Khmer Dictionary: ពិភព
Chuon Nath's Khmer-Khmer Dictionary
-
ពិភព
( ន.នាមសព្ទ ) [ពិភប់ ] ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(វិភវ “សេចក្ដីចម្រើន; ទីកើតផ្សេងៗ; ទ្រព្យ, សម្បត្តិ; សេចក្ដីវិនាស,...”) ខ្មែរច្រើនប្រើសំដៅសេចក្ដីថា “មនុស្សលោកទាំងមូល” : ទាំងពិភព, ពិភពលោក, ផែនពិភព ។
- ពិភពនាគ ឬ - នាគពិភព ឋានលំនៅនៃពួកនាគ ។
-
ពិភពលោក
( ន.នាមសព្ទ ) [ពិ-ភប់ លោក] ( បា.បាលី ( បាលីភាសា ) )
សកលលោកទាំងមូល, ជាទីឋានរស់នៅរបស់មនុស្សសត្វទាំងពួង ។
Headley's Khmer-English Dictionary
-
ពិភព
( n ) [piʔpʰup] - detail »
the universe, the world