Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ម

Chuon Nath's Khmer-Khmer Dictionary
  1. មជ្ជ ( ន.នាមសព្ទ ) [ម័ច-ជៈ] or មជ្ជៈ   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (មជ្ជ; មទ្យ) ទឹក​ស្រវឹង​ទួទៅ គឺ​សុរា​និង​មេរ័យ​គ្រប់​យ៉ាង; គ្រឿង​ស្រវឹង ។
    - មជ្ជបាន (ម័ច-ជៈ--) ការ​ផឹក​ទឹក​ស្រវឹង ។
    - មជ្ជ​បាយី (ម័ច-ជៈប៉ាយី) អ្នក​ផឹក​ទឹក​ស្រវឹង, ប្រមឹក; បើ​ស្ត្រី​ជា មជ្ជ​បាយិនី ។
    - មជ្ជ​ពាណិជ (ម័ច-ជៈពានិច) អ្នក​លក់​ទឹក​ស្រវឹង, ឈ្មួញ​ទឹក​ស្រវឹង ។
    - មជ្ជ​ពាណិជ្យ ឬ - មជ្ជ​វណិជ្ជា (ម័ច-ជៈពានិច ឬ--វៈនិច-ជា) ជំនួញ​ទឹក​ស្រវឹង, ការ​លក់​គ្រឿង​ស្រវឹង ។
  2. មជ្ជារ ( ន.នាមសព្ទ ) [ម័ច-ជា]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (មាជ៌ារ) ឆ្មា​ឈ្មោល (ប្រើ​ជា មជ្ជារៈ ឬ មជ្ជារោ ក៏​បាន); មជ្ជារី ឆ្មា​ញី, មេ​ឆ្មា (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : មជ្ជារ​មជ្ជារី សត្វ​ទាំង​ទ្វី​មិន​ដេក​យប់ តាំង​ពី​ពេល​ព្រលប់ យប់​ចាំ​ផ្ទះ​ថ្ងៃ​ទើប​ដេក ។
  3. មជ្ឈដ្ឋាន ( ន.នាមសព្ទ ) [ម័ច-ឈ័ត-ឋាន ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (មជ្ឈ + ឋាន; មធ្យ + ស្ថាន) ទី​ឬ​កន្លែង​កណ្ដាល ។ មណ្ឌល​ផ្នែក​ខាង​សតិ​បញ្ញា, ខាង​ផ្លូវ​ចិត្ត, ខាង​សង្គម​កិច្ច, ដែល​នៅ​ជុំ​វិញ​យើង​សព្វ​ថ្ងៃ ។
  4. មជ្ឈត្តារម្មណ៍ ( ន.នាមសព្ទ ) [ម័ច-ឈ័ត-តា-រ៉ម់]   ( បា.បាលី​ ( បាលីភាសា ) )
    (< មជ្ឈត្ត + អារម្មណ) អារម្មណ៍​ជា​កណ្ដាល ។
  5. មជ្ឈន្តិក​កាល ( ន.នាមសព្ទ ) [ម័ច-ឈ័ន-តិកៈ--]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (មជ្ឈន្តិក, មជ្ឈណ្ហ ឬ--កាល; មធ្យាន្តិក, មធ្យាហ្ន ឬ--កាល, មធ្យទិន) ពេល​ថ្ងៃ​ត្រង់ : ឈប់​សម្រាក​ក្នុង​មជ្ឈន្តិក​កាល (ប្រើ​ជា​ មជ្ឈន្តិក​សម័យ ក៏​បាន) ។
  6. មជ្ឈមណ្ឌល ( ន.នាមសព្ទ ) [ម័ច-ឈៈមន់ -ឌល់ ]
    មណ្ឌល​កណ្ដាល : មជ្ឈមណ្ឌល​នៃ​ការ​សិក្សា​ផ្នែក​ព្រះ​ពុទ្ធ​សាសនា, មជ្ឈមណ្ឌល​នៃ​វប្បធម៌ ។
  7. មជ្ឈិម ( គុ.គុនសព្ទ ) [ម័ច-ឈិមៈ ឬ--ឈិម ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (មធ្យម) យ៉ាង​កណ្ដាល : ទោស​មជ្ឈិម, បទ​មជ្ឈិម, ជា​មជ្ឈិម, យ៉ាង​មជ្ឈិម ។ ច្រើន​ប្រើ​ជា​បទ​សមាស ដូច​ជា :
    - មជ្ឈិមដ្ឋាន (ដូច​គ្នា​នឹង មជ្ឈដ្ឋាន ដែរ); ឈ្មោះ​ថ្នាក់​រៀន​ទី ៨-៩ នៃ​បឋម​សិក្សា : មជ្ឈិមដ្ឋាន​ទី​១, --ទី​២ ។
    - មជ្ឈិម​ទោស (ម័ចឈិមៈ--) ទោស​យ៉ាង​កណ្ដាល ។ មជ្ឈិម​និកាយ ឈ្មោះ​គម្ពីរ​ព្រះ​សុត្តន្ត​បិដក​មួយ​ពួក​ត​បន្ទាប់​ពី​គម្ពីរ​ទីឃ​និកាយ​មក (ព. ពុ.) ។
    - មជ្ឈិមប្បដិបទា (ម័ច-ឈិម័បប៉ៈដិប៉ៈទា) សេចក្ដី​ប្រតិប័ទ​ជា​កណ្ដាល គឺ​ប្រតិបត្តិ​ប័ទ​តាម​ដំណើរ​អដ្ឋង្គិក​មគ្គ ជា​ចន្លោះ​កណ្ដាល​នៃ​សេចក្ដី​ប្រតិប័ទ​តឹង​ពេក​និង​ធូរ​ពេក; ហៅ​ជា សំ. ថា មធ្យម​ប្រតិប័ទ ក៏​បាន (ព. ពុ.) ។
    - មជ្ឈិមប្បទេស (ម័ចឈិម័ប-ប៉ៈ--) ប្រទេស​ភាគ​កណ្ដាល​នៃ​ជម្ពូ​ទ្វីប គឺ​ប្រទេស​ឥណ្ឌា​សព្វ​ថ្ងៃ (ហៅ មជ្ឈិម​ប្រទេស ឬ មធ្យម​ប្រទេស ក៏​បាន) ។
    - មជ្ឈិម​ពុទ្ធ​វចនៈ ពុទ្ធ​វចនៈ​ប៉ែក​កណ្ដាល គឺ​ពុទ្ធ​ភាសិត​ដែល​ជា​ចន្លោះ​កណ្ដាល​នៃ​បឋម​ពុទ្ធ​វចនៈ​និង​មច្ឆិម​ពុទ្ធ​វចនៈ (ព. ពុ.) ។
    - មជ្ឈិម​ពោធិកាល (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពុទ្ធ​កាល) ។
    - មជ្ឈិម​ភាគ ប៉ែក​កណ្ដាល ។
    - មជ្ឈិម​ភូមិ ថ្នាក់​ឬ​ជាន់​កណ្ដាល ។
    - មជ្ឈិម​យាម យាម​ឋិត​នៅ​ជា​ចន្លោះ​កណ្ដាល​នៃ​បឋម​យាម​និង​បច្ឆិម​យាម ។
    - មជ្ឈិម​វ័យ វ័យ​ជា​ចន្លោះ​កណ្ដាល​នៃ​បឋម​វ័យ​និង​បច្ឆិម​វ័យ ។ល។
  8. មជ្ឈេលុប ( ន.នាមសព្ទ ) [ម័ច-ឈេ លប់ ឬ--លោប៉ៈ ] or មជ្ឈេលោប   ( បា.បាលី​ ( បាលីភាសា ) )
    (--លោប) សព្ទ, ពាក្យ ឬ​សង្កាត់​ពាក្យ ដែល​លុប​កណ្ដាល​ខ្លះ​ចេញ​ទុក​ឲ្យ​នៅ​តែ​ខាង​ដើម​និង​ខាង​ចុង; ខាង​ភាសា​បាលី​ដូច​ជា : សុដ្ឋុ​ភាសិត “ពាក្យ​ដែល​គេ​ពោល​ដោយ​ប្រពៃ” លុប​ទុក​ត្រឹមតែ សុភាសិត “ពាក្យ​ត្រឹមត្រូវ, ពាក្យ​ពីរោះ”, ធាតុ-និធាន-ចេតិយ “ចេតិយ​ជា​ទី​តម្កល់​ធាតុ ឬ​ចេតិយ​ដែល​គេ​បញ្ចុះ​ធាតុ” លុប​ទុក​ត្រឹមតែ ធាតុ​ចេតិយ “ចេតិយ​បញ្ចុះ​ធាតុ” ជាដើម; ខាង​ភាសា​ខ្មែរ, ដូច​ជា : ផ្ទះ-របស់-ខ្ញុំ ជា ផ្ទះ​ខ្ញុំ, សត្វ-នៅ-ក្នុង-ទឹក ជា សត្វ​ទឹក, អាវ-សម្រាប់- ការពារ-ទឹក-ភ្លៀង ជា អាវ​ភ្លៀង ជាដើម ។
  9. មឈូស ( ន.នាមសព្ទ ) [មៈ- ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (មញ្ជូសា; មញ្ជូឞ‌ា “ហឹប,...”) ក្ដារ​មាន​សណ្ឋាន​ជា​ហឹប សម្រាប់​ដាក់​សព​មនុស្ស, ក្ដារ​ដាក់​សព : លើក​សព​ដាក់​មឈូស, ក្ដារ​មឈូស, មឈូស​វិចិត្រ, មឈូស​រយ ។
  10. មញ្ជិកា ( ន.នាមសព្ទ ) [ម័ញ-ជិកា ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    ស្រី​ពេស្យា (ស្រី​ផ្កា​មាស) ។ វេវ. គណិកា, នគរ​សោភិនី, ពេស្យា ឬ វេស្យា, ភណ្ឌហាសិនី...។

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar