Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ព

Chuon Nath's Khmer-Khmer Dictionary
  1. ពង្រឹង ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​រឹង ឲ្យ​បាត់​ជ្រាយ : ដាក់​ម្សៅ​ឲ្យ​ក្រែល​លាយ​ជាមួយ​នឹង​ស្ករ​ពង្រឹង​សាច់​នំ ។ ពង្រឹង​កម្លាំង ជួយ​ឲ្យ​មាន​កម្លាំង​រឹងប៉ឹង ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពង្រីក ផង ។
  2. ពង្រឹត ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​រឹត​ពេញ​ល្បឿន គឺ​បំបោល​ឲ្យ​រឹត​លឿន​ពេញ​កម្លាំង : ពង្រឹត​គោ, ពង្រឹត​សេះ ។
  3. ពង្រឹល ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​រឹល : ពង្រឹល​កាំបិត, ពង្រឹល​ចប ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពង្រេច ទៀត​ផង ។
  4. ពង្រុល ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​រុល : កន្លែង​វា​ចង្អៀត គេ​ចេះ​តែ​រុញ​ពង្រុល​គ្នា​ច្រើន​ថែម​មក​ទៀត នាំ​ឲ្យ​ណែន​ណាន់​ស្ទើរ​ឈរ​មិន​កើត ។
  5. ពង្រូង ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​ជា​រូង, ឲ្យ​ខូង​ជ្រៅ : ឆ្កែ​ពង្រូង​ដី​ក្រោម​ជណ្ដើរ ។
  6. ពង្រូល ( ន.នាមសព្ទ )
    ឈ្មោះ​សត្វ​ជើង ៤ ស្រកា​រឹង, កាល​ណា​ប៉ះ​ប្រទះ​នឹង​អ្វី​ៗ មូរ​ខ្លួន​ខ្វេរ​ខុប​ខ្វង់ ។ ព. ប្រ. គុ. មនុស្ស​មូរ​មុខ ឬ​មនុស្ស​ដែល​អៀន​ប្រៀន​ខ្មូរ​មុខ មិន​លុះ​ក្នុង​ទី​ប្រជុំ ចាស់​ទុំ​ហៅ​ថា ពង្រូល ឬ មនុស្ស​ពង្រូល ។
  7. ពង្រួប
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បង្រួប) ។
  8. ពង្រួម
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បង្រួម) ។
  9. ពង្រេ ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​រេ : ទាញ​ពង្រេ​ដង​សន្ទូច​ស្ទូច​ឈើ​ឲ្យ​បែរ​ទៅ​ខាង​កើត ។
  10. ពង្រេច ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​រេច ។ ពង្រេច​ពង្រឹល ធ្វើ​ឲ្យ​រេច​រឹល; បង្ហិន​បំផ្លាញ​ឲ្យ​ហិន​ឲ្យ​វិនាស ។

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar