Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ភក្ដី

Chuon Nath's Khmer-Khmer Dictionary
  1. ភក្ដី ( ន.នាមសព្ទ ) [ជើង ដ, អ. ថ. ភ័ក-ក្ដី]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ភក្ដិ; ភត្តិ) ការ​ចែក, ចំណែក; ការ​សេព​គប់; សេចក្ដី​រាប់អាន, សេចក្ដី​ស្រឡាញ់​ស្មោះ, សេចក្ដី​ស្មោះ​ត្រង់, សេចក្ដី​ស្លូត​ត្រង់, សេចក្ដី​គោរព : មាន​ភក្ដី​ចំពោះ​ចៅហ្វាយ​នាយ ។ បើ​រួម​ចូល​នឹង​នាម​នាម​ឯ​ទៀត ប្រើ​ជា ភក្ដិ ឬ ភ័ក្ដិ (អ. ថ. ភ័ក) : ញាតិ​ភក្ដិ សេចក្ដី​ស្រឡាញ់​ស្មោះ​ចំពោះ​ញាតិ​ឬ​ញាតិ​ដែល​ស្លូត​ត្រង់; មិត្រ​ភក្ដិ សេចក្ដី​ស្មោះ​ត្រង់​ចំពោះ​មិត្រ​ឬ​មិត្រ​ដែល​ស្លូត​ត្រង់; ស្វាមី​ភក្ដិ សេចក្ដី​គោរព​ស្វាមី, សេចក្ដី​ស្រឡាញ់​ស្មោះ​ចំពោះ​ម្ចាស់ ឬ​សេចក្ដី​គោរព​ចៅហ្វាយ​នាយ ។ល។
  2. ភក្ដី​អនុជិត ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ) )
    អ្នក​ឈ្នះ​រឿយៗ ហើយ​មាន​ភាព​ស្មោះ​ត្រង់ ជា​ឈ្មោះ​ឋានន្តរ​របស់​មន្ត្រី​ពី​ជំនាន់​មុន ។
Headley's Khmer-English Dictionary
    No matching entries found!


Prohok Solutions @2017 : Learn Khmer | Khmer Calendar