Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ព

Chuon Nath's Khmer-Khmer Dictionary
  1. ពងត្រី ( ន.នាមសព្ទ )   ( ព. ប្រ.ពាក្យប្រៀប (​ ពាក្យប្រើចំពោះ ) )
    ឈ្មោះ​ក្បាច់​រចនា​មួយ​បែប មាន​ភាព​មូល​ៗ រាយ​ដង្ហែ​គ្នា​ជា​ខ្សែ : ក្បាច់​ពង​ត្រី ។
  2. ពងទឹក ( ន.នាមសព្ទ )
    ពង​ល្អិត​ៗ កើត​ផ្ទាល់​ពី​ទឹក​អណ្ដែត​ត្រា​លើ​ទឹក សម្បុរ​ខៀវ​អន្លង ប្រើ​ស្ល​បរិភោគ​បាន : ដង​ពង​ទឹក, សម្ល​ពង​ទឹក ។
  3. ពងបង្កួយ ( គុ.គុនសព្ទ )   ( ព. ប្រ.ពាក្យប្រៀប (​ ពាក្យប្រើចំពោះ ) )
    ដែល​នៅ​ច្រុប​ៗ​មិន​ទាន់​ងំ​ល្អ គឺ​ស្ទើរ​ឆៅ​ស្ទើរ​ឆ្អិន : បាយ​ពង​បង្កួយ ។
  4. ពងបែក ( ន.នាមសព្ទ )
    ឈ្មោះ​រោគ​មួយ​ប្រភេទ​កើត​ជា​រលក​កែវ​ពង​ហើយ​បែក​ៗ​ហើយ​ផ្ដួច​ពង​ឡើង​ទៀត : រោគ​ពង​បែក ។
  5. ពងមាន់ ( ន.នាមសព្ទ )   ( ព. ប្រ.ពាក្យប្រៀប (​ ពាក្យប្រើចំពោះ ) )
    ឈ្មោះ​ចេក​មួយ​ប្រភេទ​ផ្លែ​តូច​ៗ ដល់​វេលា​ទុំ​មាន​សម្បុរ​លឿង​រលោង ជា​ចេក​មាន​តម្លៃ : ចេក​ពង​មាន់ ។ ព. ប្រ. ពង​មាន់ ថា សូន្យ (០) នេះ (បារ. Zéro) និយាយ​ចំពោះ​តែ​ការ​ប្រឡង​ធ្លាក់ : កូន​គេ​សុទ្ធ​តែ​បាន​ពិន្ទុ ប្លែក​តែ​កូន​ទាំង​២​នាក់​របស់​ខ្ញុំ​បាន​សុទ្ធ​តែ​ពង​មាន់, វា​យក​ពង​មាន់​មក​ផ្ទះ (ព. សា.) ។
  6. ពងលលក ( ន.នាមសព្ទ )   ( ព. ប្រ.ពាក្យប្រៀប (​ ពាក្យប្រើចំពោះ ) )
    ឈ្មោះ​ដំឡូង​ព្រៃ​មួយ​ប្រភេទ មើម​តូច​ៗ មូល​ៗ សណ្ឋាន​ពង​លលក : ដំឡូង​ពង​លលក ។ ឈ្មោះ​ផ្សិត​មួយ​ប្រភេទ​តូច​ៗ មូល​ៗ សណ្ឋាន​ពង​លលក : ផ្សិត​ពង​លលក (មិន​បរិភោគ​ទេ) ។
  7. ពង្រ ( ន.នាមសព្ទ ) [ពង់-រ ]
    ឈ្មោះ​ឈើ​ធំ​មួយ​ប្រភេទ មាន​សាច់​រឹង មាន​ផ្លែ​ប្រើ​ជា​ម្ជូរ : ផ្លែ​ពង្រ​ខ្លះ​មិន​សូវ​ជូរ​ប៉ុន្មាន ខ្លះ​ជូរ​ណាស់ ។
  8. ពង្រត់ ( កិ.កិរិយាសព្ទ )
    នាំ​ឲ្យ​រត់, នាំ​រត់​ទាំង​អំណាច : ពង្រត់​កូន​ស្រី​គេ​យក​ធ្វើ​ជា​ប្រពន្ធ ។
  9. ពង្រន ( កិ.កិរិយាសព្ទ )
    ធ្វើ​សំឡេង​ឲ្យ​រន, ខំ​ប្រឹង​រលាក់​រលែក​សំឡេង​ឲ្យ​រន : ច្រៀង​ពង្រន​សំឡេង ។
  10. ពង្រល ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​មាន​រាង​រល ។

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar