webease

Khmer-English-Khmer Dictionaries

Chuon Nath's Khmer-Khmer Dictionary
  1. យមៈ ( ន.នាមសព្ទ ) [យៈមៈ ] or យម   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    សេចក្ដី​ស្លាប់; អធិបតី​នរក; ច្រើន​ហៅ​ថា ព្រះ​យម ។
    - យមក្ខន្ធ (យៈម័ក-ខ័ន) ពួក​នរក ។
    - យម​ទូត (យៈមៈ--) បម្រើ​យមៈ (មរណៈ​ ឬ​ជរា, ព្យាធិ, មរណៈ) ។
    - យមបាល (យៈមៈ--ឬ យំមៈ--) អ្នក​រក្សា​នរក : ពួក​យមបាល (ខ្មែរ​ហៅ​ក្លាយ ជា​យម្ភុបាល ក៏​មាន គួរ​លែង​ប្រើ) ។
    - យម​បុរស (យៈមៈបុរ៉ស់) បុរស​របស់​យមៈ (មរណៈ) ។
    - យមរាជ (យៈមៈរាច ឬ យំមៈ--) មច្ចុ​រាជ; ស្តេច​ត្រួតត្រា​នរក ។ ខ្មែរ​ប្រើ​ពាក្យ យមរាជ នេះ​ជា​ឋានន្តរ (ងារ) នៃ​សេនាបតី ក្រសួង​យុត្តិ​ធម៌ (ក្រសួង​តុលាការ), សម័យ​បច្ចុប្បន្ន​នេះ​ក៏​នៅ​តែ​ប្រើ​ជា​ឋានន្តរ​នៃ​រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិ​ធម៌​នុះ​ដូច​ពី​ដើម​ដែរ : លោក​អ្នក​ឧកញ៉ា​យម​រាជ រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិ​ធម៌; ប្រជា​ពលរដ្ឋ​ច្រើន​តែ ហៅ​តាម​ទម្លាប់​ក្រៅ​ពី​ការ​សរសេរ​ថា ជម​រាជ (ជំរាច) ទៅ​ជា​ប្រាក្រឹត ខ្មែរ : លោក​ជម​រាជ (គួរ​ហៅ​ឲ្យ​ត្រូវ​ថា យម​រាជ វិញ) ។
    - យម​លោក (យៈមៈ--) ឋាន​នរក, អបាយ​លោក ។
    - យម​សាធន៍ (យៈមៈសាត) ឋាន​នរក, នរក ។ល។
  2. យល់ ( កិ.កិរិយាសព្ទ )
    ឃើញ​ដោយ​ប្រាជ្ញា, គិត​ឃើញ​ច្បាស់ : យល់​ការ​ខុស​ត្រូវ
    - យល់​ចិត្ត ឃើញ​ជ្រៅ​ដល់​ទឹក​ចិត្ត ។
    - យល់​ព្រម ព្រម​តាម, អនុលោម​តាម, ឃើញ​ត្រូវ​ជាមួយ ។
    - យល់​មុខ យោគ​យល់​ឬ​អត់ ឱន​ដោយ​ឃើញ​ថា​មាន​មុខ​មាន​ឈ្មោះ, រើស​មុខ : ឲ្យ​ដោយ​យល់​មុខ, លម្អៀង​ព្រោះ​យល់​មុខ ។ល។
  3. យល់សប្ត ( កិ.កិរិយាសព្ទ ) [--សប់ ] or យល់សប្តិ   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (សុប្ត ឬ សុប្តិ; សុត្ត ឬ សុត្តិ ជា​គុ. ឬ​ន. “ដែល​ដេក​លក់; ដំណើរ​ដេក​លក់”) ដេក​លក់​ឃើញ​អារម្មណ៍​ផ្សេង​ៗ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) យល់​សប្ន ផង) ។
  4. យល់សប្ន ( កិ.កិរិយាសព្ទ ) [--សប់]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ស្វប្ន; សុបិន ជា ន. “ដំណើរ​ដេក​លក់, ដំណើរ​ឃើញ​អ្វី​ៗ ក្នុង​កាល​កំពុង​ដេក​លក់”) ឃើញ​កំពុង​ដេក​លក់ (សរសេរ​ជា យល់​សប្ត ឬ យល់​សប្តិ ក៏​បាន); បើ​ឃើញ​កំពុង​ដេក​លក់​ថ្ងៃ​ច្រើន ហៅ​ថា យល់​សូង ។
  5. យល់សូង
    (មើល​ក្នុង​ពាក្យ យល់​សប្ន) ។
  6. យស ( ន.នាមសព្ទ ) [យស់ ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (យឝ.ស៑) អានុភាព; ឥស្សរ​ភាព; បរិវារ; ទ្រព្យ​ធន; កេរ្តិ៍​ឈ្មោះ​ល្អ; សេចក្ដី ថ្កើងថ្កាន : មាន​យស, ថ្កើង​យស ។ ខ្មែរ​ច្រើន​ប្រើ​សំដៅ​លំដាប់ ឋានន្តរ​ស័ក្តិ​ធំ​តូច ឬ​អំណាច​តាម​មុខ​ងារ, មុខ​ក្រសួង : ស័ក្តិ ៩ ហ៊ូពាន់ តែ​យស​ជា​សេនាបតី គឺ​ស័ក្តិ​ត្រឹមតែ ៩ ហ៊ូពាន់​ទេ ប៉ុន្តែ​ទទួល​ស្តីទី​ជា​សេនាបតី​បណ្តោះអាសន្ន
    - យស​សម្ប័ទ ឬ - យស​សម្បទា (យៈសៈ--) ការ​បរិបូណ៌​ដោយ​យស ។
    - មន្រ្តី​កិត្តិយស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មន្រ្តី ) ។
  7. យសោធរា ( ន.នាមសព្ទ ) [យៈសោធៈរា]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (យឝោធរា) ស្រ្តី​អ្នក​ទ្រទ្រង់​យស; ព្រះ​នាម​ក្សត្រី​មួយ​អង្គ​ជា​កន្សៃ​សព៌េជ្ញ​នៃ ព្រះ​សក្យមុនី​គោតម (ព្រះ​នាង​ពិម្ពា) ។
  8. យាគូ ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (យាគុ; យវាគូ) បបរ ។
    - សិនិទ្ធ​យាគូ (សិន៉ិត-ធៈ--) បបរ​ស្និទ្ធ គឺ​បបរ​ឆ្ងាញ់ ។
  9. យាង ( កិ.កិរិយាសព្ទ )   ( ល. ស.លាវនិងសៀម ( ភាសាលាវនិងសៀម ) )
    (យ៉ាង អ. ថ. យ៉ាង “ឈាន​ដើរ, ដើរ”) ដើរ, ដើរ​ទៅ​មក, ខ្មែរ​ប្រើ​ពាក្យ​នេះ​ចំពោះ​តែ​ជា​រាជ​សព្ទ : ស្តេច​យាង​ទៅ, ស្តេច​យាង​មក; រាជ​សព្ទ​សាមញ្ញ, រាជ​សព្ទ​ខ្ពង់ខ្ពស់​ថា “ស្តេច” : ព្រះ​ករុណា​ទ្រង់​ស្តេច​ទៅ​ខែត្រ​ក្រៅ; ទ្រង់​ស្តេច​មក​ពី...
    - យាង​ព្រះ​បាទា យាង​ដោយ​ព្រះ​បាទា​ឥត​យាន​ជំនិះ ។
    - យាង​យាត្រា ស្តេច​យាង​ទៅ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។
    - យាង​យាស ដើរ​ដោយ​មាន​លំនាំ, ដើរ​ដោយ​លំនាំ​ល្វាសល្វន់ (ច្រើន​ប្រើ​ជា រ. ស.) ។
  10. យាង ( ន.នាមសព្ទ )   ( ល. ស.លាវនិងសៀម ( ភាសាលាវនិងសៀម ) )
    (យាង អ. ថ. យ៉ាង “ជ័រ”) ឈើ​ទាល (ពាក្យ​អ្នក​បាត់ដំបង, សៀមរាប : ដើម​យាង គឺ​ដើម​ឈើ​ទាល) ។

<< Prev   1   2   3   4   5   6   ... 20   Next >>