Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ម

Chuon Nath's Khmer-Khmer Dictionary
  1. មក្លឿ ( ន.នាមសព្ទ ) [មៈ-- ]   ( ស.សៀម ( ភាសាសៀម ) )
    ឈ្មោះ​ឈើ​ដំណាំ​មួយ​ប្រភេទ ផ្លែ​ប្រើ​ជា​គ្រឿង​ជ្រលក់​សំពត់​យក​ព័ណ៌​ខ្មៅ; ខ្លឹម​មាន​សម្បុរ​ខ្មៅ សាច់​រឹង​ប្រើ​ធ្វើ​ជា​ការ​ឈើ​រាយ​រង​បាន : សំបត់​ជ្រលក់​មក្លឿ; សរសេរ​ជា មាក់ក្លឿ ក៏​មាន; ខ្មែរ​ហៅ ខ្មួញ ជា​គូ​គ្នា​នឹង ខ្មាញ់ ។
  2. មគធរាជ ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ) )
    ព្រះ​រាជា​ក្នុង​ដែន​មគធៈ​ក្នុង​ប្រទេស​ឥណ្ឌា​ពី​សម័យ​ពុទ្ធ​កាល មាន​ក្នុង​ក្រុង​រាជ​គ្រឹះ​ជា​រាជធានី ។
  3. មគធៈ ( ន.នាមសព្ទ ) [មៈគៈធៈ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (មគធ) ឈ្មោះ​ដែន​ធំ​មួយ​ក្នុង​ប្រទេស​ឥណ្ឌា ពី​ក្នុង​ពុទ្ធ​កាល, មាន​ក្រុង​រាជគ្រឹះ​ជា​រាជ​ធានី លុះ​បន្ទាប់​មក មាន​ក្រុង​បាដលិបុត្រ ជា​រាជធានី; ក្នុង​សម័យ​សព្វ​ថ្ងៃ​នេះ សំដៅ​ត្រង់​ប្រទេស​ឥណ្ឌា​ដែល​ហៅ​ថា ប៊ិហារ (ពិហារ) ជា​ដែន មគធៈ ក្នុង​សម័យ​បុរាណ ។ ជាតិ​មនុស្ស​អ្នក​ដែន​នោះ​ក៏​ហៅ​ថា មគធៈ ដែរ : អ្នក​មគធៈ, ពួក​មគធៈ, ជាតិ​មគធៈ; ឬ ហៅ​ថា មាគធៈ, មាគធិក ក៏​បាន; បើ​ស្ត្រី​ជា មាគធិកា ។ ភាសា​របស់​ពួក​ជន​ជាតិ​នោះ​ហៅ​ថា មគធ​ពាក្យ, មគធ​ភាសា ឬ មាគធិកា, មាគធី, មាគធី​ភាសា “សម្ដី​អ្នក​មគធៈ” (មើល​ក្នុង​ពាក្យ ប្រាក្រឹត ផង) ។
  4. មគធ​ពាក្យ ( ន.នាមសព្ទ ) [មៈគៈធៈពាក]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (មគធ + វាក្យ) សម្ដី​អ្នក​មគធៈ, សម្ដី​របស់​ជន​ជាតិ​មគធៈ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មគធ​ភាសា) ។
  5. មគធ​ភាសា ( ន.នាមសព្ទ ) [មៈគៈធៈ-- ]
    (--ភាឞ‌ា) ភាសា​អ្នក​មគធៈ ។ មគធ​ភាសា​នេះ​ចែក​ជា ២ យ៉ាង គឺ ទេសិយា ភាសា​សម្រាប់​និយាយ​ស្ដី​ជា​ប្រក្រតី របស់​អ្នក​ប្រទេស​មគធៈ គឺ​សម្ដី​សម្រាប់​ស្រុក; តន្តី ឬ តន្តី​ភាសា សម្ដី​ដែល​មាន​របៀប​ទៀងទាត់​តាម​ដំណើរ​វេយ្យាករណ៍, ជា​ភាសា​សម្រាប់​ប្រើ​តែ​ក្នុង​គម្ពីរ​ក្បួន​ច្បាប់, លុះ​តែ​ហាត់​រៀន​ឲ្យ​ចេះ​វេយ្យាករណ៍ ទើប​អាច​ដឹង​សេចក្ដី​បាន ប្រើ​ការ​កើត ។ តន្តី នេះ​ជា​មូល​ភាសា​របស់​ពួក​ជន​អ្នក​មគធៈ, ហៅ​ថា បាលី ឬ បាឡី ក៏​បាន; បាលី នេះ​ឯង​ពួក​ពុទ្ធ​សាសនិក​ជន​ខាង​ប៉ែក​ទក្ខិណ​និកាយ​រៀន ទន្ទេញ សូត្រ គោរព​ថា​ជា​ភាសា​ដ៏​ប្រសើរ​ព្រោះ​ព្រះ​ត្រៃ​បិដក​ដែល​ជា​ពុទ្ធ​វចនៈ ឬ​ពុទ្ធ​សាសនា ប្រតិស្ឋាន​នៅ​ដោយ​ភាសា​នេះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បាលី ផង) ។
  6. មគធ​រដ្ឋ ( ន.នាមសព្ទ ) [មៈគៈធៈរ័ត] or មគធ​រាស្រ្ដ   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (--រាឞ្រ្ដ) ដែន​មគធៈ, ប្រទេស​មគធៈ ។
  7. មគ្គ ( ន.នាមសព្ទ ) [ម័ក]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (មាគ៌) ផ្លូវ; ផ្លូវ​ប្រតិបត្តិ; លំអាន; ទ្វារ ...។
    - មគ្គ​ចិត្ត (ម័ក-គៈចិត) ចិត្ត​ដែល​ប្រកប​ដោយ​លោកុត្តរ​មគ្គ (ព. ពុ.) ។
    - មគ្គញ្ញាណ (ម័ក-គ័ញ-ញាន) ប្រាជ្ញា​ដែល​ឃើញ​អរិយ​មគ្គ (ព. ពុ.) ។
    - មគ្គ​ផល (ម័កផល់) ពាក្យ​សម្រាប់​ហៅ​លោកុត្តរ​ធម៌​ដែល​ចែក​ជា​មគ្គ ៤ មាន​សោតាបត្តិ​មគ្គ​ជាដើម មាន​អរហត្ត​មគ្គ​ជា​ទី​បំផុត​និង​ផល ៤ មាន​សោតាបត្តិ​ផល​ជាដើម មាន​អរហត្ត​ផល​ជា​ទី​បំផុត (ព. ពុ.) ។
    - ទ្វារ​មគ្គ (ទ្វាម័ក) ទ្វារ​ដែល​ជា​ផ្លូវ​បន្ទោ​ឧច្ចារៈ ឬ​បស្សាវៈ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បស្សាវ​មគ្គ និង វច្ច​មគ្គ, ឧច្ចារ​មគ្គ ផង) ។
    - មិច្ឆា​មគ្គ (មិច-ឆាម័ក) ផ្លូវ​ខុស គឺ​សេចក្ដី​ប្រតិបត្តិ​ខុស​មាន​មិច្ឆា​ទិដ្ឋិ​ជាដើម (ព. ពុ.) ។
    - សម្មា​មគ្គ (ស័ម-ម៉ាម័ក) ផ្លូវ​ត្រូវ គឺ​សេចក្ដី​ប្រតិបត្តិ​ត្រូវ​មាន​សម្មា​ទិដ្ឋិ​ជាដើម ។ល។
  8. មគ្គទេសក៍ ( ន.នាមសព្ទ ) [ម័ក-គៈទេស ] or មគ្គុទេ្ទសក៍   ( បា.បាលី​ ( បាលីភាសា ) )
    (--សក) អ្នក​សម្ដែង​ផ្លូវ គឺ​អ្នក​នាំ​ផ្លូវ : ធ្វើ​ជា​មគ្គទេសក៍, មាន​មគ្គុទេ្ទសក៍ ។ បើ​ស្ត្រី​ជា មគ្គទេសិកា ឬ មគ្គុទេ្ទសិកា ។
  9. មគ្គនកម្ម ( ន.នាមសព្ទ ) [ម័ក-គៈនៈ ក័ម]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (មគ្គន+កម្ម; មាគ៌ណ + កម៌ន៑) ការ​ជ្រើសរើស, ការ​រើស​សម្រាំង; ការ​ស្វែង : ធ្វើ​មគ្គនកម្ម ។
  10. មគ្គនាយក ( ន.នាមសព្ទ ) [ម័ក-គៈនា យក់]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (មាគ៌--) អ្នក​នាំ​ផ្លូវ; អ្នក​ដឹក​នាំ, អ្នក​ប្រាប់​ផ្លូវ​ល្អ​ឬ​អាក្រក់ ឬ​ផ្លូវ​ខុស​ផ្លូវ​ត្រូវ; បើ​ស្ត្រី​ជា មគ្គនាយិកា ។

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar