Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: រក

Chuon Nath's Khmer-Khmer Dictionary
  1. រក ( កិ.កិរិយាសព្ទ )
    សង្វាត​ឬ​ស្វែង​ឲ្យ​ចួប, ឲ្យ​ប្រទះ, ឲ្យ​ឃើញ, ឲ្យ​បាន​ដូច​បំណង : រក​គោ, រក​ទិញ​ស្រូវ, រក​ទ្រព្យ, រក​ឧស ។ ពឹង​គេ, ស្ដី​គេ : រក​គេ​ឲ្យ​ជួយ​ប្រក់​ផ្ទះ, រក​គេ​មក​ដេក​កំដរ ។
    - រក​ខុស​រក​ត្រូវ ពិនិត្យ​ឲ្យ​ឃើញ​ខុស​ត្រូវ ។
    - រក​ខ្យល់ ឬ
    - រក​ខ្យល់​រក​ដង្ហើម ត្រដរ​ប្រឹង​ឲ្យ​មាន​ខ្យល់​ដង្ហើម, ខំ​ប្រឹង​ត្រដរ​ដក​ដង្ហើម ។
    - រក​គ្នា ស្វែង​ឲ្យ​បាន​គ្នា, ស្វែង​ឲ្យ​បាន​ចូប​គ្នា ។
    - រក​ដើម​រក​ចុង ពិនិត្យ​សង្កេត​ឲ្យ​ឃើញ​ដើម ឃើញ​ចុង ។
    - រក​ទោស សង្កេត​ឲ្យ​ឃើញ​ទោស ។
    - រក​ប្រពន្ធ ស្វែង​ឲ្យ​បាន​ប្រពន្ធ, ស្ដី​ប្រពន្ធ, ។
    - រក​ប្រាក់​គេ សុំ​ប្រាក់​គេ; ខ្ចី​ប្រាក់​គេ ។
    - រក​ពុត សង្កេត, ពិនិត្យ​ឲ្យ​ឃើញ​ពុត; ដេញ​ពុត ។
    - រក​ពុទ្ធោ លាន់​មាត់​រក​ព្រះ​ពុទ្ធ​ថា ពុទ្ធោ !, ពុទ្ធោ ពុទ្ធោ !, ឱ​ពុទ្ធោ !, ឱ​ពុទ្ធោ ពុទ្ធោ !, ពុទ្ធោ​អើយ !, ឱ​ពុទ្ធោ​អើយ ! (--អ្ហើយ) ។
    - រក​មុខ សង្កេត​ឬ​បញ្ជាក់ ឲ្យ​ឃើញ​មុខ, ឲ្យ​ស្គាល់​មុខ ។
    - រក​ស៊ី ប្រកប​កិច្ច​ការ​ឲ្យ​បាន​ទ្រព្យ​ធន, ប្រឹង​ធ្វើ​របរ​ចិញ្ចឹម​ជីវិត ។
    - រក​ហេតុ ឬ រក​រឿង សន្សំ, ពិនិត្យ, សង្កេត, ស្វែង​ឲ្យ​ឃើញ​ហេតុ ឬ ឲ្យ​កើត​បាន​ជា​រឿង, ឲ្យ​ឃើញ ដំណើរ ។ល។
  2. រកម
    (ព. ម. ល្កម) ។
  3. រកា ( ន.នាមសព្ទ )
    ឈ្មោះ​ឈើ​ព្រៃ​មួយ​ប្រភេទ សន្តាន​នឹង​គ​ដើម​មាន​បន្លា​ធំ​ៗ​រង្វើល​ៗ ផ្លែ​តូច​ៗ​ខ្លី​ៗ​ជាង​ផ្លែ​គ មាន​ប៉ុយ​សាច់​ម៉ដ្ឋ​ត្រសុស​សម្បុរ​ស​ស្រអាប់ : ប៉ុយ​រកា ។
  4. រកា ( ន.នាមសព្ទ )
    ឈ្មោះ​ឆ្នាំ​ទី ១០ (មាន់) : ឆ្នាំ​រកា ។
  5. រកាំ ( គុ.គុនសព្ទ )
    ដែល​រកៀសៗ​ក្នុង​ភ្នែក​មើល​ចំ​ពន្លឺ​ពុំបាន : ភ្នែក​រកាំ; ប្រើ​ជា កិ. ក៏​បាន : រកាំ​ភ្នែក ។
    - រកាំ​ចិត្ត រង្កៀស​ចិត្ត; ក្រំ​ចិត្ត ។
  6. រកាំ ( ន.នាមសព្ទ )
    ឈ្មោះ​ឈើ​មួយ​ប្រភេទ ធាង​វែងៗ មាន​បន្លា​រឹង ស្លឹកស្រដៀង​នឹង​ផ្ដៅ​សោម​ : ដើម​រកាំ ។
  7. រកាំរកូស ( កិ.កិរិយាសព្ទ )
    មាន​មោះមៃ​នឹង​គ្នា​មិន​សូវ​ស្រាក; ដែល​ចេះ​តែ​ប្រដាក់​ប្រទុក្ខ, រើ​រុះ, រអាក់​រអួល មិន​ជា​ប្រក្រតី : ចេះ​តែ​រកាំ​រកូស​នឹង​គ្នា; មនុស្ស​រកាំ​រកូស, ចិត្ត​រកាំ​រកូស, គំនិត​រកាំ​រកូស ។
  8. រកា​ដែក ( ន.នាមសព្ទ )
    ឈ្មោះ​ឈើ​រកា​មាន​បន្លា​សុទ្ធ​តែ​ដែក​ដុះ​នៅ​ឋាន​នរក សម្រាប់​ពួក​ និរយ​បាល​កំហែង​ឲ្យ​សត្វ​នរក​ដែល​មាន​បាប​ប្រតោង​ឡើង ព្រោះ​កាល​នៅ​ជា​មនុស្ស​ជា​អ្នក​លួច​ប្រពន្ធ​ឬ​លួច​ប្តី​គេ (ពោល​តាម​គម្ពីរ​ខាង​ពុទ្ធ​សាសនា) ។
  9. រកឹក ( ឧ.ឧទានសព្ទ )
    សូរ​ឮ​កឹក​ៗ​រឿយ​ៗ : បាយាប​តឿន​រកឹក ។ សូរ​ឮ​ដោយ​សើច​ញាប់​រន្ថាន់​តែ​តិច​ៗ : សូរ​សើច​រកឹក (ម. ប្រ., ច្រើន​និយាយ​ថា សើច​កខឹក ឬ កក្អឹក) ។
  10. រកឹង ( គុ.គុនសព្ទ )
    ដែល​មើល​ទៅ​ឃើញ​ឆ្កឹង​ៗ​រាយ​ៗ​រង្វើល​ៗ : បង្គោល​រកឹង ។

