Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ភ្ញាក់

Chuon Nath's Khmer-Khmer Dictionary
  1. ភ្ញាក់ ( កិ.កិរិយាសព្ទ )
    រឭក​ពី​ដេក​លក់ : ភ្ញាក់​ពី​ដេក, ដេក​ក្រ​ភ្ញាក់ ។ រអើល​ដោយ​ខ្លាច, ដោយ​ស្លន់ ព្រោះ​មិន​ដឹង​ខ្លួន​សោះ ក៏​ស្រាប់​តែ​ពើបពះ​អារម្មណ៍​ដ៏​ប្លែក : ភ្ញាក់​ដូច​គេ​កន្ត្រាក់, ភ្ញាក់​ដូច​គេ​ចោល ។
    - ភ្ញាក់​កំណើត រឭក​ឃើញ​កំណើត​របស់​ខ្លួន​ក្នុង​ជាតិ​នេះ ដែល​ជា​មនុស្ស​មាន​សភាព​យ៉ាង​ណា ។
    - ភ្ញាក់​ខ្លួន ដឹង​ខ្លួន​ដូច​គេ​ភ្ញាក់​ពី​ដេក ។
    - ភ្ញាក់​គំនិត ដឹង​ច្បាស់​ជា​ខ្លួន​គិត​ខុស ។
    - ភ្ញាក់​ដំណឹង ភ្ញាក់​ជឿ​ដំណឹង​ដែល​ប្លែក​តែ​មិន​ពិត ។
    - ភ្ញាក់​ផ្អើល ឬ - ផ្អើល​ភ្ញាក់ ភ្ញាក់​ដោយ​រអើល​ព្រោះ​ដឹង​ហេតុ​ដោយ​មិន​ជាក់ ឬ​ព្រោះ​ជឿ​ដោយ​ស្មាន​ៗ​មិន​ប្រាកដ ។
    - ភ្ញាក់​រឭក នឹក​ឃើញ​សេចក្ដី​ខុស​ត្រូវ​រឿយ​ៗ​មិន​ភ្លេច ។
    - ភ្ញាក់​ស្មារតី មាន​ស្មារតី​រឭក​ឃើញ​ការ​ពិត ។ល។
Headley's Khmer-English Dictionary
  1. ភ្ញាក់ ( adj ) [pɲeak]   - detail »
    to be startled, surprised; to be stunned
  2. ភ្ញាក់ ( v ) [pɲeak]   - detail »
    to wake up, be awakened; to appear, arise
    Eg. ដល់មាន់រងាវកឺត ប្រុសៗភ្ញាក់ឡើងឃើញផ្កាយព្រឹករះក៏លាន់មាត់ថា ...។: At cock crow, the men awoke, saw the morning star shining, and cried out ....
  3. ភ្ញាក់ ( v ) [pɲeak]   - detail »
    to become aware / conscious of, come to one's senses, realize


Prohok Solutions @2017 : Learn Khmer | Khmer Calendar