម្រាប់​ប្រើ​ក្នុង​ពីធី​ផ្សេង​ៗ​មាន​ពិធី​មង្គល​ការ​អាពាហ៍ពិពាហ៍​ជាដើម ។
    - ផាត់​ជាយ​ក្លាយ បទ​ភ្លេង​ផាត់​ជាយ​ដែល​មាន​លំនាំ​ក្លាយ​ពី​បទ​ផាត់​ជាយ​មុន (ជា​បទ​ភ្លេង​ធំ​ដែរ, សម្រាប់​ប្រើ​ក្នុង​ចម្រៀង​ត​ជាដើម) ។
  4. ផាប៉ា ( ន.នាមសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    សំពត់​ដែល​ទាយក​យក​ទៅ​ពាក់​នៅ​ព្រៃ ដោយ​មាន​សំបុត្រ​ប្រាប់​សេចក្ដី​បិទ​នៅ​នោះ ឬ​ដោយ​មាន​សញ្ញា​ណាមួយ ឲ្យ​ភិក្ខុ​សង្ឃ​ដឹង​ថា សំពត់​នោះ​ទុក​ដូច​ជា​សំពត់​បង្សុកូល​ឲ្យ​ភិក្ខុ​សង្ឃ​អង្គ​ណា​ដែល​ប្រទះ​ឃើញ និមន្ត​ទស់​យក​ចុះ (របៀប​ដើម​គេ​ចំពោះ​សង្ឃ ជា​សង្ឃគតាទក្ខិណា​ទាន ពុំមែន​បាដិបុគ្គលិក​ទាន​ទេ, លុះ​ចំណេរ​កាល​ត​ៗ​មក ក៏​ក្លាយ​ជា​បាដិបុគ្គលិក​ទាន​ទៅ​ខ្លះ​ព្រោះ​មក​ពី​ទាយក​ភ័ន្ត​ច្រឡំ) ។
  5. ផាប់ ( ន.នាមសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    ចំនួន​សំពត់​ទេសឯក​ឬ​ផាឌិប​មួយ​កី​ដែល​បត់​ជា​ផ្នត់​ៗ : ទេសឯក​១​ផាប់, ផាឌិប​១​ផាប់ ។
  6. ផាមួង ( ន.នាមសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    ឈ្មោះ​សំពត់​សូត្រ​មួយ​ប្រភេទ​មាន​ព័ណ៌​លាត​ផ្សេង​ៗ​សម្រាប់​ស្លៀក, កំណើត​ធ្វើ​ក្នុង​កម្ពុជ​រដ្ឋ : ផាមួង​ព័ណ៌​ព្រីង​ទុំ, ផាមួង​ព័ណ៌​ស្លា​ទុំ ។
  7. ផាយ ( កិ.កិរិយាសព្ទ )
    ចោល​បោះ​ជើង​ទាំង​៤​យ៉ាង​ខ្លាំង​ពេញ​ទំហឹង (សេះ) : សេះ​ផាយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បំផ្លាយ ផង) ។ រើ​ឬ​កញ្រ្ជោល​ងាក​គូថ​ចេញ​ក្រៅ​ទម្លាក់​នឹម (គោ) : គោ​ផាយ​ទម្លាក់​នឹម ។ រត់​សាយ​ឬ​ធាក់​ភាយ​ឡើង​លើ​ឬ​ចុះ​ក្រោម (ខ្យល់​ក្នុង​សព៌ាង្គកាយ) : ខ្យល់​ផាយ ឬ ផាយ​ខ្យល់ ។ ទាស​ចិត្ត​ចេញ​ពី​គូ​ស្រករ (ក្បត់​ចិត្ត, ផិត​ក្បត់) : ផាយ​ចេញ​ពី​ប្ដី (ព. សា.) ។
    - ផាយ​ផិត កិ. ទាស​ចិត្ត​រសាយ​ឃ្លាត​ក្លាយ​ជា​ផិត​ក្បត់ : ស្រី​បង្ហិន​ប្ដី ផាយ​ផិត​អប្រីយ៍ ឥត​សារ​ឥត​សព្ទ... (ច្បាប់​ស្រី​ជា​ព្រះ​រាជ​និពន្ធ​នៃ​ព្រះ​បាទ​សម្ដេច​ព្រះ​ហិររក្ស​រាមា​ឥស្សរាធិ-បតី...) ។
  8. ផាយ ( ន.នាមសព្ទ )
    ឈ្មោះ​អាវ​វែង​ធ្វើ​ដោយ​សំពត់​ស្បៃ​សម្រាប់​ពាក់​លើ​អាវ​ធម្មតា​ ប្រើ​ក្នុង​វេលា​មង្គល​ផ្សេង​ៗ : ពាក់​អាវ​ផាយ​តាម​ប្រពៃណី ។
  9. ផាយោង ( ន.នាមសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    សំពត់​បន្ទះ​វែង​សម្រាប់​ទាញ​យោង​ពី​សាកសព​ឬ​ពី​អដ្ឋិ​ធាតុ​មក​ដល់​ដៃ​ព្រះ​ភិក្ខុ​សង្ឃ​ចាប់​កាន់​សូត្រ​ធម៌​បង្សុកូល; ហៅ​ថា ទូ ឬ សំពត់​ទូ ក៏​បាន (ប្រើ​តាម​ទំនៀម​ប្រទេស) ។
  10. ផាល ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ដែក​រាង​ជម មុខ​មុត​សម្រាប់​ដាក់​ប្រហក​ត្រង់​ពន្លូញ​ចុង​ផ្នៀង​នង្គ័ល (ដែក​មុខ​ផ្នៀង​នង្គ័ល) ។

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar