Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ម

Chuon Nath's Khmer-Khmer Dictionary
  1. មឃវា or មឃវាន
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មឃវ័ត) ។
  2. មឃវ័ត ( ន.នាមសព្ទ ) [មៈឃៈ--] or មឃវ័ន
    (មឃវត៑ ឬ--វន៑; មឃវន្តុ “អ្នក​មាន​ចិត្ត​ទូលាយ; អ្នក​ចែក​ទ្រព្យ​ឲ្យ​គេ”) ព្រះ​ឥន្ទ្រ (ប្រើ​ជា មឃវា ឬ មឃវាន ក៏​បាន) ។
  3. មឃៈមាណព ( ន.នាមសព្ទ ) [មៈឃៈមានប់]   ( បា.បាលី​ ( បាលីភាសា ) )
    ឈ្មោះ​មាណព​មួយ​រូប​ក្នុង​រឿង​ពុទ្ធសាសនា បាន​បំពេញ​វគ្គ​បទ ៧ យ៉ាង ដើម្បី​បាន​កើត​ជា ព្រះ​ឥន្ទ តាម​រឿង​ជាតក​ដំណាល​ថា មឃមាណព​នេះ មាន​ប្រព្ធ ៤ នាក់​គឺ នាង​សុជាត, សុនន្ទា, សុចិត្រា, សុធម្មា ។
  4. មង ( ន.នាមសព្ទ )
    ឈ្មោះ​នេសាទុបករណ៍​មួយ​ប្រភេទ មាន​ក្រឡា​ដូច​សំណាញ់ មាន​ខ្សែ​រនង​វែង​ចង​កំសួល​បណ្ដែត​បង្ហែ​រង្វើល​ៗ​សម្រាប់​ដាក់​ក្នុង​ទឹក​ជ្រៅ​ឲ្យ​ជាប់​ត្រី ។
    - មង​ពីងពាង សរសៃ​ឆ្មារ​ដែល​ពីងពាង​បញ្ចេញ​ពី​គូទ ហើយ​ព័ទ្ធ​ត្រដាង​ប្រទាក់​ជា​ក្រឡា​ដូច​សំណាញ់ សម្រាប់​ដាក់​ឲ្យ​ជាប់​សត្វ​ល្អិត​មាន​រុយ​ជាដើម យក​ធ្វើ​ជា​ចំណី​របស់​វា ។
  5. មង្កុ​ភាព ( ន.នាមសព្ទ ) [ម័ង-កុ-- ]
    (មង្កុ + ភាវ) ភាព​ជា​អ្នក​ខ្មូរ​មុខ​ឬ​មូរ​មុខ, គារ​ឱន​មុខ​ជ្រប់​ដោយ​អៀន​ខ្មាស, ដំណើរ​អឹមអៀម​អៀន​ប្រៀន, ដំណើរ​មិន​អង់អាច : កុំ​គប្បី​ធ្វើ​ទម្លាប់​ខ្លួន​ឲ្យ​មាន​មង្កុ​ភាព​ក្នុង​សន្តាន (បារ. Timidité) ។
  6. មង្កុ​ភូត ( គុ.គុនសព្ទ ) [ម័ង-កុ-- ]   ( បា.បាលី​ ( បាលីភាសា ) )
    (មង្កុ + ភូត) ដែល​មាន​មង្កុភាព : មនុស្ស​មង្កុ​ភូត រមែង​ជា​អ្នក​គ្មាន​តម្លៃ​ក្នុង​ទី​ប្រជុំ​ជន (បារ. Timide) ។ ស្ត្រី​ជា មង្កុ​ភូតា ។
  7. មង្គល ( ន.នាមសព្ទ ) [មង់-គល់ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    សេចក្ដី​ចម្រើន; សេចក្ដី​សុខ; ហេតុ​ដែល​នាំឲ្យ​កើត​សេចក្ដី​សុខ​ចម្រើន; ស្រី​សួស្ដី ។
    - មង្គល​ការ ការ​ជា​មង្គល; ខ្មែរ​ហៅ​ចំពោះ​តែ “ការ​អាពាហ៍ពិពាហ៍” : មាន​មង្គល​ការ, រៀប​មង្គល​ការ ។
    - មង្គល​វាទ ឬ - មង្គល​កថា (ម័ង-គៈលៈវាត ឬ--កៈថា) ពាក្យ​ជា​មង្គល, ពាក្យ​ឲ្យ​ពរ ។
    - មង្គល​សូត្រ (មង់-គៈលៈសូត) ឈ្មោះ​ព្រះ​សូត្រ​មួយ​ជា​ពុទ្ធ​ភាសិត​សម្ដែង​អំពី​មង្គល ៣៨​ប្រការ, ពួក​ពុទ្ធ​សាសនិក​តែង​សូត្រ​ក្នុង​វេលា​ធ្វើ​កិច្ច​ជា​មង្គល​ណាមួយ (ព. ពុ.)។
    - មង្គលាភិសេក (មង់-គៈលាភិសែក) ការ​ស្រោច​ទឹក​ជា​មង្គល, ការ​ស្រោច​ទឹក​ឲ្យ​មាន​មង្គល ។ល។
  8. មង្គលទេពាចារ្យ ( ន.នាមសព្ទ ) [មង់-គល់-ទេ ពាចា ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (< មង្គល + ទេវ + អាចាយ៌; --អាចរិយ “អាចារ្យ​ដូច​ជា​ទេវតា​ដែល​ជា​មង្គល​ឬ​អាចារ្យ​ជា​មង្គល​ដ៏​ប្រសើរ”) ឋានន្តរ​ជា​សមណ​ស័ក្តិ​រាជា​គណៈ​ថ្នាក់​ខ្ពស់​ក្នុង​កម្ពុជ​រដ្ឋ; ចួន​កាល​ព្រះ​ករុណា​ជា​ម្ចាស់​ជីវិត ទ្រង់​ប្រោស​ព្រះ​រាជ​ទាន​តាំង​ដល់​ទី​ជា​សម្ដេច​ក៏​មាន : សម្ដេច​ព្រះ​មង្គល​ទេពាចារ្យ ។
  9. មង្គលបុរី ( ន.នាមសព្ទ )
    ឈ្មោះ​ស្រុក​មួយ​ក្នុង​ខេត្ត​បាត់ដំបង ។
  10. មង្គលវប្បៈ ( ន.នាមសព្ទ ) [ម័ងគៈលៈវ៉ាប់បៈ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    មង្គល​នៃ​ការ​សាប​ព្រោះ​ដំណាំ​ស្រូវ, ឬ​ឈើ​បន្លែ ឈើ​ហូប​ផ្លែ​ផ្សេងៗ ។ មង្គលវប្បៈ​នេះ គឺ​សំដៅ​យក​ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​យើង​ប្រារព្ធ​ធ្វើ​ពិធី​នេះ​រៀង​រាល់​ឆ្នាំ ។

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar