Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ម

Chuon Nath's Khmer-Khmer Dictionary
  1. មង្ឃុត ( ន.នាមសព្ទ ) [មង់-ឃុត ]
    ឈ្មោះ​ឈើ​ដំណាំ​មួយ​ប្រភេទ​ស្លឹក​ស្រដៀង​នឹង​ព្រូស​ឬ​ព្រហូត ផ្លែ​ចេញ​ផ្ទាល់​ពី​មែក​និង​ដើម (ដូច​ល្វា), ផ្លែ​មូល​ៗ​សំបក​ក្រាស់ សម្បុរ​ក្រហម​ចាស់​មាន​រស​ចត់, សាច់​ខាង​ក្នុង​ជា​ក្លែប​ៗ សម្បុរ-ស មាន​រស​ផ្អែម​លាយ​ជូរ​បន្តិច​ៗ សម្រាប់​បរិភោគ​ជា​អាហរ; មាន​សម្បូណ៌​នៅ​ដែន​កម្ពុជា​ក្រោម​ក្នុង​តំបន់​ខ្លះ​ដោយ​អន្លើ​ៗ​ក្នុង​កម្ពុជ​រដ្ឋ​ក៏​ដាំ​កើត​ដោយ​អន្លើ​ៗដែរ ប៉ុន្តែ​មាន​ផ្លែ​ពុំ​សូវ​ថ្លោស ។
  2. មច្ចុ ( ន.នាមសព្ទ ) [ម័ច-ចុ ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ម្ឫត្យុ) មរណៈ; សេចក្ដី​ស្លាប់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ម្រឹត្យូវ ផង) ។
    - មច្ចុ​ភ័យ ដំណើរ​ខ្លាច​សេចក្ដី​ស្លាប់, សេចក្ដី​ខ្លាច​ស្លាប់ ។
    - មច្ចុ​រាជ ស្ដេច​សេចក្ដី​ស្លាប់, សេចក្ដី​ស្លាប់​ដែល​ទុក​ដូច​ជា​ស្ដេច; ព្រះ​យម​រាជ ។
    - មច្ចុ​សង្គ្រាម ចម្បាំង​សេចក្ដី​ស្លាប់, សេចក្ដី​ស្លាប់​ដែល​ទុក​ដូច​ជា​ចម្បាំង​ឬ​ដូច​ជា​សង្គ្រាម ។ល។
  3. មច្ឆជាតិ ( ន.នាមសព្ទ ) [ម័ច-ឆៈជាត ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (មត្ស ឬ មត្ស្យ + ជាតិ ) ពួក​ត្រី​ទាំងពួង ។
  4. មច្ឆណ្ឌសញ្ញា ( ន.នាមសព្ទ ) [ម័ច-ឆន់-ឌៈ ស័ញ-ញ៉ា ]   ( បា.បាលី​ ( បាលីភាសា ) )
    (មច្ឆ “ត្រី” + អណ្ឌ “ពង” + សញ្ញា “គ្រឿង​សម្គាល់”) ឈ្មោះ​វណ្ណយុត្តិ​ជា​សញ្ញា​មួយ​ប្រភេទ ជា​ចំណុច​មាន​សណ្ឋាន​ដូច​ពង​ត្រី (...) សម្រាប់​ប្រើ​ក្នុង​ការ​រៀបរាប់​របស់​ផ្សេង​ៗ​ឬ​ខ​សេចក្ដី​ដែល​នៅ​មាន​ទៀត, ដែល​មិន​ទាន់​ចប់​មិន​ទាន់​អស់, មាន​ន័យ​ប្រហែល​នឹង​ពាក្យ “ជាដើម” : សាលា​រៀន​ខ្ញុំ​មាន​តុ, ទូ, កៅអី...; ត្រូវ​យក​ប្រដាប់ប្រដា​ឲ្យ​សព្វ​គ្រប់​ទៅ​ផង ដូច​ជា​ឆ្នាំង, ចាន, វែក, ស្លាបព្រា, សម... ។
  5. មច្ឆព័ន្ធ ( ន.នាមសព្ទ ) [ម័ច-ឆៈព័ន ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (មច្ឆ​ពន្ធ; មត្ស្យ--) អ្នក​ចាប់​ត្រី, នេសាទ​មច្ឆ​ជាតិ: ពួក​មច្ឆ​ព័ន្ធ ។
  6. មច្ឆរិយ ( ន.នាមសព្ទ ) [ម័ច-ឆៈរ៉ិយៈ] or មច្ឆរិយៈ   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (មច្ឆរិយ; មាត្សយ៌) សេចក្ដី​កំណាញ់; ខ្មែរ​ច្រើន​និយាយ​ថា មច្ឆេរិយៈ ។
  7. មច្ឆរី ( ន.នាមសព្ទ ) [ម័ច-ឆៈរ៉ី]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (មត្សរិន៑) អ្នក​កំណាញ់, មនុស្ស​កំណាញ់; បើ​ស្ត្រី​ជា មច្ឆរិនី (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : រី​ឯ​សេដ្ឋី ជា​មច្ឆរី ល្បី​ថា​កំណាញ់ ថ្ងៃ​មួយ​គាត់​នឹក ចង់​ស៊ី​នំ​ឆ្ងាញ់ ព្រោះ​ក្ដី​កំណាញ់ ពួន​ស៊ី​ក្នុង​ផ្ទះ ។ ព្រះ​មោគ្គល្លាន ប្រើ​ឫទ្ធិ៍​ផ្លូវ​ឈាន ដែល​មាន​ជ្រៅជ្រះ ទៅ​បិណ្ឌបាត ឈរ​ជិត​ខាង​ផ្ទះ ឲ្យ​សេដ្ឋី​លះ ក្ដី​ទ្រឹសិ៍្ត​ស្មូរ​បាន ។ (រឿង​កោសិយ​សេដ្ឋី​កំណាញ់​ស្វិត​ស្វាញ) ។
  8. មច្ឆា ( ន.នាមសព្ទ ) [ម័ចឆា]   ( បា.បាលី​ ( បាលីភាសា ) )
    (ពហុ, របស់ មច្ឆ) ត្រី​ទាំងឡាយ, ពួក​ត្រី, ហ្វូង​ត្រី (ច្រើន​ប្រើ​ក្នុង​កាព្យ) : រី​ហ្វូង​មច្ឆា​នានា ហែបហែល​រេរា គួរ​ឲ្យ​មៀង​មើល ។ ហៅ​ក្លាយ​ជា មេឆា ក៏​មាន ។
  9. មច្ឆានុ ( ន.នាមសព្ទ ) [ម័ច-ឆានុ]
    ឈ្មោះ​ត្រី​ញី​មួយ​ធំ មាន​រូប​សណ្ឋាន​ខាង​លើ​ជា​មនុស្ស ភាគ​ខាង​ក្រោម​ជា​ត្រី នៅ​ក្នុង​សមុទ្រ, ជា​ស្ដេច​ត្រី មាន​អាយុ​វែង​ណាស់, មាន​អំណាច​បង្គាប់​ពួក​ត្រី​ធំ​ៗ​ក្នុង​សមុទ្រ​ឲ្យ​ពាំ​ជញ្ជូន​ដុំ​ថ្ម ដែល​ហនុមាន​កែន​រេហ៍​ពល​ស្វា ឲ្យ​ជញ្ជូន​យក​ដុំ​ថ្ម​ពី​ភ្នំ​មក​បោះ​ទម្លាក់​ចង​ថ្នល់​ក្នុង​សមុទ្រ​ទៅ​កាន់​កោះ​លង្កា : ដង​នោះ​ពានរិន្ទ​ហនុមាន ក្រេវក្រោធ​ឥត​ស្រាកស្រាន្ត ក៏​ចាប់​នាង​មច្ឆានុបាន យក​ធ្វើ​ជា​ប្រពន្ធ​គូ​ស្នេហា... (រឿង​រាមកេរ្តិ៍) ។
  10. មច្ឆេរ​ចិត្ត ( ន.នាមសព្ទ ) [ម័ច-ឆេរ៉ៈចិត]   ( បា.បាលី​ ( បាលីភាសា ) )
    ចិត្ត​កំណាញ់ ។ ព. ផ្ទ. សទ្ធា​ចិត្ត ។

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar