Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: មគធ​ភាសា

Chuon Nath's Khmer-Khmer Dictionary
  1. មគធ​ភាសា ( ន.នាមសព្ទ ) [មៈគៈធៈ-- ]
    (--ភាឞ‌ា) ភាសា​អ្នក​មគធៈ ។ មគធ​ភាសា​នេះ​ចែក​ជា ២ យ៉ាង គឺ ទេសិយា ភាសា​សម្រាប់​និយាយ​ស្ដី​ជា​ប្រក្រតី របស់​អ្នក​ប្រទេស​មគធៈ គឺ​សម្ដី​សម្រាប់​ស្រុក; តន្តី ឬ តន្តី​ភាសា សម្ដី​ដែល​មាន​របៀប​ទៀងទាត់​តាម​ដំណើរ​វេយ្យាករណ៍, ជា​ភាសា​សម្រាប់​ប្រើ​តែ​ក្នុង​គម្ពីរ​ក្បួន​ច្បាប់, លុះ​តែ​ហាត់​រៀន​ឲ្យ​ចេះ​វេយ្យាករណ៍ ទើប​អាច​ដឹង​សេចក្ដី​បាន ប្រើ​ការ​កើត ។ តន្តី នេះ​ជា​មូល​ភាសា​របស់​ពួក​ជន​អ្នក​មគធៈ, ហៅ​ថា បាលី ឬ បាឡី ក៏​បាន; បាលី នេះ​ឯង​ពួក​ពុទ្ធ​សាសនិក​ជន​ខាង​ប៉ែក​ទក្ខិណ​និកាយ​រៀន ទន្ទេញ សូត្រ គោរព​ថា​ជា​ភាសា​ដ៏​ប្រសើរ​ព្រោះ​ព្រះ​ត្រៃ​បិដក​ដែល​ជា​ពុទ្ធ​វចនៈ ឬ​ពុទ្ធ​សាសនា ប្រតិស្ឋាន​នៅ​ដោយ​ភាសា​នេះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បាលី ផង) ។
Headley's Khmer-English Dictionary
    No matching entries found!


Prohok Solutions @2017 : Learn Khmer | Khmer Calendar