Khmer Dictionary: ផ
Chuon Nath's Khmer-Khmer Dictionary
-
ផាល
( ន.នាមសព្ទ )
អវយវៈដែលក្លាយជាមេរោគមានសណ្ឋានស្រដៀងនឹងផាល នៅត្រង់ចុងឆ្អឹងជំនីរមនុស្ស : ចុកផាល ។
-
ផាវ
( ន.នាមសព្ទ ) ( ចិ.ចិន (ភាសាចិន) )
របុំឬកាតំរំសេវមានប្រឆេះជាឆ្នួនសម្រាប់អុជ ផ្ទុះឮសូរខ្ទ័រ ជាភ្ញីភ្លើងរបស់ចិន ។
-
ផាស
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
រត់កើងមិនរមិលក្រោយ : រត់ផាសជើង ។
- ផាសក្រញាំ រត់កើងមិនរមិលក្រោយលែងហ៊ានវិលត្រឡប់វិញ (ព. សា.) ។
- ផាសដៃផាសជើង អស់កម្លាំងស្រងាកបោះដៃបោះជើង ប្រឹងប្រែងទៅទៀតមិនរួច ។
-
ផាសុក
( ន.នាមសព្ទ ) ( បា.បាលី ( បាលីភាសា ) )
សេចក្ដីសុខ, សេចក្ដីសម្រាន្ត, សេចក្ដីសប្បាយ : នៅតាមផាសុក ។
-
ផាសុកា
( ន.នាមសព្ទ ) ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(បឝ៌ុកា) ឆ្អឹងជំនីរ ។ ខ្មែរយើងប្រើជា រ. ស. : ព្រះផាសុកា ។
-
ផាសុវិហារ
( ន.នាមសព្ទ ) [--ហា ] ( បា.បាលី ( បាលីភាសា ) )
ការនៅជាសុខសប្បាយ, ការនៅស្នាក់អាស្រ័យដោយសេចក្ដីរីករាយ គ្រប់ឥរិយាបថទាំង ៤ : ផាសុវិហាររមែងកើតមានជានិច្ចដល់បុគ្គលអ្នកមានសប្បុរិសធម៌ក្នុងសន្តាន, ជនស្គាល់ប្រមាណ រមែងបានប្រកបដោយផាសុវិហារជាដរាប ។
-
ផាហ៊ុម
( ន.នាមសព្ទ ) ( ស.សៀម ( ភាសាសៀម ) )
សំពត់ដណ្ដប់ ។ ខ្មែរយើងហៅចំពោះតែសំពត់ព្រែសូត្រសម្រាប់ប្រើពានាឬដណ្ដប់; ច្រើនតែដេរភ្លោះគ្នាសម្រាប់ដណ្ដប់ក្នុងរដូវរងា ។
-
ផាំង
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ផាង ឧ.) ។
-
ផិត
( កិ.កិរិយាសព្ទ, គុ.គុនសព្ទ ) ( ស.សៀម ( ភាសាសៀម ) )
(ផិត អ. ថ. ភិត “ខុស, មិនមែន, មិនល្អ...”) ក្បត់ចិត្តគូស្រករ : ស្រីផិតប្ដី ។
-
ផឹក
( កិ.កិរិយាសព្ទ )
លេបទឹក : ផឹកទឹក, ផឹកថ្នាំ, ផឹកសុរា ។
- ផឹកស៊ី ឬ - ស៊ីផឹក ស៊ីនិងផឹក, ជប់លៀង ។
<< Prev 1 2 3 4 5 6 ... 20 Next >>