webease

Khmer-English-Khmer Dictionaries

Chuon Nath's Khmer-Khmer Dictionary
  1. យ៉ៃ ( ន.នាមសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    រង្វេល​ដែក​ឆ្មារ សម្រាប់​កម្រើក​គ្រលែង​ជា​ជំនួយ​នាំ​គ្រឿង​ចក្រ​នាឡិកា ដែល​ឥត​ប៉ោល​ឲ្យ​ដើរ : យ៉ៃ​នាឡិកា, បង្គោល​យ៉ៃ
  2. យ័ន្ត ( ន.នាមសព្ទ ) [យ័ន ] or យ័ន្រ្ត
    (យន្ត; យន្រ្ត “ការ​ហាម, ឃាត់; ដំណើរ​ការពារ”) គំនូស​ដែល​គូស​គូរ​ប្រទាក់​ឆ្វាក់​លើ​សំពត់​ស​ឬ​ក្រដាស​ជាដើម ដោយ​សូត្រ​សែក​គាថា​អាគម​ផង ឬ​សរសេរ​តួ​អក្សរ​គាថា​អាគម​ត្រង់​ចន្លោះ​ៗ​ក្រឡា​ឬ​នៅ​ត្រង់​ជ្រុង​ៗ​រាប់​ថា​ជា​របាំង​ជា​គ្រឿង​ការពារ រារាំង​សត្រូវ​ឬ​អន្តរាយ​ផ្សេង​ៗ តាម​ដោយ​ជំនឿ​អ្នក​ដែល​រាប់អាន​ទុក​ចិត្ត​ថា​ជា​របស់​ស័ក្តិសិទ្ធ : យ័ន្ត​ក្បាល ៤, យ័ន្ត​ក្បាល ៨, គូរ​យ័ន្ត, បញ្ចុះ​យ័ន្ត
  3. យ័រ ! ( ឧ.ឧទានសព្ទ )
    សម្តី​បន្លឺ​ឡើង​ដោយ​សើច, ដោយ​ប្លែក​ចិត្ត : យ័រ ! អី​ដល់​ម្ល៉ឹង​ម៉ឹង​ហ្ន៎ ! (ប្រើ​តាម​ទម្លាប់, ដូច​គ្នា​នឹង យី ! យើ !, យី​អើ ! ដែរ) ។