Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ព

Chuon Nath's Khmer-Khmer Dictionary
  1. ពង្រោះ ( ន.នាមសព្ទ )
    ករ​ដែល​ព្រោះ, ពូជ​ដែល​ព្រោះ​រួច​ហើយ, ទី​សម្រាប់​ព្រោះ​ពូជ​ឬ​ស្រូវ​ដែល​ដុះ​អំពី​ការ​បាច​ព្រោះ​ពូជ : ស្រែ​ពង្រោះ, ស្រូវ​ពង្រោះ ។
  2. ពង្វក់ ( កិ.កិរិយាសព្ទ ) [ពង់វក់ ]
    ធ្វើ​ឲ្យ​វក់, នាំ​ឲ្យ​វក់, ធ្វើ​ឲ្យ​វិល​វល់​ចិត្ត​គំនិត : កុំ​បណ្ដោយ​ឲ្យ​បាប​មិត្ត ពង្វក់​ឲ្យ​ខូច​ខួរ​ក្បាល ។
    - ពង្វក់​ពង្វី កិ. នាំ​ឲ្យ​វក់វី (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពង្វីពង្វក់ ទៀត​ផង) ។
  3. ពង្វាង ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​វាង : ពង្វាង​ផ្លូវ ។
  4. ពង្វាត ( កិ.កិរិយាសព្ទ )
    វាត​ឲ្យ​រីក​ចេញ, ធ្វើ​ឲ្យ​រីក​ទូលាយ​សាយ​ចេញ​លើស​ពី​ទំហំ​ធម្មតា : ពង្វាត​មាត្រ​ទូក, ពង្វាត​របង, ពង្វាត​ដី​ចម្ការ ។
  5. ពង្វិល ( កិ.កិរិយាសព្ទ ) [--វិល]
    ធ្វើ​ឲ្យ​វិល (មិន​សូវ​ប្រើ, ច្រើន​ប្រើ បង្វិល ជាង; ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះ​ទៀត​ផង) ។
  6. ពង្វីពង្វក់ ( កិ.កិរិយាសព្ទ ) [ពង់វី ពង់វក់]
    ធ្វើ​ឲ្យ​វីវក់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពង្វក់ ទៀត​ផង) ។
  7. ពង្វឹក ( កិ.កិរិយាសព្ទ ) [--វឹក ]
    ធ្វើ​ឲ្យ​វឹក, នាំ​ឲ្យ​វឹក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បង្វឹក ទៀត​ផង) ។
  8. ពង្វៀន
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បង្វៀន) ។
  9. ពង្វៀះ
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បង្វៀះ) ។
  10. ពង្វេះ ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​វេះ, នាំ​ឲ្យ​​គេច​ចេញ : វា​ពង្វេះ​ក្មេង​នោះ​ទៅ​ណា​បាត់ រក​មិន​ឃើញ​សោះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បង្វេះ ផង) ។

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar