Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ភ

Chuon Nath's Khmer-Khmer Dictionary
  1. ភូធរ ( ន.នាមសព្ទ ) [--ធ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    អ្នក​ទ្រទ្រង់​នៅ​លើ​ផែន​ដី (ភ្នំ) ។ អ្នក​ទ្រទ្រង់​ផែន​ដី (ព្រះ​រាជា) : ព្រះ​ភូធរ (ព. ទេ. ឬ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ប្រាសាទ​បវរ សង់​ថ្វាយ​ភូធរ ព្រះ​ភូធរ​គង់ ជា​សុខ​សម្រាន្ត ក្សេមក្សាន្ត​អភិម- ង្គល​កប​ឫទ្ធិ​រុង- រឿង​តេជះ​ជ័យ ។
  2. ភូបាល ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    អ្នក​គ្រប់គ្រង​រក្សា​ផែន​ដី (ព្រះ​រាជា) ព្រះ​ភូបាល (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : សូម​ព្រះ​ភូបាល ស្ដេច​ទ្រង់​ក្រសាល រំហែ​ព្រះ​ទ័យ រី​ដង​ព្រៃ​នេះ ជា​ទី​និរ​ភ័យ សូម​ព្រះ​ភូវ​ន័យ ទ្រង់​ព្រះ​កម្សាន្ត ។
  3. ភូម ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ទេវតា​ដែល​ឋិត​នៅ​ផ្ទាល់​លើ​ផែន​ដី ។ ខ្មែរ​ហៅ​ទេវតា​ឬ​បិសាច​ដែល​អាស្រ័យ​នៅ​ទី​ស្រែ​ចម្ការ​ថា ព្រះ​ភូម ។ សែន​ព្រះ​ភូម សែន​បូជា​ព្រះ​ភូម​ក្នុង​វេលា​ដែល​រាស់​ស្រែ​នឹង​ស្ទូង (ចំពោះ​តែ​ស្រែ​ណាមួយ​ដែល​គេ​ធ្លាប់​ធ្វើ​រាល់​ឆ្នាំ តាម​ជំនឿ​ម្ចាស់​ស្រែ) ។
  4. ភូមទេវតា
    ត្រូវ​ប្រើ​ពាក្យ ភុម្ម​ទេវតា វិញ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះ) ។
  5. ភូមរា [ភូមៈ-- ] or ភូមរី
    ដូច​គ្នា​នឹង ភមរ, ភមរី ដែរ ។
  6. ភូមរិន្ទ [ភូមៈរិន ]
    ដូច​គ្នា​នឹង ភមរិន្ទ ដែរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះ) ។
  7. ភូមា ( ន.នាមសព្ទ )
    ឈ្មោះ​ប្រទេស​មួយ​ក្នុង​ភាគ​ដី​ឥណ្ឌូចិន​នៅ​ជា​ខាង​ឯ​លិច​ប្រទេស​សៀម : ប្រទេស​ភូមា ។ ពួក​មនុស្ស​អ្នក​ប្រទេស​នោះ​ក៏​ហៅ​ថា ភូមា​ដែរ : ជាតិ​ភូមា, ពួក​ភូមា​ជា​ពុទ្ធ​សាសនិក​ថេរ​វាទ​ដូច​ខ្មែរ​ដែរ ។
  8. ភូមិ ( ន.នាមសព្ទ ) [ភូម ] or ភូមិ៍   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ភូមិ) ផែន​ដី, ទី​ដី; តំបន់; ផ្ទៃ; ទី; ជាន់; ថ្នាក់ ។ ខ្មែរ​ច្រើន​ប្រើ​សំដៅ​ទី​ដែល​មាន​ប្រជុំ​ផ្ទះ​លំនៅ​ក្នុង​តំបន់​នីមួយ​ៗ : ភូមិ​តូច, ភូមិ​ធំ ។ ភូមិ​ឋាន ទី​ភូមិ ។
    - ភូមិ​លំនៅ ផ្ទះ​លំនៅ​ក្នុង​ភូមិ ។
    - ភូមិ​ភាគ (ភូ-មិភាក) ប៉ែក​ផែន​ដី, ប៉ែក​ទី​តំបន់ ។
    - ភូមិ​ប្រទេស (ភូមិ--) ប្រទេស​ផែន​ដី​នីមួយ​ៗ ។ល។ ប្រើ​ជា​បទ​សមាស​រៀង​ពី​ខាង​ចុង​នាម​សព្ទ​ឯ​ទៀត​ក៏​មាន, ដូច​ជា :
    - គេហ​ភូមិ (គេហៈភូម) ថ្នាក់​ផ្ទះ ។
    - ឋានន្តរ​ភូមិ (ឋាន៉ន់-តៈរ៉ៈភូម) ថ្នាក់​ងារការ, ថ្នាក់​យស​ស័ក្តិ ។
    - បច្ចេក​ភូមិ (ប៉័ច-ចេកៈភូម) ទី​ជា​ព្រះ​បច្ចេក​ពុទ្ធ ។
    - ពុទ្ធ​ភូមិ (ពុត-ធៈភូម) ទី​ជា​ព្រះ​ពុទ្ធ ។
    - អរិយ​ភូមិ (អៈរ៉ិ-យៈភូម ឮ) ថ្នាក់​របស់​អរិយ​បុគ្គល, ថ្នាក់​អរិយ​ធម៌ ។ល។
  9. ភូមិន្ទ ( ន.នាមសព្ទ ) [--មិន ] or ភូមេន្រ្ទ   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (< ភូមិ + ឥន្ទ; < ភូមិ + ឥន្ទ្រ) អ្នក​ដែល​ជា​ធំ​ជាង​អស់​ប្រជាជន​លើ​ផែន​ដី (ព្រះ​រាជា) ។ សព្ទ​ថា ភូធន, ភូធរ, ភូធរេស ឬ ភូធរេស្វរ៍, ភូនាថ, ភូនាយក, ភូនេតា, ភូបតី, ភូបាល, ភូបេន្ទ្រ, ភូបេស ឬ ភូបេស្វរ៍, ភូភុជៈ, ភូមិន្ទ, ភូមិប; ភូមិស្សរៈ, ភូមេន្ទ្រ, ភូមេស ឬ ភូមេស្វរ៍, ភូវន័យ, ភូវនាថ, ភូវនាយក, ភូសក្ក ឬ ភូសក្រ... ទាំងអស់​នេះ​ប្រែ​ថា ព្រះ​រាជា ដូច​គ្នា ប្លែក​បន្តិចបន្តួច​តែ​រាជ​សព្ទ​ធំ​តូច​ជាង​គ្នា​ប៉ុណ្ណោះ, ត្រូវ​ប្រើ​ពាក្យ​ថា ព្រះ ដាក់​នាំ​ខាង​ដើម​ផ្សំ​ផង, តែ​បើ​ប្រើ​ក្នុង​កាព្យ​មិន​បាច់​ដាក់​ពាក្យ​ថា ព្រះ ផ្សំ​ក៏​បាន​ខ្លះ ដោយ​សម្រួល​ពាក្យ​ចួន ។
  10. ភូមិបាល ( ន.នាមសព្ទ ) [--មិ-- ]   ( បា.បាលី​ ( បាលីភាសា ) )
    (ភូមិ + បាល) ឈ្មោះ​ក្រុម​ក្នុង​ក្រសួង​រាជការ មាន​មុខងារ​នាទី​ខាង​កាន់​កាប់​បញ្ជី​ដី​ភូមិ និង​ដី​ស្រែ​ចម្ការ​របស់​ប្រជា​ពលរដ្ឋ : ការិយាល័យ​នៃ​ភូមិ​បាល, ចាត់​ភ្នាក់ងារ​ភូមិ​បាល​ឲ្យ​ទៅ​អង្កេត​ដី​ចម្ការ​ដែល​កើត​ហេតុ ។

<< Prev   1 ... 15   16   17   18   19   20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar