Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: រណៈ

Chuon Nath's Khmer-Khmer Dictionary
  1. រណៈ ( ន.នាមសព្ទ ) [រៈណៈ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (រណ) សង្រ្គាម, ទ័ព, ចម្បាំង; សូរ​សព្ទ, សម្រែក ។ ប្រើ​ជា​បទ​សមាស ដូច​ជា :
    - រណ​កម្ម, រណ​ការ, រណ​កិច្ច ឬ - រណ​ក្រឹត្យ ការ​ច្បាំង​គ្នា​ឬ​ការ​រវល់​ដោយ​ច្បាំង​គ្នា, ការ​រវល់​ក្នុង​ចម្បាំង ។
    - រណ​ក្សេត្រ, រណក្ខេត្ត, រណដ្ឋាន, រណ​ភូមិ, រណ​រង្គ, រណ​ស្ថាន សមរ​ភូមិ, ទី​ត​យុទ្ធ​គ្នា, ទី​ចម្បាំង ។
    - រណ​ជ័យ ការ​ឈ្នះ​ទ័ព, ការ​ច្បាំង​ឈ្នះ ។
    - រណ​បរាជ័យ (រៈណៈប៉ៈរ៉ាជៃ) ការ​ចាញ់​ទ័ព, ការ​ច្បាំង​ចាញ់​គេ ។
    - រណ​ពិធី បែប​ចម្បាំង, របៀប​ចម្បាំង ។
    - រណ​ភណ្ឌ ឬ - រណាង្គ, រណោបករណ៍ ប្រដាប់​សម្រាប់​ច្បាំង, គ្រឿង​ចម្បាំង ។
    - រណ​ភេរី ស្គរ​ទ័ព ។
    - រណ​មន្ត្រី មន្ត្រី​ខាង​ក្រសួង​ចម្បាំង ។
    - រណ​មិត្ត ឬ
    - --មិត្រ មិត្រ​ដែល​ចូល​ដៃ​ជួយ​ច្បាំង, សម្ពន្ធ​មិត្រ​អ្នក​ជួយ​ច្បាំង ។
    - រណ​មុខ ឬ
    - --មុខ្យ កង​ទ័ព​មុខ, ទ័ព​ស្រួច ។
    - រណ​វាទ្យ ភ្លេង​សម្រាប់​លេង​ក្នុង​ចម្បាំង, ភ្លេង​ទ័ព ។
    - រណ​វិជ្ជា ឬ - --វិទ្យា ចំណេះ​ខាង​ចម្បាំង ។
    - រណ​វិន័យ ច្បាប់​ចម្បាំង ។
    - រណ​សភា ដំណើរ​ប្រជុំ​ប្រឹក្សា​អំពី​ការ​ចម្បាំង ។
    - រណ​សភាធិបតី ឬ
    - --នាយក អធិបតី​ឬ​នាយក​ក្នុង​ការ​ប្រជុំ​ប្រឹក្សា​អំពី​ការ​ច្បាំង ។
    - រណ​សាន្តិ​ភាព ដំណើរ​ស្ងប់​សឹក, ការ​លើក​លែង​ច្បាំង​គ្នា​ត​ទៅ​ទៀត ។
    - រណ​សាស្រ្ត ក្បួន​សម្រាប់​សិក្សា​ខាង​ចម្បាំង ។
    - រណ​សិក្សា ការ​ហាត់​រៀន​ចំណេះ​ខាង​ចម្បាំង, ការ​ហាត់​ច្បាំង ។
    - រណ​សិរ្ស (រៈណៈសេ) ក្បាល​ទ័ព, ខាង​មុខ​នៃ​កង​ទ័ព; ជួរ​នៃ​កង​ទ័ព​ដែល​រៀប​ចំ​ត្រៀម​ខ្លួន​ចាំ​ឈម​មុខ​បម្រុង​ប្រយុទ្ធ​នឹង​បច្ចា​មិត្ត ។
    - រណ​ស្តម្ភ (ជើង ដ,--ស្តំ) សសរ​គោល​ដែល​បោះ ឬ​លើក​ដាំ​ទុក​ជា​ទី​នឹក​ឃើញ​ដល់​សម័យ​កាល​កើត​ចម្បាំង, អនុស្សាវរីយ៍​ជា​ទី​នឹក​ដល់​គ្រា​ដែល​កើត​សង្រ្គាម ។
    - រណ​ឫទ្ធិ ឬ
    - --រឹទ្ធិ (--រឹត) ឫទ្ធិ​នៃ​ចម្បាំង; អ្នក​ដែល​មាន​ឫទ្ធិ​ក្នុង​ការ​ច្បាំង ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) យុទ្ធ ផង) ។
Headley's Khmer-English Dictionary
  1. រណៈ ( n ) [reaʔnaʔ]   - detail »
    war; battle; army, military unit
  2. រណៈ ( n ) [reaʔnaʔ]   - detail »
    cry, call; rumble, roar, din (e.g. of a battle); thunder


Prohok Solutions @2017 : Learn Khmer | Khmer Calendar