Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: មនោ

Chuon Nath's Khmer-Khmer Dictionary
  1. មនោ ( ន.នាមសព្ទ ) [មៈ- ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (< មន; មនស៑) ចិត្ត ។
    - មនោ​គតិ ដំណើរ​របស់​ចិត្ត, ដំណើរ​ប្រព្រឹត្ត​ទៅ​នៃ​ចិត្ត; សេចក្ដី​ប្រាថ្នា, បំណង, ដំណើរ​ដែល​ចិត្ត​គ្មាន​នឹក​សោះ ស្រាប់​តែ​បណ្ដាល​ឲ្យ​ឃើញ​ជា​ផ្នូល ។
    - មនោ​ទ្វារ ទ្វារ​ចិត្ត, ផ្លូវ​ចិត្ត ។
    - មនោ​មនះ (ម្នោម្នះ) មានះ​ក្នុង​ចិត្ត, ចិត្ត​ដែល​មាន​មានះ, ចិត្ត​រនិងរនាំង : មនុស្ស​មនោមនះ គឺ​មនុស្ស​រឹង​ត្អឹង, មនុស្ស​រនិងរនាំង (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ សរសេរ​ជា ម្នោម្នះ ក៏​បាន) ។
    - មនោម័យ (មៈនោមៃ) ដែល​សម្រេច​អំពី​ចិត្ត; ខ្មែរ​ប្រើ​ពាក្យ​នេះ​សំដៅ​សេចក្ដី​ថា “ដែល​សម្រេច​បាន​ដូច​ចិត្ត, ឆាប់​ទាន់​ចិត្ត” ជា​ពាក្យ​ហៅ​សេះ ដែល​លឿន​ឆាប់​ទាន់​ចិត្ត : សេះ​មនោម័យ, សេះ​សិន្ធព​មនោម័យ ។
    - មនោម​យិទ្ធិ (--មៈយិត-ធិ) ឫទ្ធិ​ដែល​សម្រេច​ដោយ​ចិត្ត ។
    - ម្នោម្នេញ ម្នេញ​ក្នុង​ចិត្ត (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ សរសេរ​ជា ម្នោម្នេញ ក៏​បាន) ។ មនោរថ (មៈនោរត់) បំណង : សម​មនោរថ, បាន​សម្រេច​តាម​មនោរថ ។
    - មនោរម (មៈនោរំ) ដែល​ជា​ទី​រីករាយ​ចិត្ត, ដែល​គួរ​ឲ្យ​សប្បាយ​ក្នុង​ចិត្ត : ទី​ឋាន​មនោរម, ព្រៃ​មនោរម (សរសេរ​ជា មនោរម្យ ក៏​បាន) ។
    - មនោ​វិញ្ញាណ វិញ្ញាណ​ដែល​កើត​ក្នុង​មនោ​ទ្វារ (សេចក្ដី​ដឹង​ដែល​កើត​មាន​ចំពោះ​ផ្លូវ​ចិត្ត​សុទ្ធ មិនមែន​កើត​អំពី​ទ្វារ​ទាំង ៥ គឺ ផ្នែក, ត្រចៀក, ច្រមុះ, អណ្ដាត, កាយ) ។
    - មនោ​សញ្ចេតនា (--ស័ញ-ចេតៈន៉ា) សេចក្ដី​រិះ​គិត​ក្នុង​ចិត្ត, ចំណុច​របស់​ចិត្ត; ការ​ទទួល​ដឹង​នូវ​អារម្មណ៍ ដែល​មក​ប៉ះ​ដល់​ចិត្ត; អធ្យាស្រ័យ​ប្រកប​ដោយ​ករុណា...។
    - មនោហរ ដែល​ជា​ទី​ចម្រើន​ចិត្ត, ដែល​ពេញ​ចិត្ត, ត្រូវ​ចិត្ត, ដែល​មាន​លម្អ​គួរ​ឲ្យ​ស្រឡាញ់​មិន​ភ្លេច : កែវ​មនោហរ ។ល។
  2. មនោរម្យ ( គុ.គុនសព្ទ ) [មៈនោរំ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    ដែល​មាន​ចិត្ត​រីករាយ ។ ដែល​មាន​អារម្មណ៍​ជា​សុខ​ក្សេមក្សាន្ត សោមនស្ស​រីករាយ ។
  3. មនោរម្យ ( គុ.គុនសព្ទ ) [មៈនោរំ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    ដែល​ជា​ទី​រីករាយ​ចិត្ត ដែល​គួរ​ឲ្យ​សប្បាយ​ក្នុង​ចិត្ត ។
  4. មនោសារ ( ន.នាមសព្ទ ) [មៈ- ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (< មនស៑; មន + សារ “ខ្លឹម​ចិត្ត; ដែល​មាន​ធម៌​ខ្លឹម​ក្នុង​ចិត្ត, ដែល​មាន​ចិត្ត​ខ្ជាប់ខ្ជួន, មាន​ចិត្ត​ខ្ពស់”) នាម​ឥសី​ម្នាក់​ជា​ផៅ​ពង្ស​នៃ​ព្រះ​បាទ​មនុ, ជា​អ្នក​បង្កើត​គម្ពីរ​ឬ​ច្បាប់​ធម្ម​សាស្ត្រ​មុន​ដំបូង​បំផុត​ក្នុង​ខាង​ដើម​នៃ​ភទ្រកល្ប មាន​ជាប់​ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ : មនោសារ​ជា​ឥសី​គ្រូ​ច្បាប់​ធម្ម​សាស្ត្រ (ហៅ​ថា មនុសារ ឬ មនូសារ ក៏បាន) ។
  5. មនោសិលា ( ន.នាមសព្ទ ) [មៈនោសិលា ]   ( បា.បាលី​ ( បាលីភាសា ) )
    ឈ្មោះ​ថ្ម​មាន​សាច់​ទន់​ផុយ​ប្រើ​បុក​ឬ​ដុស​យក​ផង់​ប្រកប​ការ​បាន​ច្រើន​យ៉ាង (ខ្មែរ​ច្រើន​ហៅ​ក្លាយ​ថា ម្នាង​សិលា) ។
  6. មនោ​សម្ផស្ស ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ) )
    ការ​ប៉ះ​ពាល់​រវាង​ចិត្ត​និង​ធម្មារម្មណ៍ គឺ​ការ​ប៉ះ​ប្រសព្វ​ចួប​គ្នា រវាង​ចិត្ត​និង​ធម្មារម្មណ៍ ទើប​កើត​សេចក្ដី​ដឹង​ឡើង ។
Headley's Khmer-English Dictionary
  1. មនោ ( n ) [meaʔnou]   - detail »
    feelings, thoughts, mind, spirit, soul, conscience
  2. មនោ ( adj ) [meaʔnou]   - detail »
    to be stubborn, obstinate.
  3. មនោ ( n ) [meaʔnou]   - detail »
    stubbornness, obstinacy
  4. មនោ [meaʔnou]   - detail »
    mnou - mneah

    Reference: មនោមនះ
  5. មនោ ( adj ) [meaʔnou]   - detail »
    to be upset, suffering (emotionally), grieving; to be broken-hearted.

    Reference: មនោម្នេញ
  6. មនោ ( v ) [meaʔnou]   - detail »
    to mourn, grieve; worries, heartbreak, suffering
  7. មនោសារ ( n ) [meaʔnousaa]   - detail »
    Manosāra (name of a hermit who wrote an early treatise on moral law)
  8. មនោសិលា ( n ) [meaʔnouseʔlaa]   - detail »
    plaster of Paris
  9. មនោសិលា ( n ) [meaʔnouseʔlaa]   - detail »
    realgar, red arsenic (used as a pigment and medicine)


Prohok Solutions @2017 : Learn Khmer | Khmer Calendar