1   2   3   Next >>

Headley's Khmer-English Dictionary
  1. រក ( prenp ) [rɔɔk, rɔɔ]   - detail »
    to, for
  2. រក ( v ) [rɔɔk, rɔɔ]   - detail »
    to look / search for, seek; to look up; to see, to visit; to request, ask for, ask someone to do something; to try; to think about, plan / intend to
  3. រកម   - detail »
    See: ល្កម
  4. រកា ( n ) [rɔkaa]   - detail »
    cock (name of the 10th year of the 12-year cycle)
  5. រកា ( n ) [rɔkaa]   - detail »
    wild kapok tree (Bombax Ceiba; the trunk is covered with short thorns; the wood is used in construction and the roots are used in the preparation of medications to treat diseases of the ovaries)
  6. រកាំ ( adj ) [rɔkam]   - detail »
    (of the eyes) to have an irritation, be irritated; to be annoyed
  7. រកាំ ( n ) [rɔkam]   - detail »
    kind of thorny plant
  8. រកឹក ( i ) [rɔkək]   - detail »
    giggling or laughing sound
  9. រកឹង ( adj ) [rɔkəŋ]   - detail »
    to be prominent / sticking out (as fence posts or the bones of an emaciated person)
  10. រកូត ( adj ) [rɔkoot]   - detail »
    to be scattered about (as islands in the sea) eg. កោះរកូតក្នុងសមុទ្រ . islands dotting the sea

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar