Khmer Dictionary: មាលា
Chuon Nath's Khmer-Khmer Dictionary
-
មាលា
( ន.នាមសព្ទ ) ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ផ្កាកម្រង ឬកម្រងផ្កា, ផួងផ្កា ។ រ. ស. មួក : ព្រះមាលា, ស្ដេចទ្រង់ព្រះមាលា (ហៅដោយប្រៀបប្រដូចនឹងកម្រងផ្កា) ។
- មាលាចុម្ពដក (--ចុំពៈដក់) ផ្កាកម្រងដែលធ្វើជាមួក, មួកផួងផ្កា ។
- មាលាធារី ឬ - មាលាភារី អ្នកពាក់កម្រងផ្កា; បើស្រ្តីជា --រិនី (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។
- មាលាវិក័តិ ផ្កាកម្រងដែលក្រងចម្រុះរំលេចឲ្យល្អប្លែក ។
- រតនមាលា (រៈតៈន៉ៈ--) កម្រងកែវ (កែវដែលដោតជាកម្រង) ។
- វិជ្ជុមាលា (វិច-ជុ--) ខ្សែផ្លេកបន្ទោរ គឺពន្លឺផ្លេកបន្ទោរដែលដាលច្រវាត់ ។
- សុវណ្ណមាលា (សុវ៉ាន់ណៈ--) កម្រងផ្កាមាស, ខ្សែមាស ។ល។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើហៅស្រីអ្នកក្រងផ្កាថា មាលា ក៏បាន, ដូចជា : រីយាយមាលានិងតាមាល័យ ក្រងផ្ការាល់ថ្ងៃ ថ្វាយព្រះរាជា ទ្រង់ប្រោសប្រទាន ឲ្យមានទ្រព្យា ចិញ្ចឹមអាត្មា កបដោយក្ដីសុខ ។ លើសមួយឃ្លា, ក៏អាចប្រើជាកាព្យកាកគតិ បាន) ។
-
មាលាការ
( ន.នាមសព្ទ ) ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
អ្នកក្រងផ្កា, អ្នកលក់ផ្កាកម្រង; បើស្ត្រីជា មាលាការិកា ឬ មាលាការិនី ។
-
មាលាវិក័តិ
( ន.នាមសព្ទ ) [--ក័ត ] ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(វិកតិ; --វិក្ឫតិ) ផួងផ្កាដែលក្រងលាយផ្កាច្រើនមុខចម្រុះឆ្លាស់គ្នា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មាលា ផង) ។
Headley's Khmer-English Dictionary
-
មាលា
( n ) [mielie] - detail »
garland, wreath (of flowers), lei
-
មាលា
( n ) [mielie] - detail »
row, line, series, set, succession
-
មាលា
( n ) [mielie] - detail »
hat