Khmer Dictionary: រមាំង
Chuon Nath's Khmer-Khmer Dictionary
-
រមាំង
( ន.នាមសព្ទ ) ( ស.សៀម ( ភាសាសៀម ) )
សត្វចតុប្បាទព្រៃ ពួកប្រើស, មានស្នែងបែកខ្នែងជាចម្ពាមដូចប្រើសដែរ តែចុងស្នែងសំប៉ែត ។ កិ. (ព. ប្រ.) រត់លឿនមិនរមិលក្រោយ ព្រោះភ័យខ្លាំង : គ្រាន់តែឮថាពួកទាហានមកវារមាំងចូលព្រៃបាត់ (និយាយថា ល្មាំង ក៏មាន) ។
-
រមាំងបើកបាស
( ន.នាមសព្ទ ) ( បា.បាលី ( បាលីភាសា ) )
(បាស “អន្ទាក់; ចំណង”) រមាំងបើកអន្ទាក់ ឬរមាំងដោះអន្ទាក់ ។ ឈ្មោះស្នៀតឬល្បិចគុនមួយប្រភេទ ឬល្បិចដោះកុន, ដោះចំណោមមួយប្រភេទ សម្រាប់បញ្ចេញប្រើដោះខ្លួនក្នុងវេលាដែលជាប់កុន ឬជាប់ចំណោមយ៉ាងមមាញឹក : ស្នៀតរមាំងបើកបាស (ចំណេះឬល្បិចខ្មែរក្នុងសម័យបុរាណ) ។ ឈ្មោះកាព្យមួយបែបជាពាក្យ ៩ មានចួនរណ្តំបីៗម៉ាត់ លោតៗតាមសង្កាត់, ក្នុងមួយបទមាន ៤ បាទ គឺបួនៗឃ្លា (រួមជា ៣៦ ម៉ាត់), ដូចជា : សត្វរមាំង ស្រឡាំងកាំង ព្រោះឃើញព្រាន, កាលវាមាន ក្ដីភ័យភិត គិតតែបោល, ទោះឈ្មោលញី គិតតែពី ការរត់ចោល, គ្នាទង្គោល បោលទង្គិច- ឈើក៏មាន ។ កាព្យបែបនេះ កវីបុរាណបានឲ្យឈ្មោះចួនរដឹកថា រលកខ្ទប់ច្រាំង, រមាំងបើកបាស, ទន្សាយទីសទាស, មាន់ទឹកបណ្តើរកូន... (សឹងមានលក្ខណៈផ្សេងៗគ្នា) ។
Headley's Khmer-English Dictionary
-
រមាំង
( n ) [rɔmeaŋ] - detail »
spotted deer (Cervus aristotelis)
-
រមាំង
( v ) [rɔmeaŋ] - detail »
to run as fast as one can, flee
Eg. គ្រាន់តែឮថាពួកប៉ូលិសមក ពួករត់គយរមាំងចូលព្រៃបាត់: As soon as they heard that the police were coming, the smugglers ran off into the woods as fast as they could. -
រមាំងបើកបាស
( n ) [rɔmeaŋ baək baah] - detail »
ancient Cambodian military art which taught soldiers how to escape when caught and tied up
-
រមាំងបើកបាស
( n ) [rɔmeaŋ baək baah] - detail »
kind of poem with nine syllables to a measure