Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: រន្ធ

Chuon Nath's Khmer-Khmer Dictionary
  1. រន្ធ ( ន.នាមសព្ទ ) [រន់ ]
    (រន្ធ្រ “រូង, ប្រហោង; អណ្តូង, រំលុង; ទោស, កំហុស; វិកល​ឬ​ពិកល្យ, ពិការ”) រូង, ប្រហោង; រូង​ទាល់: រន្ធ​ក្តាម, រន្ធ​កណ្តុល, រន្ធ​ចង្រិត, រន្ធ​ជាស, រន្ធ​ត្រដេវ ។
    - រន្ធ​ផើយ ឬ
    - រន្ធ​ហុយ ប៉ែក​ខាង​ចុង​រន្ធ​ក្នុង​ដី មាន​សណ្ឋាន​សេវ​ឡើង​លើ​ធ្លុះ​ក្រហេវ​បន្តិច​ឬ​មិន​ធ្លុះ​ទេ គ្រាន់​តែ​ស្ដើង​ស្ទើរ​នឹង​ធ្លុះ​ក៏​មាន​សម្រាប់​ឲ្យ​មាន​ខ្យល់​អាកាស​ដើរ​ស្រួល​ឬ​សម្រាប់​ដោះ​ខ្លួន​ចេញ​ក្នុង​កាល​ដែល​មាន​ភ័យ​អាសន្ន (របស់​សត្វ​រន្ធ​វាសី​ពួក​ខ្លះ) : រន្ធ​ផើយ​ជាស, រន្ធ​ហុយ​កណ្តុរ​ប្រែង ។
    - រន្ធ​ហេវ រន្ធ​ដែល​មាន​ប្រហោង​តូច​បែក​សៀវ​ក្រហេវ (សម្រាប់​សត្វ​ម្ចាស់​រន្ធ​គេច​លាក់​ខ្លួន​ពួន​បំបាំង) ។
  2. រន្ធកសត្ត ( ន.នាមសព្ទ ) [រ័ន-ធៈកៈ ស័ត ]   ( បា.បាលី​ ( បាលីភាសា ) )
    (< រន្ធក “ដែល​នៅ​ក្នុង​រន្ធ, ក្នុង​រូង” + សត្ត “សត្វ”) សត្វ​ដែល​អាស្រ័យ​នៅ​ក្នុង​រន្ធ​ឬ​ក្នុង​រូង : ចង្រិត, ជាស,... ជា​រន្ធក​សត្ត (សរសេរ​ជា រន្ធក​សត្វ ក៏​បាន) ។
  3. រន្ធគវេសិនី
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រន្ធគវេសី ) ។
  4. រន្ធគវេសី ( ន.នាមសព្ទ ) [រ័ន-ធៈគៈ-- ]   ( បា.បាលី​ ( បាលីភាសា ) )
    (រន្ធ “ទោស, កំហុស” + គវេសី, “អ្នក​ស្វែង​រក”) អ្នក​ដែល​ស្វែង​រក​ទោស​របស់​អ្នក​ដទៃ​ជានិច្ច គឺ​អ្នក​ដែល​ហៃ​ខាង​ការ​ស៊ើប​សង្កេត​រក​ទោស​កំហុស​គេ ដើម្បី​នឹង​ចាប់​ទោស​ផ្តន្ទា​ធ្វើ​គេ​ឲ្យ​វិនាស ។ បើ​ស្រី​ជា រន្ធគវេសិនី ។
  5. រន្ធត់ ( កិ.កិរិយាសព្ទ )
    ភ័យ​ស្លុត : ខ្ញុំ​មិន​រន្ធត់​ទេ ។ គុ. ឬ​កិ. វិ. ដែល​ភ័យ​ស្លុត : ចិត្ត​រន្ធត់; ញ័រ​រន្ធត់ ។
  6. រន្ធវាស ( ន.នាមសព្ទ ) [រ័ន-ធៈ-- ]   ( បា.បាលី​ ( បាលីភាសា ) )
    (រន្ធ “រូង, ប្រហោង” +វាស “ការ​នៅ”) ការ​នៅ​ក្នុង​រូង, ក្នុង​ប្រហោង ។
  7. រន្ធវាសី ( ន.នាមសព្ទ ) [រ័ន-ធៈ-- ]   ( បា.បាលី​ ( បាលីភាសា ) )
    (រន្ធ “រូង, ប្រហោង” + វាសី “អ្នក​នៅ​ឬ​ដែល​មាន​ប្រក្រតី​នៅ”) សត្វ​ដែល​មាន​រន្ធ​ជា​លំនៅ : ក្តាម, ចង្រិត, ជាស, កណ្តុរ​ប្រែង,... ជា​សត្វ​រន្ធ​វាសី ។ បើ​ញី​ជា
    - រន្ធ​វាសិនី ។
  8. រន្ធ​វាសិនី
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រន្ធ​វាសី ) ។
Headley's Khmer-English Dictionary
  1. រន្ធ ( n ) [rʊən, rʊəntʰeaʔ-]   - detail »
    hole; burrow; cave, tunnel; cell; alveolus
  2. រន្ធកសត្ត ( n ) [rʊəntʰeaʔkaʔsat]   - detail »
    burrowing animals
  3. រន្ធត់ ( adj ) [rʊəntʰʊət]   - detail »
    to be stunned, shocked, very frightened, terrified


Prohok Solutions @2017 : Learn Khmer | Khmer Calendar