Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ព

Chuon Nath's Khmer-Khmer Dictionary
  1. ពង្រា ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​រា, នាំ​ឲ្យ​រា : ពង្រា​ដំណើរ​ឲ្យ​ស្ទាក់ស្ទើរ​អស់ ។
  2. ពង្រាក ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​រាក ។
  3. ពង្រាក់ ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​រាក់, នាំ​ឲ្យ​ឆាប់​រាក់ : ត្រកៀត​ប្លោក​ដុះ​ទ្រុបទ្រុល ពង្រាក់​ស្រះ​អស់ ។
  4. ពង្រាង ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​រាង : ជេរ​វាយ​ពង្រាង​វា ។
  5. ពង្រាត់ ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​ព្រាត់ : ពង្រាត់​កូន​ពី​មេ ។
    - ពង្រាត់​បង្រាស ធ្វើ​ឲ្យ​ពា្រត់​ប្រាស ។
  6. ពង្រាប ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​រាប; ឲ្យ​ថ្នឹក : ពង្រាប​ដី; ពង្រាប​គោ ។ ធ្វើ​ឲ្យ​បាក់​បប, ឲ្យ​រាបសា, ឲ្យ​រាប​ទាប : ពង្រាប​ស្រុក ។
  7. ពង្រាយ ( កិ.កិរិយាសព្ទ )
    ដាក់​រាយ​ខ្ជីខ្ជា ឥត​របៀប ឥត​សណ្ដាប់​ធ្នាប់ : ក្មេង​ៗ​អស់​ហ្នឹង​ឥត​របប​ណាស់, វា​ពង្រាយ​សំរាម​ពេញ​មុខ​ផ្ទះ​ឲ្យ​ខ្ជាំ​អស់ ។
  8. ពង្រាល ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​រាល : ពង្រាល​ភ្លើង ។
  9. ពង្រីក ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​រីក, ឲ្យ​ទូលាយ : ពង្រីក​ល្វែង, ពង្រីក​ទី​ដី​ភូមិ​ឲ្យ​ធំ​ទូលាយ​ជាង​មុន ។
    - ពង្រីក​ពង្រឹង ធ្វើ​ឲ្យ​រីក​ឲ្យ​រឹង គឺ​ធ្វើ​ឲ្យ​ធំ​ទូលាយ ឲ្យ​រឹង​ប៉ឹង​ឡើង​ទៀត​ជាង​ពី​មុន ។
  10. ពង្រីង ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​រីង : ក្មេង​ៗ​វា​លប​បាច​ទឹក​ចាប់​ត្រី ពង្រីង​ទឹក​ស្រែ​ខ្ញុំ​ស្ទើរ​តែ​រីង​អស់ ។ ព. ប្រ. ចោម​រោម​ស៊ី​ចុក​ឲ្យ​រិច​រឹល​ហិន​ហោច : អា​ក្មួយ​មេ​ក្មួយ​អស់​ហ្នឹង​ខ្ជិល​ៗ​ណាស់ ឥត​ចេះ​ធ្វើ​ការ​រក​ស៊ី​អី​ទេ វា​ចេះ​តែ​នាំ​គ្នា​មក​ចោម​ស៊ី​នឹង​ខ្ញុំ វា​ពង្រីង​ខ្ញុំ​រក​កល់​រីង​ដូច​ទឹក​ត្រពាំង​ខែ​ប្រាំង​ទៅ​ហើយ​ខ្ញុំ !

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar